មន្ត្រីប៉េអឹមម្នាក់ មានតួនាទីជានា យរង ស្នាក់ការ៣០១ ឈរជើងតាម បណ្តោយផ្លូវជាតិលេខ៣ ត្រូវបាន កម្លាំង កង រាជអាវុធហត្ថលើផ្ទៃប្រទេស ឃា ត់ ខ្លួន បន្ទាប់ ពីបា ន បា ញ់ គំ រា ម ម កលើកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលកំ ពុងធ្វើ ប្រតិបត្តិការបង្ក្រា ប បទ ល្មើស ព្រៃ ឈើ តាមផ្លូវជាតិលេខ ៤១ ស្ថិតក្នុងភូមិផ្សារ ស្លាប លែង ឃុំស្វាយ រំពា ស្រុកបរសេដ្ឋ។មន្ត្រីប៉េអឹម ដែលត្រូវបាន ឃាត់ខ្លួន មានឈ្មោះយ៉េ អាយុជាង៤០ឆ្នាំ ជាមន្ត្រីអាវុធហត្ថនៅខេត្តតាកែវ តួនាទីជានាយរងស្នាក់ការ៣០១ ។
តាមប្រភពពី សមត្ថកិច្ច បានឱ្យដឹងថា មុនពេល ឃា ត់ខ្លួន កម្លាំងអាវុធហត្ ថលើផ្ទៃប្រទេស បានធ្វើ ប្រតិបត្តិការប ង្ក្រា ប បទល្មើសព្រៃ ឈើ ដែលឈ្មួញដឹក ជញ្ជូនយកទៅ លក់ នៅខេត្តតាកែវ។ ខណៈឃា ត់រថយន្តធ្វើការ ត្រួតពិនិត្យ ក៏លេចមុខមន្ត្រីប៉េអឹម នាយរងស្នាក់ការលេខ៣០១ ចេញមក ហើយទា ញអាវុ ធបា ញ់គំ រា ម មកលើក្រុមសមត្ថកិច្ច អាវុធហត្ថលើផ្ទៃប្រទេសតែម្តង។ ដោយប្រើសិទ្ធិការពារខ្លួន សមត្ថកិច្ចក៏បា ញ់ត និងឈានដល់ប ង្ក្រា បបា ននា យរ ងស្នាក់ការ ខាងលើ រួចបញ្ជូន មកឱ្យអាវុធហត្ថខេត្ត កសាងសំណុំរឿងបន្តតាមផ្លូវច្បាប់។
បើតាមសមត្ថកិច្ចខេត្ត និយាយថា នាយរងស្នាក់ការ៣០១ រូបនេះ ក្រោយពីកសាង សំណុំរឿងរួចរាល់ហើយ ក៏បានបញ្ជូន ទៅអយ្យការអ មសាលា ដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ។
ដោយ ឡែក មេឈ្មួញឈ្មោះ ណាក់ ស្រមូម ដែលកំពុងរត់ គេចខ្លួន មាន លំនៅក្នុងភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន គឺជា ឈ្មួញរកស៊ីបទល្មើសព្រៃឈើ យូរឆ្នាំណាស់ មកហើយ មិនដែលមាន សមត្ថកិច្ចណាបង្ក្រាបឡើយ ទើបតែពេលនេះ ឃាត់ខ្លួនបក្ខពួកបាន។យោងតាម ប្រភពពីអាវុធហត្ថខេត្ត បានប្រាប់ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវ ស្វែងរក ចាប់ខ្លួនមេ ឈ្មួញរូប នោះ ដើម្បីនាំយក មកផ្តន្ទា ទោស តាមច្បាប់៕