មាន អំ ពើ ឃា ត ក ម្មមួយ ករណីទៀត ហើយនា ព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ ដែលផ្តើម ឡើង ពី ភ្លើង ប្រចណ្ឌ ដោយប្តីមានតួនាទី ជា មន្ត្រីនគរបាល នាយកដ្ឋាន អង្គរក្ស ពាក់ស័ក្តិ ៤កន្លះ បាន បា ញ់ស ម្លា ប់ ប្រពន្ធ រួចបានបា ញ់ ស ម្លា ប់ខ្លួនឯង តាមក្រោយ គួរឱ្យ រន្ធ ត់បំផុត ។
អំពើ ឃា ត ក ម្មនេះបាន កើតឡើងនៅជិត វត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការ នគរបាល ខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ប្តីរូបនេះ មានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ។ ចំណែកប្រពន្ធមាន ឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។
ចំពោះមូលហេតុ នៃអំ ពើ ឃា ត ក ម្មនេះត្រូវបាន លោក អធិការខណ្ឌមានជ័យ អះអាង ជាបឋមថា កើតឡើងពី ភ្លើងប្រចណ្ឌ មុនពេល កើតហេតុ ប្រពន្ធ បានផឹ កស្រា ម្នាក់ ឯ ង នៅ បន្ទប់ឡៅ តឿ ខាងលើ លុះដល់ ពេល កើតហេតុប្តី បានក៏ មានការ ឈ្លះទាស់ ទែងគ្នា ហើយ ប្តីអាង មាន កាំ ភ្លើ ងក៏បាន រាល កៃត្រូវប្រពន្ធខ្លួនឯង
ហើយ ប្តី ក៏បាន បា ញ់ខ្លួនឯង តាម ក្រោយ នេះបើតាមការ បញ្ជាក់ពីបងថ្លៃដែលស្នាក់ កន្លែងនោះ ដែរ ។ ដែលប្រពន្ធ បាន បា ញ់ត្រូវ. ក ពីមុខ ម កក្រោយ បញ្ឆិត ចំហៀង ហើយប្តីបានបា ញ់ខ្លួនឯង ពីសៀត ផ្កា ខាងឆ្វេង មកខាង ស្តាំ ៕ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕