ថ្ងៃទី ០៥ ខែកញ្ញា ជារៀងរាល់ឆ្នាំគឺជា ថ្ងៃនៃការប្រារព្ធដឹងគុណ ចំពោះគ្រូបង្រៀន ទូទាំងប្រទេស ដែលបានខិតខំ លះបង់ទាំងកម្លាំង កាយ កម្លាំងចិត្ត ក្នុងគោលបំណង ផ្តល់ចំណេះដឹងដ ល់កុលបុត្រ កុលធីតាខ្មែរជំនាន់ ក្រោយ ដើម្បី បណ្តុះធនធានមនុស្ស នៅក្នុងសង្គមលើគ្រប់វិស័យ ។
គ្រូបង្រៀន បានព្យាយាម គ្រប់បែបយ៉ាង ដើម្បីឱ្យ បានបង្រៀនសិស្ស ទោះបីជាត្រូវឆ្លង កាត់ឧបសគ្គច្រើន យ៉ាងណាក៏ដោយ ។ ជាឧទាហរណ៍ស្រាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ មានការចាប់ អារម្មណ៍ខ្លាំងចំពោះ រូបភាពរបស់ អ្នកគ្រូវ័យ ក្មេងម្នាក់ បានបង្ហាញ ពីឆន្ទៈស្វះស្វែង យ៉ាងខ្លាំង តស៊ូជិះម៉ូតូ កាត់វាល កាត់ភក់ ដើម្បីទៅផ្តល់ចំណេះដឹង ដល់សិស្ស។
ក្នុងរូបភាពនោះ ឃើញថា អ្នកគ្រូវវ័យ ក្មេងត្រូវជិះម៉ូតូ ដួលប្រលាក់ភក់ ពេញខ្លួន តែនៅតែអាច ក្រោកឈរ ញញឹម បង្ហាញទឹកមុនស្រស់ ស្រាយ ទោះបីជួប ប្រទះនូវឧបសគ្គ ក៏ដោយ។សូមបញ្ជាក់ថា អ្នកគ្រូខាងលើ មានឈ្មោះថា សម្ផស្ស អាយុ ២៣ ឆ្នាំ ជាកូនអ្នកស្រុក អូរាំងឪ ខេត្តកំពង់ចាម និងជាអតីត និស្សិត អក្សរសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យ ឯកជន ធំមួយ សាខាខេត្តកំពង់ចាម៕