ទស្សនិកជនមានកា រភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីកំពូលតារាច ម្រៀង ខេមរៈ សិរីមន្ត បាន បង្ហោះចម្រៀង Cover មួយបទ នៅលើហ្វេសប៊ុក ផេកផ្លូវការរបស់លោក បកស្រាយដោយក ញ្ញា អ៊ិត ជូលីណា ក្រោយ ចំណងជើង «ទូរស័ព្ទផ្ដាច់ស្នេហ៍» ដែលមានទឹក ដម សំឡេងស្រដៀង គ្នាខ្លាំង ទៅនឹងម្ចាស់ ដើម គឺកញ្ញា ខេមរៈ ស្រីពៅ ។
អ្នកគាំទ្រដែល ធ្លាប់បានស្គាល់ និង ស្ដាប់បទ ចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ពីមុនមក មាន ការភ្ញាក់ផ្អើល និង បាននាំគ្នាបញ្ចេញយោបល់ស្រដៀងៗ គ្នាទៅលើផុស របស់លោក ខេមរៈ សិរីមន្ត ថា ទាំងសំឡេង ទាំងស្ទីលនៃការ ច្រៀងរបស់ កញ្ញា អ៊ិត ជូលីណា ប្រហែល នឹងម្ចាស់ដើម សឹងតែ ៩០ ភាគរយទៅហើយ ។រឿងដែលគួរឱ្យ ចាប់អារម្មណ៍ជាង នេះ កញ្ញា អ៊ិត ជូលីណា មានជាប់ឈាមជ័រ នឹងគ្រួសារ របស់លោក ខេមរៈ សិរីមន្ត ដែរ ពោល គឺជាបងប្អូនជីទួត មួយនឹងគ្នា ។ សូមទស្សនាចម្រៀង Cover របស់កញ្ញា អ៊ិត ជូលីណា ៖