ក្រោយលោក សុវណ្ណ រិទ្ធីអតីតអគ្គនាយក TVFB ចេញពីពន្ធនាគារវិញ មហាជនមានការអបអរសាទរជាខ្លាំង ព្រោះលោកនឹងបានជួបជុំគ្រួសារវិញ ពិសេសប្រពន្ធកូនដែលត្រូវឃ្លាតប្ដី ឃ្លាតឪពុកអស់ជាច្រើនខែនោះ ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល នោះអ្នកនាង មាស សុជាតា ដែលត្រូវបានគេដឹងច្បាស់ថាជាភរិយាអតីតអ្នកសារព័ត៌មានល្បីឈ្មោះរូបនេះ មិនដឹងថាក្រោយវចេញពីពន្ធនាគារស្វាមីរបស់ខ្លួននៅឯណាទៅវិញ ។
តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង មាស សុជាតា បានសរសេររៀបរាប់អម ជាមួយផ្ទាំង ពណ៌ខ្មៅបង្ហាញ ពីក្ដីទុក្ខព្រួយ យ៉ាងដូច្នេះថា៖ «នាមជាភរិយា គ្រាន់ តែប្ដីត្រឡប់ មកវិញ ក៏មិនដឹងថា នៅទីណាផង ខ្ញុំជាប្រពន្ធមិនល្អហើយ ទើបមិន ដឹងសុខទុក្ខយ៉ាងណា ខំចាំមើលផ្លូវ គ្រប់យ៉ាង មកពីខ្ញុំច ង្រៃ ហើយទើបបែបនេះ» ។
អ្វីដែលគួរឱ្យកត់សម្គាល់ នោះសូម្បីតែក្នុងប្រូហ្វាលហ្វេសប៊ុក ក៏អ្នកនាង មាស សុជាតា ប្ដូរទៅ ជាពណ៌ខ្មៅវិញដែរ ។ ត្រង់ចំណុចនេះធ្វើឱ្យមហាជន កាន់តែស ង្ស័ យ អំពីបញ្ហាផ្ទៃ ក្នុងនៅក្នុងគ្រួសារ មួយនេះ មិនដឹងថាយ៉ា ងណានោះទេ ទើប អ្វីដែលមហាជនខំតែគិតថា ប្ដីប្រពន្ធមួយគូនេះ នឹងជួបជុំគ្នាសាង សុភមង្គលឡើងវិញ បែរទៅជា ផ្ទុយស្រឡះបែបនេះ ៕