Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

អនុរដ្ឋលេខាធិការក្រសួងសាធារណការ ដែលប្រើអំណាច ដណ្តើមយកប្តីគេ ត្រូវបានចូលបំភ្លឺនៅតុលាការរួចហើយ

Posted on October 6, 2020

អ្នកស្រី តុង ​ផល្លី​ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប់ពាក់ព័ន្ធ នឹងករណី យកប្តីគេ រហូតដល់មានកូនស្រីមួយ នោះ បានចូលបំភ្លឺ លើបណ្តឹង «ទ្វេពន្ធភាព» រួចរាល់ហើយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ តាមពាក្យបណ្តឹង របស់អ្នកស្រី អោ ចាន់នីដា ជាប្រពន្ធដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះលទ្ធផលនៃការ ចូលបំភ្លឺនេះ មិនមានប្រភពព័ត៌មានណា បញ្ជាក់អោយដឹង ជាផ្លូវការនោះទេ ។ ទោះជាយ៉ាងណាក្តី , តាមនីតិវិធីនៅក្រោយការចូលបំភ្លឺនេះ តុលាការត្រូវសម្រេច ចោទប្រកាន់អ្នកស្រីតុង ​ផល្លី ឬ មិនចោទប្រកាន់ដោយចេញដីកាសម្រេចតម្កល់រឿងទុក ឥតចាត់ការ ។ ប៉ុន្តែដើមបណ្តឹង មានសិទ្ធិប្តឹង ឧទ្ធរណ៍តាមកំណត់ច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចន្លោះពេល ដែលតុលាការកំពុងពិចារណានេះ អ្នកស្រីអោ ចាន់នីដា បានសំណូមពរយ៉ាងទទូច សុំអោយថ្នាក់ដឹកនាំកំពូលៗពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន មេត្តាជួយធ្វើអន្តរាគមន៍ ដោះស្រាយរកយុត្តិធម៌ អោយអ្នកស្រីផង ព្រោះជ ន ស ង្ស័ យក្នុងសំណុំរឿងនេះជាបុគ្គលមានបុណ្យសក្តិនិងអំណាច បានធ្វើការកៀប សង្កត់និងគំ រា ម កំ ហែ ង តាមគ្រប់រូបភាពបណ្តាលអោយ ដើមបណ្តឹងមានការតក់ ស្លុត និងភិតភ័យយ៉ាងខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះ អ្នកស្រី អោ ចាន់នីដា បានបញ្ជាក់ថា ក្នុងជំនួបនាពេល កន្លងមកនោះ ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន បានអះអាងថា មិនលូក ដៃធ្វើអន្តរាគមន៍ណាមួយក្នុង រឿងនេះទេ ព្រោះជារឿងបុគ្គល ដោយទុក អោយតុលាការចាត់ការតាមនីតិវិធីច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ អ្នកស្រី អោ ចាន់នីដា អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៤ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងមកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុ «សុំប្តឹងពី ឈ្មោះ រុន មាត្រា ភេទ ប្រុស អាយុ ៥១ឆ្នាំ និង ឈ្មោះ តុង ផល្លី ភេទ ស្រី អាយុ ៣៨ឆ្នាំ មានទីលំ នៅ ផ្ទះលេខ១៧០ ផ្លូវលេខ១១០ ក្រុម៣ ភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និង អ្នកសមគំនិត ពីបទ «ទ្វេពន្ធភាព» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពាក្យ បណ្តឹង ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា «នាងខ្ញុំ និង ឈ្មោះ រុន មាត្រា បានរៀបការនឹងគ្នា ជាប្រពន្ធ ប្ដី នៅឆ្នាំ១៩៩៦ ដោយបាន ចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ តាមច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងចំណង អាពាហ៍ពិពាហ៍នេះ នាងខ្ញុំ និង ឈ្មោះ រុន មាត្រា មានកូន ចំនួន ៣ នាក់ គឺ កូនទី១. ឈ្មោះ មាត្រា វរលក្ខ័ណ ភេទ ស្រី អាយុ ២៤ឆ្នាំ, កូនទី២. ឈ្មោះ មាត្រា ច័ន្ទឧត្តម ភេទ ប្រុស អាយុ ២០ឆ្នាំ និង កូនទី៣. ឈ្មោះ មាត្រា ជុតិមន្ត ភេទ ប្រុស អាយុ ១៥ឆ្នាំ ។ ការរស់នៅមួយរយៈចុង ក្រោយនេះ នាងខ្ញុំ បានសង្កេត ឃើញ ថា ឈ្មោះ រុន មាត្រា ចេះតែប ង្ករឿងហេតុដាក់ប្រពន្ធ កូនមិនចេះ ចប់មិនចេះហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការ ស ង្ស័យ នាងខ្ញុំ ក៏បានតាម ដាន ពីសកម្មភាពប្ដី នាងខ្ញុំ ទើបដឹងថា ឈ្មោះ រុន មាត្រា និងឈ្មោះ តុង ផល្លី បានលួចស្រឡាញ់គ្នា ជាច្រើនឆ្នាំមកហើយ រហូត ដល់មានកូនស្រីម្នាក់ ឈ្មោះ មាត្រា ជននីនាថ ដែល សព្វថ្ងៃ មានអាយុ ២ឆ្នាំ។ មិនតែប៉ុណ្ណោះ ពួកគេ ថែម ទាំងបាន ចុះឈ្មោះក្នុងសៀវភៅស្នាក់នៅ ទទួលស្គាល់ ជាប្តី ប្រពន្ធ នឹងគ្នាដោ យមាន ការឃុ ប ឃិតសម្របសម្រួលពី នគរបាល ប៉ុស្តិ៍ ឃុំ ពោធិបាន និង នគរបាល ស្រុកកោះធំ ខេត្តកណ្តាល ទាំងដែ លចំណងអា ពាហ៍ ពិពាហ៍រវាងនាងខ្ញុំ និង ឈ្មោះ រុន មាត្រា នៅមិនទាន់បានរំលា យតាមផ្លូវ ច្បាប់នៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យបណ្តឹងនេះ បានសំណូមពរ លោកព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលើ ឈ្មោះ រុន មាត្រា និង ឈ្មោះ តុង ផល្លី ព្រមទាំងអ្នកស មគំនិតក្នុង អំពើខាង លើឲ្យបានធ្ងន់ធ្ងរ ទៅតាមច្បាប់ ដោយក្ដី អនុគ្រោះ។ពាក់ព័ន្ធនឹងបញ្ហា នេះដែរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ អ្នកស្រី តុង ផល្លី បានដាក់ពាក្យមកសាលាដំបូងខេត្តកណ្តាល ដើម្បីសុំលែងលះតាមការព្រមព្រៀងជាមួយ ឈ្មោះ រុន មាត្រា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពាក្យសុំនេះ អ្នកស្រី តុង ផល្លី បានជម្រាបជូនប្រធានសាលា ដំបូងខេត្តកណ្តាល ជ្រាបថា យើងខ្ញុំបាន រៀបអាពាហ៍ ពិពាហ៍ស្របច្បាប់ នៅឆ្នាំ ២០១០។ នៅពេលនេះ យើងខ្ញុំបានអស់ មនោសញ្ចេតនាក្នុង ការរស់នៅ ជាប្ដី ប្រពន្ធនឹង គ្នាទៀតហើយ។ យើងខ្ញុំ បានព្រមព្រៀង លែងលះគ្នា ដោយស្ម័គ្រចិត្ត។ ដោយឡែក ការបំពេញ អាហារកិច្ច ចំពោះកូនស្រី ឈ្មោះ មាត្រា ជននីនាថ ជាបន្ទុក តែម្នាក់ឯង របស់ម្តាយ (តុង ផ ល្លី )។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះដែរ លោក រុន មាត្រា បានពឹងពាក់មេធាវី លោក អ៊ឹម បូ រ៉ា ជាតំណាងដោយអាណត្តិ បានដាក់ពាក្យបណ្តឹង មកសាលាដំបូងរាជធានីភ្នំពេញ ដែលមាន កម្មវត្ថុស្នើសុំ ឲ្យតុលាកា រចេញដីកាសម្រេច ដែលមានខ្លឹមសារ សុំលែ ងលះ ពីអ្នកស្រី អោ ចាន់នីដា និងឈប់ រួមរស់ ជាប្តី ប្រពន្ធ តទៅទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គហេតុ នៃការទាម ទារនេះ លោក រុន មាត្រា បានអះអាងថា លោក រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី ទំនៀមទ ម្លា ប់ ខ្មែរ ជាមួយ អ្នកស្រី អោ ចាន់នីដា កាលពី ឆ្នាំ១៩៩៦ និង បានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ នៅឆ្នាំ១៩៩៦ (សំបុត្រអាពាហ៍ ពិពាហ៍ រក្សាទុក នៅចុងចម្លើយ )។ ក្នុងចំណងអា ពាហ៍ពិពាហ៍នេះ យើងខ្ញុំ បង្កើតបា នកូនចំនួន ៣នាក់ ដែលបច្ចុប្បន្ន កូនទាំង ៣នាក់ កំពុងរស់ នៅក្នុងបន្ទុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូល ហេតុ នៃការប្តឹងលែងលះនេះ លោក រុន មាត្រា បានបញ្ជាក់ថា ដោយសារ ការរស់នៅមិនចុះ សម្រុងគ្នា បណ្តាលឲ្យមានភាពរកាំរកូសឈាន ដល់មានការប្រេះឆា កាន់តែ ធ្ង ន់ធ្ងរ រហូតដល់អស់ មនោសញ្ចេតនា រៀងៗខ្លួន ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….
  • និស្សិតអនុបណ្ឌិតម្នាក់ កើតជំងឺម្យ៉ាងរហូតបាត់ការចងចាំ សូម្បីឪពុកម្តាយខ្លួនឯង ទំរាំដឹង ស្ទើរ១ជីវិតទៅហើយ..

ប្រក្រតីទិន

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep   Nov »

Archives

  • March 2023 (30)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme