កាលពីពេលថ្មីៗ នេះមានករណី ចោទប្រកាន់គ្នារវាង អតីតគូដណ្ដឹង តាមរយៈបណ្ដាញសង្គមហ្វេស ប៊ុក យ៉ាងក្តៅគគុក ដោយមុនដំបូងខាងប្រុស មានគណនីហ្វេស ប៊ុក ឈ្មោះ Vann Vanny បានសរសេររៀបរាប់ ដោយចោទ ខាងស្រីថា បន្ទាប់ ពីទទួលបានប្រាក់ ជិត ២០ ០០០ដុល្លារពីខ្លួន ដែលជាពលករកូរ៉េ យកទៅបើកហាងលក់សំលៀកបំពាក់២ល្វែង។
នាងបានសន្យាថា ឲ្យខ្លួនទៅស្រុកក្នុងខែកុម្ភៈ ដើម្បីរៀបអាពាហ៍ពិពាហ៍ តែក្រោយពីបានទទួល ប្រាក់ បើក ហាងហើយ លោកចោទខាង ស្រីថា បានសុំផ្ដាច់ពាក្យទៅវិញ។ ក្រោយពីទទួលរងនូវពាក្យ រិះគន់ ជាច្រើនពីសំណាក់ មហាជនអ្នក ប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ពេលនេះខាងស្រីបាន ចេញមុខមកស្រាយ ទៅវិញដោយសរសេររៀបរាប់ថា៖ «ម្ដាយខាង ប្រុស ទូរសព្ទមក ផ្ដាច់ពាក្យមុន ហើយប្ដឹងឲ្យខ្ញុំបង់ លុយទៀត សមអត់? ឲ្យស្រីបង់ លុយ ១៦ ៦០០$ អីចឹងប្រុសមា នសិទ្ធិជាង នារីមែន ស៊ី ហើយបោះចោល ថែមទាំង ឲ្យគេបង់ លុយទៀត មនុស្សស្រីអន់ ណាស់មែន? បើមិនយកខ្ញុំទេ ហេតុអ្វី អ្នក ធ្វើបាបខ្ញុំ» ។
នាងបានបន្ថែម ទៀតថា៖«បើមិនយកខ្ញុំទេ សូមលោកប្ដីឈប់ បំ ផ្លាញខ្ញុំទៅ ហត់ហើយ ក៏គ្មានអ្វី បាន មកវិញដែរ បានត្រឹមខ្មាសគេ រៀងៗ ខ្លួនទេ បើម្ដាយបង មិនខល មកផ្ដាច់ ពាក្យទេ ក៏ស្នេហា យើងមិនមាន រឿងអីចឹងដែរ ប្រពន្ធណា មិនស្រលាញ់នោះ»។
«ចោទប្រកាន់ខ្ញុំពេកហើយ ត្រូវគិតថាលុយ ជាង 16 000$ ហ្នឹងខ្ញុំចំណាយ លើបងប្អូនប្ដីតាំងពី កូនប្អូនប្ដី ចូលពេទ្យ ចំណាយទិញគ្រែពូក អោយម្ដាយប្ដី ហើយចំណាយលើ បងប្អូនប្ដីទៅរស់នៅ ជាមួយតាំងពីផ្ញើកង់បី របស់ខ្លួនឯងរត់ ក៏ខ្ញុំចេញលុយ អោយ ហើយនាំម្ដាយ បងប្អូនដើរលេង ក៏ប្រពន្ធចេញលុយ ទិញខោអាវរាប់ រយ ដុល្លារក៏ប្រពន្ធទិញអោយ
ចុះប្ដីមានបានមើលបញ្ជីដែលប្រពន្ធផ្ញើអោយប្ដីហ្នឹង មានបានបើកភ្នែកមើលអត់ បើប្ដីជាមនុស្សល្អមែន សូមបកស្រាយរឿងហ្នឹងច្បាស់បន្ដិចផង ចោទខ្ញុំខុស ចុះមានមើលខ្លួនឯងខ្លះនៅ 1ឆ្នាំ 3ខែ ចំណាយពេលចាំប្ដី មកហើយក៏ចោទ ប្រពន្ធមិនទៅទទួល ចុះប្រពន្ធហៅឆែកកាំមេរ៉ាសុវត្តិភាពនៅប្រលានហេតុអ្វីប្ដីមិនទៅ។
បើប្ដីជាមនុស្សល្អទៅហើយ មិនបាច់ចាំយក រឿងខ្លាចចោរទេ ព្រោះប៉េអឹម មានគ្រប់កន្លែងហើយ។ ប្រពន្ធបាន រៀបចំបន្ទប់អោយម្ដាយបងប្អូនប្ដី ហើយខលសួរមក ហាង អត់ឆ្លើយថា មកឬមិន មកទេ នេះជាកំហុសអ្នកណា ទៅវិញ? ពេលប្ដីមកហើយ ហេតុអ្វីប្រពន្ធ ខលតាមលេខ 10ដង តាមហ្វេសប៊ុក 10ដង ហេតុអ្វីប្ដីមិនទទួល បើប្ដីជាមនុស្សល្អគេមកហើយទៅជួយការងារប្រពន្ធហើយ ដឹងថាអោយលុយមករកសីុហេតុអ្វីមកហើយមិនទៅជួយ។
មនុស្សឯណា គូដណ្ដឹងមកហើយ ធ្វើព្រងើយ កន្ដើយដាក់ ហើយមិនខឹងនោះ បើប្រពន្ធចង់ ក្បត់ប្ដីមិនបាច់ ចាំផុសរូបអ្នកនេះអ្នកនោះទេ គេក្បត់សីស្រួល ដេកស្រួល ហើយក៏មិនបាច់ចាំអោយប្ដីមកខ្មែរដែរ អោយប្ដីផ្ញើលុយរាល់ ខែ វាមិនល្អទេ អីហ្នឹង បើប្រពន្ធក្បត់នេះ ប្រពន្ធខំទៅផ្ទះប្ដីដើម្បីហៅប្ដីទៅហាង ហេតុអ្វីទៅហើយ មិននៅចាំ យកចឹង? ដឹងថាប្អូនប្ដីមិនសូវ ត្រូវជាមួយប្រពន្ធដែរ តែនៅតែតាម ចុះឥឡូវពិបាកអ្នកណា? គិតមើលខ្លួនឯងទៅ ហើយម្ដាយ ប្ដីក៏ចឹងដែរ កូន ឈ្លោះគ្នា តិចតួចអោយប្ដីផ្ដាច់ពាក្យទៅ បើយករកសីុក៏មិនមានដែរ ម្ដាយគ្រប់រូបគេត្រូវណែនាំកូនអោយត្រូវគ្នា ..អារម្មណ៌ពិត»។
គួរបញ្ជាក់ថា ដើមឡើយបុរសជាអតីតគូដណ្ដឹងប្រើគណនីហ្វេសប៊ុកឈ្មោះ Vann Vanny បានរៀបរាប់ថា៖ «បើកហាងឲ្យគូដណ្តឹងហើយ មកការខែកុម្ភៈ មកពីរខែហើយនាងមិនមកជួបសោះ ហើយឲ្យផ្តាច់ពាក្យអីចឹង មិនយល់ទេ។អស់ពីខ្លួន ហើយគួរធ្វើម៉េច បងប្អូនជួយឲ្យ យោបល់ខ្ញុំផង។ មុនបើកហាងថា ខ្ញុំល្អគ្រប់យ៉ាង។ ខ្ញុំថែម ម៉ោងយប់ថ្ងៃ មិន បានគេង ធ្វើការអត់ងងុយ រហូតដើរបុកម៉ាស៊ីន បែ ក ក្បាល ទៀត។ មកពីខ្ញុំល្ងង់ ចង់មានអ នាគតមួយ ឈឺចាប់ណាស់ សប្បាយលើគំនរទុក្ខខ្ញុំ»៕