រូបព្រះសិរសាព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះមហាវីរក្សត្រ ជាទីសក្ការរបស់ ប្រជាជាតិកម្ពុជា យកទៅតាំង បញ្ឈរលើចុង របងថ្មជិតទ្វារចេញចូល សណ្ឋាគារ នេតឈ័រ ឡាយហ៍ (Nature Life Hotel) នៅក្រុងព្រះសីហនុ គឺជារឿងគួរឱ្យហួស ចិត្តប ង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពី សំណាក់មហាជន។
ក្នុងករណីខាងលើ មន្ត្រីជាន់ខ្ពស់នៃសាលា ខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារនេះ មានឈ្មោះថា នេតឈ័រ ឡាយហ៍ (Nature Life Hotel) មានទីតាំង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបន្តថា ៖ បន្ទាប់ដឹងអំពីព័ត៌មាននេះ លោកអភិបាល ខេត្ត គួច ចំរើន បានបញ្ជាឱ្យក្រុម មន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅសម្របសម្រួល ឱ្យម្ចាស់សណ្ឋាគារ ដករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ចេញពីរបង ទៅតម្កល់ទុក ឬដាក់តាំង បង្ហាញភ្ញៀវទេសចរ ឱ្យបាន សមរម្យនៅ ផ្នែកខាងក្នុងសណ្ឋាគារវិញ ដើម្បីរក្សា ឱ្យបាន នូវតម្លៃវប្បធម៌ ប្រពៃណី របស់ខ្មែរ។
ក្រោយ មកម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ក៏បានសុំការ អភ័យ ទោស និងយល់ព្រម អនុវត្តតាមការ ណែនាំ របស់ក្រុមមន្ត្រី ព្រមទាំងបានសន្យាថាមិ នធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ដូច្នេះទៀតឡើយ។ បន្ទាប់ពីអាជ្ញាធរ និងជំនាញ ធ្វើការ ណែនាំ ពីកំហុស ឆ្គង ខាងលើ៕