ថ្មីៗនេះសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីតារា ចម្រៀង និងសម្តែង អ្នកនាងសូដា នីតា ថាបានភ្ជាប់ ពាក្យលើកទី២ ជាមួយ ប្រុសក្មេង តែមិន ហ៊ាន ទ ម្លា យរឿងនេះ។
នាងបាន ស្នើឲ្យអ្នកសារព័ត៌មានធ្វើការ បញ្ជាក់អំពីរឿងនេះ រួមទាំងព្រមានប្តឹងអ្នកសារព័ត៌មានខាង លើប្រសិនបើមិនអាចរកអ្វីមកបញ្ជាក់ អំពីសំណេ ររ បស់ខ្លួនបាន។
ខ្លឹមសារសាព័ត៌មានដែលផ្សព្វផ្សាយកន្លងមកបានលើកឡើងថា តារាចម្រៀងនិងសម្ដែង កញ្ញាសូដា នីតា ត្រូវបានគេទម្លាយថា បានភ្ជាប់ពាក្យរួចហើយ ជាមួយតារាសម្ដែងនិ ងជាមន្ត្រីយោធាម្នាក់ ឈ្មោះលោកស៊ិន សូរិយ៉ា ហៅយុទ្ធឋានៈ ដែលពិធីនេះបានធ្វើយ៉ាងស្ងៀមស្ងាត់ តាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌ គឺកាលពីខែមុនម្លេះ។
មានការទម្លាយ ដែរថាបានឃើញលោក យុទ្ធ ឋានៈ ចេញចូលផ្ទះសូដា នីតា ដូចគ្រួសារតែមួយ។ ខ្លឹមសារចំណងជើង អត្ថបទដែលលើកឡើងថានាងភ្ជាប់ពាក្យ ជាមួយប្រុសក្មេងជាលើកទី២ បានធ្វើឲ្យសាមុីខ្លួនចេញមុខប្រតិកម្មខ្លាំង។ តារាសម្ដែងស្រី សូដា នីតាបានបញ្ជាក់ថា៖
«ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ ខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយជាលើកទី១ហើយ ? ចឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើកទី១នោះអោយឃើញ»។
អមដោយសំណេរនេះដែរនាងព្រមានប្ដឹងទៅកាន់សារព័ត៌មានដែលបានចុះផ្សាយនោះឲ្យចេញបកស្រាយជាបន្ទាន់ដោយរៀបរាប់ថាបើមិនចេញមុខបកស្រាយទេ នាងសូមប្តឹងសារព័ត៌មានម្នាក់នេះដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងនិងស្នើឲ្យប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា នូវមេធាវី ខាងសមាគមម្តង។
ទោះជាយ៉ាងណាដំណឹងនៃការភ្ជាប់ពាក្យរវាងតារាសម្តែង ប្រុសយុទ្ធ ឋានៈ និងតារាចម្រៀង សូដា នីតា គឺជារឿងពិត ខណៈកាលពីថ្ងៃទី០៧ ខែតុលានេះពួកគេក៏បានបណ្តើរគ្នា ចូលរួមកម្មវិធីសប្បុរសធម៌មួយ នៅមជ្ឈមណ្ឌលស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ រួមជាមួយ នឹងសិល្បករជាច្រើនរូបទៀត៕