នារីអភ័ព្វស្នេហ៍ម្នាក់ បានរត់ ទៅប្ដឹងប៉ូលិសប៉ុស្តិ៍ ចាក់អង្រែលើ ឲ្យជួយអន្តរាគមន៍ ខណៈដែលបុរស ជាសង្សារ របស់នាងទើបតែ ស្គាល់គ្នា បានរយៈពេលជាង ២ខែ បានប្រើហិ ង្សា វា យ បណ្តាលឲ្យរ ងរបួ សពេញខ្លួន ព្រមទាំងគំ រា មស ម្លា ប់ចោល ថែមទៀតផង ។ ហេតុការណ៍នេះ បានប ង្កឲ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង ៩និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខប៉ុស្តិ៍ចា ក់ អង្រែលើ សង្កាត់ចាក់ អង្រែលើ ខណ្ឌ មានជ័យ ។
បុរស ជា សង្សារមាន ឈ្មោះ តារា អាយុ២៥ឆ្នាំ បុគ្គលិក ក្រុមហ៊ុនឯក ជន ស្នាក់នៅ បន្ទប់ជួល សង្កាត់ ចាក់ អង្រែ លើ ខណ្ឌមានជ័យ ។
នារីរ ង គ្រោះ សុំ មិន បញ្ចេញឈ្មោះ បាន ឲ្យដឹងថា រូបនាងបាន មានទំនាក់ទំនង ជាមួយបុរស ជា សង្សារ ឈ្មោះ តារា នោះ បានរយៈពេលជាង ២ខែប៉ុណ្ណោះ តែប៉ុន្មានថ្ងៃមកនេះ បុរសជាសង្សារ មិនដឹង រឿងអ្វីនោះទេ គឺចេះតែប្រើហិ ង្សាវា យមក លើរូបនាង ដោយពុំ មាន មូលហេតុអ្វី ។
ប្រភព ដដែល នារីរ ង គ្រោះបាន បន្តទៀតថា នៅថ្ងៃកើតហេតុ រូបនាងបានជិះ រថយន្ដជាមួយ បងប្អូនទៅ ដើរលេង នៅកោះពេជ្រ ហើយក៏បានទូរសព្ទ័ហៅ បុរសជាសង្សារ ទៅជាមួយដែរ ។ លុះបុរសជាសង្សារ ជិះម៉ូតូទៅ ដល់កោះពេជ្រ ដោយខ្លាច បុរសជាសង្សារ អន់ចិត្ត រូបនាងក៏បានចុះពីលើ រថយន្ត មកជិះម៉ូតូជាមួយសង្សាររបស់ខ្លួនវិញ ។
បន្តិចក្រោយមក ក៍ត្រលប់មកបន្ទប់ជួលវិញ តែនៅពេលជិះម៉ូតូតាម ផ្លូវ បុរសជាសង្សារ មិនដឹងខឹង រឿងអ្វីនោះទេ គឺវា យ និងក្តិចរូបនាង តាមផ្លូវរហូត ដល់បន្ទប់ជួល ។ ពេលមកដល់បន្ទប់ជួល បុរសជា សង្សារក៏វាយមក លើរូបនាង បណ្តាល ឲ្យរងរបួ សបែ កចិញ្ចើម និង មានស្នាមរយះ ពេញ ជើង និងក្បាល ពោះ ហើយក៏ប ង្ខាំង រូបនាងមិន ឲ្យចេញពី បន្ទប់នោះទេ ។ ពេលនោះ រូបនាង ឡាយវីដេអូ ឲ្យគេជួយ ត្រូវបុរស ជាស ង្សារគំ រា ម ឲ្យលុ ប ចេញ បើមិនលុ បទេ គេនឹងអារក សម្លា ប់ ចោលថែមទៀតផង ។
នារីរ ង គ្រោះ បានឲ្យដឹងទៀតថា នៅពេលនោះ ដែរ រូបនាងបាន ប្រើវិធី លួង លោម ឲ្យបុរសជា សង្សារទន់ចិត្ត ទើប បើក ទ្វាររត់ចេញមក ក្រៅឲ្យគេជួយ ព្រមទាំ ងហៅ បងប្អូនឲ្យជូន រូបនាង មកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ចាក់ អង្រែលើ ដើម្បីឲ្យជួយ អន្តរាគមន៍ ឃា ត់ខ្លួនបុរស ជា សង្សារ យកទៅផ្ដន្ទាទោស តាមច្បាប់ តែបុរសជា សង្សារដឹង ខ្លួនទាន់ បានរត់គេចខ្លួនបាត់ ៕