អគារខុនដូ មានកម្ពស់៣៣ជាន់ (១០២ម៉ែត្រ)ស្ថិតនៅស្រុក Dal Dong ទីក្រុងUlsan ប្រទេសកូរ៉េខាងត្បូង បានឆាប ឆេះ នៅជិតពាក់កណ្តាល យប់ថ្ងៃទី៨ខែតុលា ។ មកទល់ពេលនេះមិនទាន់មាន របាយការណ៍ស្តីពីអ្នក ស្លា ប់ និងរ បួ សនោះឡើយ។
សារព័ត៌មាន Daily Mail បានផ្សាយថា គេឃើញអណ្តាតភ្លើង ឆា ប ឆេះ ដំបូង ពីជាន់ទី១២ នៃអគារខុនដូ នៅវេលាម៉ោង២៣ និង០៧នាទីយប់ ថ្ងៃទី៨ ខែតុលា (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គិភ័យបានទៅដល់ កន្លែងកើតហេតុភ្លាមៗ ដើម្បីជម្លៀសពលរដ្ឋរស់នៅ ក្នុងខុនដូដល់ទៅ១៣៦បន្ទប់។
រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា អណ្តាតភ្លើងគ្របដណ្តប់អគារ ទាំងមូល បង្កឲ្យមានផ្សែង គ្របដណ្តប់ពេញតំបន់។ អណ្តាត ភ្លើ ង បានឆេះរាលដាល យ៉ាងឆាប់រហ័សដោយសារ តែមានខ្យល់ខ្លាំង។ អណ្តាតភ្លើងបានរាល ដាលដល់មជ្ឈម ណ្ឌលពាណិជ្ជកម្មក្បែរនោះ ប៉ុន្តែបានពន្លត់ទាន់ពេលវេលា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្ស ១៥នាក់រង រ បួ សត្រូវបញ្ជូនទៅកា ន់មន្ទីរពេទ្យ ហើយមនុស្ស ៤៣នាក់ទៀតបានជួយស ង្គ្រោះ នៅដំ បូលនៃ អគារ៕