កម្ពុជាបានរង ឥទ្ធិពល នៃព្យុះជាបន្តបន្ទាប់ ធ្វើឲ្យមានភ្លៀង ធ្លាក់ ពីមធ្យម ទៅខ្លាំង ទូទាំងប្រទេស ហើយបាន ប ង្ករជាទឹកជំនន់ ធ្វើឲ្យមាន ផល ប៉ះពាល់ ដំណាំស្រូវ នៅក្នុងខេត្ត បាត់ដំបង ចំនួន១៣០២ ហិកតា ក្នុងស្រុកមោងឬស្សី ត្រូវរងការ ប៉ះពាល់ និង ៥៧៣ ហិកតាបានខូចខាត ។
យោងតាមរបាយការណ៍ តារាងស្ថិតិគ្រោះ មហន្តរាយដោយទឹកជំនន់ក្នុង ស្រុកមោងឬស្សីនៅថ្ងៃទី៨ តុលា ឆ្នាំ២០២០ បានឱ្យដឹងថាស្រុកមោងឬស្សី ឃុំដែលរង់ផល ប៉ះពាល់ដោយសារ ទឹកជំនន់ មាន៥ឃុំ ដែលក្នុងនោះរួមមាន៖ ឃុំជ្រៃ ប៉ះពាល់៤៥៤ហិកតា ខូតខាត៥២៥ហិកតា, ឃុំតាលាស់ ប៉ះពាល់ ស្រូវ៤៨៣ហិកតា, ឃុំកកោះ ប៉ះពាល់ស្រូវ៣៦៥ហិកតា, ឃុំព្រៃតូច ប៉ះពាល់ ៣០ហិកតា, ឃុំឬស្សីក្រាំង ខូចខាត៤៨ហិកតា៕