រឿងដែលកំពុងតែល្បីខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសបុក ដែលធ្វើអោយ អ្នកលេងហ្វេសបុកមានការ ជជែកវែកញែក គ្នាចំពោះរឿងនេះ ហើយក៍មានមហាជន ជាច្រើនបានធ្វើការរីះគន់ យ៉ាងខ្លាំងផងដែរ នៃរឿងបុរសម្នាក់ ដែលបានលួច ទៅរៀបការជាមួយនឹង អ្នកផ្សេង ហើយត្រូវបាន ប្រពន្ធនិងកូនមកដល់រោងការ ហើយប្រពន្ធឈឺចិត្តរហូតដល់ សន្លប់។
ដែលរឿងនេះដំបូង គឺចេញពីគណនីហ្វេសបុកឈ្មោះ Rin Takeo បានបង្ហោះថា «នេះគឺរូបភាពប្រពន្ធខណៈ ពេលមកទាន់ឃើញប្ដីរបស់គាត់រៀបការ ជាមួយស្រីថ្មី ក៍បានដួលសន្លប់បាត់ ស្មារតីនៅនិងមុខរោងការនោះតែម្ដង។ហើយករណីនេះ ដែរបានកើតឡើងនៅថ្ងៃទី18/11/2018ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ទ្រាំង តាកែវ»។
បន្ទាប់មកក៍មានសារពត៍មាន ជាច្រើនបានយករឿងនេះទៅចុះផ្សាយ យ៉ាងព្រោងព្រាត នៅក្នុងបណ្តាញសង្គម ហ្វេសបុក ដែលមានអ្នកចែករំលែករឿងនេះ យ៉ាងច្រើន ព្រោះថារឿងនេះគឺមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសបុក និងមានគេអាណិត អាសូរយ៉ាងខ្លាំង ទៅលើប្រពន្ធដើម ដែលត្រូវបាន ប្តីក្បត់ចិត្តទៅលួចរៀបការ ជាមួយអ្នកផ្សេង។
ហើយចំពោះសាច់រឿងនេះដែរ ប្តីដែលបានទៅរៀបការ ជាមួយនឹងស្រីផ្សេងនោះ គឺមិនមែនជាអ្នកក្រៅនោះទេ តាមការពិតកូនក្រមុំ ហើយនិងកូនកំលោះនោះ គឺជាពូហើយនិងក្មួយ រីឯកូនកំលោះគឺ មានប្រពន្ធរួចហើយ ថែមទាំងមាន កូនដល់ទៅ ៣នាក់ ដែលមានវ័ យរាង ធំបន្តិច ទៅហើយ។
បន្ទាប់ពីកម្មវិធីរៀបអាពាហ៍ពិពាហ៍ចប់ លុះព្រឹកឡើងខាងកូន កំលោះ ក៍បានទៅដោះស្រាយរឿងនេះ ជាមួយនឹងប្រពន្ធដើម នៅឯទីស្នាក់ការឃុំ ដែលមានការជជែកវែ ក ញែកគ្នាយ៉ាងច្រើន អំពីបញ្ហានេះ ដោយខាងកូនកំលោះ គឺចង់លែងលះ ជាមួយ នឹងប្រពន្ធដើម អោយចប់ដាច់ស្រេច កុំអោយមាន ទំនាកទំនង អ្វីតទៀត។
រីឯខាងប្រពន្ធមិនដឹង ជាធ្វើយ៉ាងមិច គឺមានតែប្តឹង ឡើងទៅតុលាការ ព្រោះថាខាងប្តី នោះខុសទាំងស្រុង ដោយលែងលះគ្នាមិនទាន់បាន នឹងដាច់ស្រេចផង ស្រាប់តែលួច ទៅរៀបការ ជាមួយនឹងអ្នកផ្សេង ហើយខាងប្តីនោះ ក៍បានធ្វើការព្រមព្រៀង បងលុយសំណើរប្រពន្ធដើមទៅតាមលទ្ធភាព។
តាមរយះ គណនីហ្វេសបុកឈ្មោះ Khouch Mfc បានបង្ហោះនូវសកម្មភាពពួកគេ ដោះស្រាយគ្នា និងបានភ្ចាប់សារថា «មនុស្សដែលមានសណ្តាន អាក្រក់តាំង ពីកំណេីតមិនអាចកែរ អោយទៅជាល្អបានទេ ដូច្នេះមានតែវា យបំបាក់អោយបា ក់ បប ក្លបខ្លាច កុំចេះតែ គឃ្លេីន នៅទីភ្លឺចឹង។
ចង់បានសង្គមមួយ ដែលសំបូរទៅដោយមនុស្សស្មោះត្រង់ និងមានការទទួលខុសត្រូវចំពោះ ប្តីនិងប្រពន្ធ ទាល់តែ យេីងជាមនុស្សល្អចូលរួម វា យ អំពេីរអាក្រក ដោយដំបងគឺពាក្យតិះដៀល ឬក៏បង្ហាញ់សញ្ញាមួយអោយ វ៉ូវមនស្សអាក្រក់ទាំងនោះ រត់ចេញពីសង្គមខ្មែរ។សង្គមដែលល្អ មិនអាច អវត្តមាន យេីងជា មនុស្សល្អជា អ្នកសាង សង់ទ្បេីយ។
យេីងកាន់ តែស្គាល់មុខ និងចរិតរបស់ មនុស្សប្រភេទនេះនៅ សង្គមខ្មែរហេីយ ដូច្នេះនេះជា មេរៀនមួយ ដ៏ធំសម្រាប់ ជាគំរូទៅដល់មនុស្ស មុននិងធ្វេីត្រូវគិត អោយបានវែង ឆ្ងាយកុំ ចេះតែធ្វេីអ្វីទៅតាមចិត្ត ដ៏ល្ងិតល្ងង់ របស់ខ្លួនឯង ត្រូវយក ចិត្តគេមកដាក់ ក្នុងចិត្តយេីងថា យេីងចេះ ឈឺឬអត់?
បេីយេីងចេះឈឺ គេក៏ចេះឈឺដែរ បេីដឹងហេីយថា គេចេះឈឺ តេីយេីងនៅតែនាំការឈឺ នោះ ដល់គេទៀតអត់?បេីអ្នកជា មនុស្សអ្នកច្បាស់ ជាយល់នៅអ្វីដែល ខ្ញុំបាននិយាយ។រស់ជាតិនៃ អំពេីល្អគឺបានសេចក្តីសុខ បេីអ្នកចង់សុខ កុំនាំទុក្ខដល់ គេ បេីអ្នកចង់សង្គមសុខសាន្ត យេីងត្រូវតែធ្វេីដ ង្គ្រៀម ជាមួយ អំពេី អាក្រក»៕