មន្ត្រីយោធាមាន ឋានន្តរសក្តិវរសេនីយ៍ឯក (ស័ក្ត្តិ៥)ម្នាក់ មាន ឈ្មោះ ហង្ស ពេជ្រ បានសម្រេច ចិត្តដាក់ ពាក្យប្តឹង គូ ដណ្តឹងរបស់ខ្លួន រស់នៅក្នុង ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យសងជំងឺ ចិត្ត និងលុយថ្លៃ ចូលស្តីដណ្តឹ ង ទៅគាត់វិញ ដោយបុរសនេះអះអាងថា គាត់បានភ្ជាប់ ពាក្យត្រឹមត្រូវ តាមច្បាប់ មានចាស់ ទុំជាសាក្សីដឹង ឮរួចទៅហើយបែរ ជាគូដណ្តឹងរបស់គាត់ ទៅលួច រៀបការជា មួយប្រុសថ្មី នៅថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២០ ទៅវិញ ។
នេះលោក ហង្ស ពេជ្រ ដែលនៅក្នុងដៃមានទាំងកាន់ រូបថតភ្ជាប់ពាក្យជាមួយគូដណ្តឹងទុកជា ភស្តុតាងផង បាន អះអាងឲ្យដឹងថា កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ លោក និងគូដណ្តឹងបាន រៀបចំផ្សំផ្គុំគ្នាជាគូដណ្តឹង តាមប្រពៃណីដោយ មាន ចាស់ទុំចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) នៅផ្ទះខាងស្រី យ៉ាងត្រឹមត្រូវ និងបានចំណាយលុយកាក់ ជាច្រើន សម្រាប់ជូន ភ្ញៀវក្នុងភូមិនេះហូបចុក ប្រៀបដូចជួយ មកធ្វើសាក្សីក្នុង ពិធីនេះផង ។
បន្ទាប់ពីបានភ្ជាប់ពាក្យជាគូដណ្តឹងរួចមក នាងបានទៅ រស់នៅរៀនសូត្រផ្នែកអ៊ុតសក់ នៅរាជធានីភ្នំពេញ ក្រោមការ ជួយទំនុកបម្រុងងពីរូបលោក ដោយក្នុងមួយខែ លោកជួយលុយ មិនក្រោម ២០០ដុល្លានោះទេ ព្រោះយល់ ថានាង ជាគូដណ្តឹងដូចប្តីប្រពន្ធទៅហើយ។
លោក ហង្ស ពេជ្របានបន្តថា ថ្ងៃមួយនាងជា គូដណ្តឹងបានសុំលោក ទៅលេងស្រុកកំណើត គាត់ក៏យល់ព្រមឲ្យទៅ តែនឹកស្មានមិនដល់ស្រាប់ តែនាងទៅលួច បង្កាត់ភ្លើងស្នេហា និងលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍ គ្រោង រៀបការ ជាមួយគូថ្មីនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅភូមិ-ឃុំ របស់ផ្ទះខាងនាងទៅវិញ ដោយខាងស្រីអះអាងថា ការភ្ជាប់ពាក្យនា ពេលកន្លងមក របស់អ្នកទាំងបាន ត្រឹមចាត់ទុកគ្នាជា សង្សារតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះលោក ឃាន ទូច ជាមេធាវីរបស់លោក ហង្ស ពេជ្រ បានលើកឡើងតាម ផ្លូវច្បាប់ថា ជាធម្មតាការសុំច្បាប់រៀបការ អាជ្ញាធរទុករយៈពេល ១៥ថ្ងៃ ដើម្បីឲ្យភាគីពាក់ព័ន្ធដឹង ហើយរឿងនេះ លោកមេធាវី ក៏បានដាក់ពាក្យមុនទៅអាជ្ញាធរ ដែនដីដើម្បីឃាត់ និងទប់ស្កាត់ពិធី អាពាហ៍ពិពា ហ៍នេះរួចហើយដែរ ។
លោកមេធាវីបានបញ្ជាក់ថា សិទ្ធិរបស់កូនក្តីលោក នៅមានតួនាទីជាគូដណ្តឹងស្មើគ្នាទៅ នឹងប្តីប្រពន្ធ ដែលដឹងឮដោយ ចាស់ទុំពេញភូមិ មិនមែនភ្ជាប់ពាក្យ នឹងគ្នាហើយ ស្មើនឹងសង្សារ ដូចខាងស្រី លើកឡើងនោះទេ។ លោកមេធាវីបាន ស្នើសុំឲ្យអាជ្ញាធរទាំងភូមិ ដល់ខេត្តត្រូវតែហាមឃាត់ពិធីរៀបការ របស់ភាគីខាងស្រីឲ្យបាន ដាច់ខាត ទៅតាមបណ្តឹង តាមផ្លូវច្បាប់របស់ភាគីខាងប្រុស។
ក្នុងរឿងមិនគួរឲ្យកើតមាននេះដែរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្នាក់ងារព័ត៌មាននគរវត្តបានព្យាយាម ទំនាក់ទំនងទៅភាគីខាងស្រី ដែលជាគូដណ្តឹងភាគីបុរស និងអាជ្ញាធរដែនដី ដែលចេញច្បាប់ឲ្យភាគីខាងស្រី ដើម្បីសុំការពន្យល់ដែរតែមិនមានលេខទូរស័ព្ទអាចទាក់ទងបាន ៕