Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

បានប្តីជាប៉ូលិសមិនស្រួលទេ ពេលប្តីលួចមានស្រី ចង់ប្តឹងលែងគ្នាក៏មិនឈ្នះដែរ ព្រោះអាងខ្នងធំ

Posted on October 12, 2020

រឿងរ៉ាវស្នេហា ត្រីកោណ រវាងមន្ត្រីនគរបាល ស័ក្តិ៣ ដែលលួចមាន ប្រពន្ធចុង ជាគ្រូបង្រៀន ហើយត្រូវស្រ្តីជា ប្រពន្ធ ដើមបកអាក្រាតនោះ នៅមិនទាន់ ចប់ទេ ដោយមក ដល់ពេលនេះ ស្រ្ដីជាប្រពន្ធដើម បានដាក់ពាក្យបណ្ដឹង ទៅតុលាការ ឲ្យជួយរកយុត្តិធម៌ដោយចោទប្រកាន់ បុរស ជាប្តីពីបទ ផិត ខុសនឹង ច្បាប់ឯកពន្ធភាព និងសំណូមពរ ឲ្យតុលាការ នាំខ្លួនប្ដីផិត នោះមកផ្ដន្ទាទោសតាម ច្បាប់ និងទាមទារសំណ ងជំងឺចិត្ត ចំនួន បួនម៉ឺនដុល្លារផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះ អ្នកស្រីម៉ៃ ម៉ាឡែន អាយុ៣២ឆ្នាំ រស់នៅភូមិពង្ររលីង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលអះអាងថា មានប្ដីជាមន្ត្រីប៉ូលិស ឈ្មោះប៉ែន ចាន់ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ៣) ប្រចាំការនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រវា ឃុំក្រវា ស្រុកបារាយណ៍ នោះ បានបញ្ជាក់ថា ករណីប្តីឈ្មោះប៉ែន ចាន់ និងសហាយស្មន់ ឈ្មោះគិន កាលី នោះ មិនទាន់ ចប់ទេ ដោយអ្នកស្រីយោគយល់ ក្រោយ ផ្ទុះរឿង បងប្អូន ម៉ែឪគេមកសូមអង្វរ ដោះស្រាយនិងជូន សំណង កុំឲ្យអ្នកស្រីប្តឹង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះអ្នកស្រីក៏ទុកឱកាសឲ្យ តាមការសន្យារបស់គេថា នឹងជូនសំណងមកនាងចំនួន ២៦០០០ដុល្លារ ដើម្បីចិញ្ចឹម កូន និងលុយជំពាក់ធនាគារ ដែលខ្ចីមើល ជំងឺប្តី គឺខាងប្តីជាអ្នកធានា សងទាំងអស់ តែចុងក្រោយ បុគ្គលប៉ែន​ ចាន់ ជាប្តីនេះ ព្រមទាំងម៉ែឪ បងប្អូនគេ មិនបានធ្វើតាមការ សន្យាទេ ថែមទាំងតិះដៀល អ្នកស្រី ហើយជំរុញ ឱ្យអ្នកស្រីប្តឹង ថែម ទៀតផង ដោយអាង យកខ្សែអ្នកធំ មកជួយ ហើយបានយករូបថត អ្នកដឹកនាំមកគំ រា មកំ ហែ ងអ្នកស្រីទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ អ្នកស្រីម៉ៃ ម៉ាឡែន បានប្រាប់ ”នគរធំ” ជាថ្មី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ថា អ្នកស្រីនៅតែខ្លាច ការគំ រា មរបស់ ប្ដីនោះ ទើបតាមរយៈមេធាវី អ្នកស្រីបានដាក់ពាក្យ បណ្ដឹងទៅតុលាការ ខេត្តកំពង់ធំ ឲ្យជួយរកយុត្តិធម៌ បើទោះបីគ្មានសង្ឃឹម ថា ឈ្នះ គេក៏ដោយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះអ្នកស្រីសូមសំណូម ពរទៅតុ លាការ មេត្តាជួយ រកយុត្តិធម៌ឲ្យអ្នកស្រី ទៅតាមផ្លូវច្បាប់ផង ព្រោះអ្នកស្រីគ្មានខ្នង បង្អែកដូចគេទេ មានតែច្បាប់ទេ ទើបអាច រកយុត្តិធម៌ជូន អ្នកស្រីបាន ។ អ្នកស្រីថា សង្គម មានសន្តិភាព អ្នកស្រីជឿ ជាក់លើស្ថាប័នតុលាការដែល ឯករាជ្យ នឹងជួយផ្តល់ យុត្តិធម៌ដល់អ្នក ស្រីមិនខាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីម៉ៃ ម៉ាឡែន បានថ្លែងបញ្ជាក់ដូច្នេះថា “ចាស! គេមិនទាន់ រកយុត្តិធម៌ឲ្យទេ ប៉ុន្តែឯកសារបានដាក់ ទៅរួចហើយ ។ ខ្ញុំបារម្ភរឿងហ្នឹងណាស់ ព្រោះគេល្បីគ្រប់ភូមិ គ្រប់ខេត្តអ៊ីចឹង ដល់ពេលអ៊ីចឹង ខ្ញុំភ័យ ខ្ញុំខ្លាច ព្រោះគេអាង ថា គេមានខ្សែ មានខ្នង គេបានជោគ ជ័យរហូត គេមិនដែលចាញ់ ដូច្នេះគេមិន ខ្លាចខ្ញុំទេ ។ ដូច្នេះខ្ញុំសំណូមពរ ទៅខាងតុលាការ ឲ្យជួយជំរុញឲ្យគេខាងហ្នឹង ចូលមកត ទល់គ្នាតាមផ្លូវច្បាប់ផង“ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងពាក្យបណ្ដឹង ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ គោរពជូនព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ក្នុងកម្មវត្ថុ “ប្ដឹងឈ្មោះប៉ែន ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋាន បច្ចុប្បន្ន ស្ថិតនៅភូមិរូង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទផិតនោះ អ្នកស្រីម៉ែ ម៉ាឡែន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណលេខ១៥០៧៣៧០៣០ មានលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិពង្រលីង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជម្រាបជូន លោកព្រះរាជអាជ្ញា ថា “កាលពីអំឡុងឆ្នាំ២០១៧ ប្ដីរបស់នាង ខ្ញុំឈ្មោះប៉ែន ចាន់ បានលួចលាក់មាន ប្រពន្ធចុង លុះដល់អំឡុង ខែមីនា ឆ្នាំ២០២០ ប្ដីរបស់នាងខ្ញុំ ឈ្មោះប៉ែន ចាន់ បានចេញពីផ្ទះ ទៅនៅជា មួយប្រពន្ធចុង ទើង នាងខ្ញុំប្ដឹងទៅលោក មេឃុំក្រវា ឲ្យជួយដោះស្រាយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីដោះស្រាយគ្នា នៅសាលាឃុំរួចហើយ ស្រាប់តែឈ្មោះប៉ែន ចាន់ នៅតែបន្តទាក់ទងជាមួយ ប្រពន្ធចុង ហើយក្នុងអំឡុងខែសីហា ឆ្នាំ២០២០ ឈ្មោះនេះបានចុះចេញពីផ្ទះទៅ នៅជាមួយប្រពន្ធចុង និងបាន ប្រមូលយកទ្រព្យសម្បត្តិ ក្នុងផ្ទះទៅជាមួយ ទៀតផង ។ ជាក់ស្ដែង កាលពីខែមិថុនា ឆ្នាំ២០២០ ប្រពន្ធចុង របស់ឈ្មោះប៉ែន ចាន់ បានផ្ញើរូបថត និងវីដេអូ ដែលឈ្មោះប៉ែន ចាន់ កំពុងឱបនា ងដែលជាប្រពន្ធចុងទៀត ដូចមានភ័ស្តុតាង ជារូបថត និងវីដេអូ ជូនភ្ជាប់ជាមួយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទង្វើរបស់ឈ្មោះប៉ែន ចាន់ ពិតជាស្ដែងឲ្យឃើញ យ៉ាងច្បាស់អំពីបទល្មើសផិត យ៉ាងពិតប្រាកដ តាមបញ្ញត្តិ មាត្រា៧ នៃច្បាប់ស្ដីពីឯកពន្ធភាព។ អំពើនេះទៀតសោត បានធ្វើឲ្យប៉ះពាល់ទៅ ដល់ផលប្រយោជន៍របស់នាងខ្ញុំយ៉ាង ធ្ង ន់ ធ្ងរ ទាំងផ្នែកទ្រព្យសម្បត្តិ និងផ្លូវចិត្ត ហេតុនេះទើប នាងខ្ញុំដាក់ពាក្យ បណ្ដឹងមកអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដើម្បីជួយរកយុត្តិធម៌ជូននាងខ្ញុំ តាមនីតិវិធីច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំសូមសំណូមពរឲ្យឯក ឧត្តមព្រះរាជអាជ្ញា មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ដើម្បីឃាត់ខ្លួនជ ន ស ង្ស័ យ ខាងលើ មកផ្ដន្ទាទោសតាម ផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តជាប្រាក់ ៤០ ០០០ USD (បួនម៉ឺនដុល្លារអាមេរិក) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាពិនិត្យ និងជួយស្វែង រកយុត្តិធម៌ជូន នាងខ្ញុំ ដោយក្ដីអនុ គ្រោះ ។សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីនាងខ្ញុំ“ ។ជុំវិញបណ្តឹងរបស់ ស្ត្រីជាប្រពន្ធដើម ខាងលើនេះ “នគរធំ” មិនអាចទាក់ ទងសុំការប កស្រាយបំភ្លឺ ឆ្លើយតបពីបុរស ជាប្តី ឈ្មោះប៉ែន ចាន់ នោះបា នទេ កាលពីម្សិលមិញ តែយ៉ាងណា យើងរង់ ចាំទទួលកា របំភ្លឺពីភា គី ពាក់ព័ន្ធជានិច្ច៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep   Nov »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme