បាត់ដំបងក៏ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា កំពុងរង គ្រោះដោ យសារ ជំនន់ ទឹកភ្លៀងយ៉ាង គំហុក នៅតាម ស្រុកមួយចំនួន និងនៅក្នុង ក្រុងបាត់ដំបង។ ជំនន់ទឹកភ្លៀងនេះ បានប ង្កផលប៉ះពាល់ជាខ្លាំង លើជីវភា ពរស់នៅ របស់ប្រជាជន នាំឱ្យមានផលវិបាកក្នុងការ ប្រកបអាជីវកម្មលក់ដូរ ការប្រកបកិច្ចការងា រប្រចាំថ្ងៃ ពិសេសនោះគឺប៉ះពាល់ខ្លាំង ទៅលើវិស័យកសិកម្ម ដោយសារ បាត់ដំបង គឺជាខេត្តដែលផ្គត់ផ្គង់ស្រូវអង្ករធំជាងគេ នៅក្នុងប្រទេសកម្ពុជា ។
ទន្ទឹមនឹងស្ថានភាព ទឹកជំនន់កំពុង តែជន់លិចខ្លាំងនោះ មានរឿងមួយដែលធ្វើ ឱ្យមហាជនកោត សរសើរនោះ គឺបរិស្ថាន នៅក្នុងខេត្តមួយនេះបាន បង្ហាញយ៉ាងច្បាស់ពីរបៀប របបនៃការរស់នៅ ប្រជាជនយ៉ាងមាន របៀប មានវិន័យ មានសីលធម៌ល្អ មានការទទួលខុសត្រូវ ទៅលើការគ្រប់គ្រងសំរាមរបស់ពួកគេ ។
ចំណុចគួរឱ្យកត់ សម្គាល់នោះ ពេលទឹកលិចនៅ ក្នុងទីក្រុង ជាទីប្រជុំជន មាន ប្រជាជនរស់នៅច្រើនអ៊ូអរ តែគ្មានឃើញ វត្តមានសំរាមអណ្ដែតតាមទឹក ព្រោងព្រាត នោះឡើយ ។ ក្រោយឃើញទិដ្ឋភាព បែបនេះនាំឱ្យការ ស្ញើញសរសើរ និងជាគំរូ ដ៏ល្អមួយទៅកាន់ប្រជាជន នៅតាមបណ្ដាខេត្តផ្សេងៗ ទៀតផងដែរ ៕