ចោរម្នាក់ បានចូលទ្រព្យសម្បត្តិ ក្នុងផ្ទះ ប្រជាពលរដ្ឋ តែបានឆ ក់ខ្សែភ្លើង ស្លា ប់ ភ្លាមៗ ។ បញ្ហានេះ នគរបាល ស្រុកបាភ្នំ ខេត្តព្រៃវែង បានសម្រេចឃា ត់ខ្លួន ម្ចាស់ផ្ទះ ដើម្បីចាត់ ការបន្តតាម នីតិវិធីច្បាប់
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅ កោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ចោរ ដែល ឆ ក់ ខ្សែភ្លើងស្លា ប់មា នឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកម្ចាស់ ផ្ទះមា នឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ
បញ្ហានេះ សមត្ថកិច្ចបានបង្កើត គណៈ កម្មការ និង ពិនិត្យឃើញថា ឈ្មោះ យឹម សំអាត មានស្នាម ដាច់ ឆេះខ្លោច បាតដៃ ខាងឆ្វេង មួយកន្លែង បណ្តាល មកពីឆក់ ខ្សែភ្លើង ស្លា ប់ពិតប្រាកដមែន
ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ថា សមត្ថកិច្ចបាន ឃាត់ខ្លួន ម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ ការតា ម ច្បាប់ ។ លោកអធិការ បន្តថា ការសម្រេច យ៉ាងណា នោះ គឺ ជាសមត្ថកិច្ចរបស់ តុលាការ
អ្នកភូមិ បាននិយាយថា ដោយសារក្នុង មូលដ្ឋាន ឧស្សាហ៍កើតមានករណីចោរកម្មពេក ទើប ម្ចាស់ផ្ទះស្ទើរគ្រប់គ្នា បានរាយ ខ្សែភ្លើង ដើម្បីការពារ ។ ប៉ុន្តែ ជា អកុសល ចោរ បាន ស្លា ប់ ដោយសារការ លួចទ្រព្យសម្បត្តិ តែម្តង ។បញ្ហានេះ ធ្វើអោយជន រ ង គ្រោះជា ម្ចាស់ ក្លាយ ជាជ នល្មើស នៃ អំពើ លួច រប ស់ចោ រទៅវិញ