មានហេតុការណ៏មួយ បង្កភាពភ្ញាក់ផ្អើល ជាខ្លាំងឡើង កក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលហេតុការណ៏ មួយនេះ ស្ថិតនៅ ភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រោះតែបុរសម្នាក់ បានលួចទៅ រៀបការ ជាមួយនារី ដទៃទៀត ទាំងដែលខ្លួន មានប្រពន្ធ និងកូនដល់ទៅ ៤នាក់ ដោយមិនទាន់បានលេងលះគ្នា ដាច់ស្រេចផងនោះ។
យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក សាន្ដ ប៊ុនធឿន បានធ្វើឲ្យលើកឡើងឲ្យដឹងថា៖”ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ភាគបន្ត (សួរថា៖តើច្បាប់ជាអ្វី?) ចិត្តសា ហាវមែ ន លោកប្តីកំហូច មកលួច ទៅរៀបការប្រពន្ធថ្មី នៅផ្ទះក្បែរគ្នា ហើយហ៊ាន ដាច់ចិត្ត រៀបការ ស្រីថ្មី មិនទាន់ទាំងលែងលះគ្នា ដាច់ស្រេចផង! ហេតុអ្វីបានលួចទៅរៀបការ ស្រីថ្មី? ប្រពន្ធដើមនាំកូនប្រុសស្រី ៤នាក់ មកឈរមើលប្តីកំពុងតែរៀបការ ទាំងទឹកភ្នែក នេះហើយទឹកភ្នែកភរិយាដើម”។
ក្នុងនោះដែរ បើតាមសេចក្ដីរៀបរាប់ របស់ ស្រ្ដីជាប្រពន្ធដើម បានប្រាប់ ក្រុមអ្នកសារព័ត៍មាន ឱ្យបានដឹងថា៖នាងខ្ញុំ មានឈ្មោះ កង សំហេង អាយុ៣៥ឆ្នាំ រឺឯ ស្វាមីរបស់ខ្ញុំមានឈ្មោះ តេង ផាន ពួកយើងបានរៀបការ ជាមួយគ្នា តាមប្រពៃណីទំនៀមទំលាប់ និងមានចុះសំបុត្រអាពាហ៏ពិពាហ៏ត្រឹមត្រូវ តាំងពីឆ្នាំ២០០៣ មកម្លេះ ដោយមានកូនចំនួន ៥នាក់ តែត្រូវបានទទួលមរ ណ ភាពចំនួន ១នាក់។