មន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសម្នាក់បានរួមរស់ ជាមួយនារីជាសង្សារ អស់រយៈពេល ៣ឆ្នាំ បង្ខំអោយនាង យកកូន ចេញពីរដង ហើយក៏ ប្រែចិត្តច ង់ ដោះដៃ។
បុរស មុខខ្លា ឈ្មោះ សែម សុត អាយុ២៧ឆ្នាំ គណនីហ្វេសប៊ុកឈ្មោះ Mrr Soth បានក្លែ មព្រ ហ្ម ចា រីនារីស្រស់ស្អាតវ័យ ២១ឆ្នាំយ៉ាងសុខសាន្តរយៈពេល ៣ឆ្នាំធ្លាប់ មានកូន ពីរដងហើយបង្ខំអោយ រូបនាងទម្លាក់កូនចោល ឥទ្បូវមាន គំនិតប្រែ ចិត្តចង់ដោះដៃប្រល័យ អនាគ តនា ងទាំង វ័យក្មេង។
នារីរ ង គ្រោះ ឈ្មោះ លីមួយគាង ហៅ អាយ៉ា មានគណនីហ្វេសប៊ុក ឈ្មោះ Mss Ya បំរើការងារ រោងចក្រ បានរៀប រាប់ប្រាប់ស្ថាប័ន ព័ត៌មាន អេជីជី ថា៖ នាងនិងបុរសខាងលើ បានរួមរស់ជា មួយគ្នា ដូចប្តីប្រពន្ធ ហើយចាស់ ទុំ ដឹងលឺទាំង សង ខាង និងបានផ្តល់ឱកាស អោយឈ្មោះ សែម សុត ចូលស្តី ដណ្តឹង នាង តាមប្រពៃណី។
ប៉ុន្តែបុរសម្នាក់ នោះ បានគេ ចវេស និងលួចលាក់មាន ស្រីថ្មី ហើយលួងលោម ឲ្យនាងទទួល ប្រាក់ចំនួន ១០០០ដុល្លារ ដើម្បីបញ្ចប់ទំនាក់ទំនងស្នេហ៍។ តែរូបនាងនិងក្រុមគ្រួសារ មិនសុខចិត្តព្រោះ រឿងនេះ ប៉ះពាល់ដល់កិត្តិយស ធ្ង ន់ ធ្ងរ ក៏បាន សម្រេចចិត្តរក មេធាវីសរសេរ ពាក្យបណ្តឹង ដើម្បីឲ្យខាង ប្រុស ចេញមុខទទួល ខុសត្រូវទៅ តាមផ្លូវច្បាប់។យ៉ាងណាវិញយើង មិនទាន់ទទួលបានការបំភ្លឺទាក់ទ ងរឿងរ៉ារស្នេហា ខាងលើ នេះពីភាគីម្ខាង ទៀតនៅទ្បើយទេ។