នារីម្នាក់បន្ទាប់ពី បានផ្តិតមេដៃលែង លះប្តីផិតក្បត់ ដែលលួចមានស្រីដល់ ទៅ ២នាក់ រួចមក នាងបាន ទម្លាយ រឿងដ៏ ឈឺចុកចាប់ ពេញបេះដូងនេះ ដោយព្រមាន ទៅស្រីលួចប្តី គេទាំងនោះថា រង់ចាំទទួល បណ្តាសា ហែល ទឹកភ្នែកចុះ។
ស្ត្រីដែលទម្លាយ រឿងប្តីលួច មានស្រី២នាក់នោះ ត្រូវបាន គេស្គាល់ថា ឈ្មោះម៉ាក់ អូនលីន អាយុជាង ៣០ឆ្នាំ មានកូនស្រីម្នាក់។ ចំណែកបុរស ជាប្តីមិនត្រូវបាន បង្ហាញអត្តសញ្ញាណ នោះទេ គ្រាន់តែ បង្ហើបថា ជាមន្ត្រីសុរិយោដីព្រែកព្នៅ។
ស្ត្រីជាប្រពន្ធខាងលើ បានបង្ហោះរូបថតអនុស្សាវរីយ៍ ពេលរៀបការជា មួយប្តី និងរូបស្នាមផ្តិតមេដៃ លែងលះប្តីក្នុង គណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ជាមួយ សំណេរថា “Single MOM មានអី មិនល្អ លែងលះគ្នា រួចរាល់ ពេលរៀបការ មានញាតិមិត្តដឹងឮ អ៊ីចឹងពេលលែង គ្នាក៏ឱ្យញាតិមិត្ត ដឹងដូចគ្នា កុំឱ្យពិបាកឆ្ងល់ និងសួរថា មូលហេតុអី។
សារជាតិ ជាមនុស្សមិនប្រាកដអ្នករៀន សូត្រមាន កម្រិតវប្បធម៌ខ្ពស់ ចប់បរិញ្ញា មានការងារ សុទ្ធតែមន្ត្រីសុរិយោដី ព្រែកព្នៅ ដឹងខុសដឹ ងត្រូវចេះគិតវែ ងឆ្ងាយ ទេ ជាពិសេស ថ្លៃថ្នូរឬថោក ទាប គឺស្ថិតលើទង្វើ។ ខ្ញុំអស់កម្មអស់ ពៀរនឹង បុរសម្នាក់ ហ្នឹងហើយ ជាពិសេសពួក មីនាងឯងទទួលយកថ្មបាក់ហ្នឹងទៅ”។
ស្ត្រីមេម៉ាយកូន មួយថ្មីៗក្តៅស្រួយ បានសរសេរ បន្តថា “រៀបការបាន៥ខែ លួចលាក់ មានស្រីរហូតដ ល់ ឥឡូវ ស្រីទី១ លួចសហាយគ្នាឡើងជាង ២ឆ្នាំ និងនាងឯងស្រីទី២ កុំឱ្យពិបាកលួចសហាយ គ្នាឡើងជាង១ឆ្នាំ យកម៉ងទៅ ហើយចាំហែល ទឹកភ្នែកនិងបណ្តាសាខ្ញុំនិង កូនខ្ញុំផង។
មីនាងឯងត្រូវចាំ ពួកខ្ញុំលំបាកណាស់ ទម្រាំមានគ្រប់យ៉ាង ដូចសព្វថ្ងៃ តស៊ូតាំងពីបាតដៃទទេទាំង ទាក់ទងនិងរៀបការ គឺ១០ឆ្នាំ មានកូនជា សាច់ឈា ម គេផង នៅតែប្រុសម្នាក់ហ្នឹង ផិតក្បត់ អស់ពីស្រីមួយទៅ ស្រីមួយ ស៊ូចុះចោ លកូននិងខ្ញុំ ទៅយកនាង អ៊ីចឹងចាំតែ ត្រៀមហែលទឹកភ្នែក និងទទួលបាបកម្មដែល មីនាងឯងបានសា ងទៅ។
ពិតជាគូដ៏ស័ក្តិសម កម្ររកបាន ប្រុសផិតក្បត់ គូនឹងស្រីឆ្ងាញ់ប្តីគេ ដូចនាងឯងចឹង។ ឱ្យមេដៃនាងឯង មួយ ហើយចាំទូលរែកបាបកម្មផងមីនាង បាប កម្មមានពិត គឺទាន់ហន់ ណាស់ មិនចាំជាតិ ក្រោយទេ”។
ទោះជាយ៉ាង ណា ជុំវិញការបកអាក្រាតចោទ ប្រកាន់ពីអំពើផិត របស់ស្ត្រីជាអតីត ប្រពន្ធខាងលើនេះ “នគរធំ” មិន អាចទាក់ ទងសុំការ បកស្រាយបំភ្លឺពីភាគី បុរសជាអតីត ប្តីបានទេ កាលពីម្សិល មិញ តែយ៉ាងណា យើងរង់ ចាំទទួលការ បំភ្លឺពី ភាគី ពាក់ព័ន្ធជានិច្ច៕