ស្ត្រីអនិកជនខ្មែរ-អូស្ត្រាលីម្នាក់ រងការចោទប្រកាន់ពីភាគីខាងប្តី ឆបោកទាំងផ្លូវចិត្ត ទាំងទ្រព្យសម្បត្តិ ក្រោយពីរៀបការនឹងគ្នាជាប្តីប្រពន្ធ ហើយមិនព្រមរួម ដំណេក និងបាន លួច លុយបម្រុងរត់ គេចខ្លួនវិលទៅ បរទេសវិញ ត្រូវខាង ប្រុស ប្តឹងប៉ូលីសឃាត់ខ្លួនចូលប៉ុស្តិ៍ ប ង្កឲ្យមានការភ្ញាក់ ផ្ងើលកាលពី វេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារ តារាអ៊ែរ ផត ជាប់ផ្សារទំនើប រតនៈផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ភាគីខាងប្តីមានឈ្មោះ សេង ឧត្តម អាយុ២៧ឆ្នាំ មុខរបរលក់ ដូរ ស្នាក់នៅផ្ទះលេខ១១អឺ១ ១២អឺ២ ភូមិប៉ប្រ៉កខា ងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ។ ចំណែកភាគី ខាងប្រពន្ធមាន ឈ្មោះ វិជ្ជនា សេងថា អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី មុខរបរ លក់ដូរ ស្នាក់ នៅប្រទេសអូស្ត្រាលី ។
តាមសម្តីភាគីខាងប្តីបានឲ្យដឹងថា គាត់បានស្រឡាញ់គ្នាជា មួយស្ត្រីខាងលើ ជាង៣ខែ ហើយបានភ្ជាប់ពាក្យ ដោយ មានចាស់ទុំសងខាង ក្នុងបណ្តាកា ៥៧០០០ដុល្លាផងដែរ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ រួចចូលរោងការ នៅក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ។
ប្រភពបន្តទៀតថា អ្វីដែលនឹកមិនស្មានដល់ កូនស្រីរួមជា មួយក្រុមគ្រួសារ បាននាំគ្នាវិលម កស្រុកខ្មែរ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីត្រៀមខ្លួនចូលរោងការ ស្នាក់នៅ សណ្ឋាគារតារាអ៊ែរផត ចំណាយទាំង ស្នាក់នៅនិងហូបចុក គាគីក្រុមគ្រួសារខាងប្រុសជាអ្នកចេញឲ្យទាំងអស់។
ទោះជាសុំអញ្ជើញភាគី កូនស្រីនិងក្រុមគ្រួសារ ទៅដេ កស្នាក់នៅផ្ទះខងកូនប្រុស ក៏មិនព្រមដែររ ហូតដល់ថ្ងៃចូលរោ ងការ រួចរាល់ថ្ងៃកូនស្រីនៅ តែមិនព្រមចូល ខ្លួនរួមដំណេកជា មួ យស្វាមីថ្លោងថ្មីដែរ ក្នុងហេតុផល មិនស្រួលខ្លួន សុំនៅដេ កម្នាក់ឯង នៅសណ្ឋាគារ បន្តទៀត ខំតែជឿទុកចិត្ត អនុញាតិ ឲ្យស្នាក់នៅ៣ថ្ងៃ ដល់ គ្រប់កំណត់ហើយ នៅតែមិន ព្រមចេញម កផ្ទះខាងប្រុសទៀត។ លុះសាក សួរបន្តប្រាប់ថា មិនទាន់ស្រួលខ្លួន ដដែល រហូតអូសបន្លាយពេល ៥ថ្ងៃទៅហើយ ទៅសា កសួរ ម្តេចចេះតែមិនស្រួលខ្លួនមិនយល់ព្រមរួមដំណេក ហើយលុយ បណ្តាការ ដាក់តម្កល់ក្នុង ធនាគារ ក៏ត្រូវបាន កូនស្រីលួចដក យក ស៊ីចាយអស់ទៀត។
លុះនៅយប់ថ្ងៃទី៨ ខែមករា នេះទៅសាកសួរ បែជាប្រទះឃើញនាង ប្រពន្ធកំពូលល្បិច កំពុងរៀបចំ ឥវ៉ាន់បម្រុងចាកចេញពីស្រុកខ្មែរវិលទៅប្រទេសអូស្ត្រាលីវិញ ដឹងថាមិនស្រួលទេរៀបការ ហើយស្របច្បាប់មានចុះ សំបុត្រអាពាហ៍ពិពាហ៍ អត់ បានផ្សំដំណេកហើយ អស់ទាំងលុយ ៥៧០០០ដុល្លាទៀត ក៏ផ្ទុះជារឿងឈ្លោះទាស់ សម្តី ប្តឹងប៉ូលីស
ទៅហៅនាំមកសាកសួរ នៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែន ជ័យ រួចប្រគល់រឿងប្តីប្រពន្ធខាងលើ ទៅឲ្យខាង អាជ្ញាធរសង្កាត់កាកាប១ ជាអ្នកដោះស្រាយ រហូតដល់ព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នេះរឿងរ៉ាវ រៀបការជាប្តីប្រពន្ធ នឹងគ្នាហើយ អត់ បានផ្សំដំណេក ត្រូវបានធ្វើការសម្រប សម្រួលគ្នា រវាងភាគីខាង ប្រុសនិងខាងស្រី នៅសាលា សង្កាត់កាកាប១ ទីបំផុតការទាមទារសំណងបណ្តាការវិញ ចរចាគ្នាត្រូវនូវទឹកប្រាក់ ២៨០០០ដុល្លា លុយដល់ដៃដើម្បីបញ្ចប់រឿង៕