លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈ អង្គភាព ព័ត៌មាន Fresh News បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោ សនារបស់បុគ្គល «ជា សុខហេង» ហៅ «គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែន ជាគ្រូពេទ្យដែល មានការ បណ្តុះបណ្តាល ត្រឹមត្រូវនោះឡេីយ។
លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការ ផ្សាយ និងទង្វេីព្យាបា លអ្នកជំងឺដោយ មិនត្រឹមត្រូវជាបន្ទាន់ ហេីយក្រសួងសុខាភិបាល នឹងចាត់វិ ធានកា រតាមផ្លូវច្បាប់ បេីនៅតែបន្តធ្វេីការ បោកប្រាស់ គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រ ត្រឹមត្រូវនេះទៀត។
លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវ យ៉ាងដូច្នេះថា៖ «នេះជាការបោក ប្រាស់ សូមបងប្អូនប្រជា ពលរដ្ឋ កុំជឿតាមការឃោសនារបស់គាត់ ដែលមិន មែនជាគ្រូពេទ្យដែលមាន ការបណ្តុះបណ្តាល ត្រឹមត្រូវ នោះឡេីយ។ សូមបុគ្គល រូបនេះ បញ្ឈប់ការផ្សាយ និងទង្វេីបែបនេះជាបន្ទាន់ ហេីយក្រសួងសុខាភិបាល នឹងចាត់វិធា នកា រតាមផ្លូវច្បាប់ បេី នៅតែ បន្តធ្វេីកា រ បោកប្រាស់គ្មានវិជ្ជាជីវ: វេជ្ជសាស្ត្រត្រឹមត្រូវ នេះទៀត។ ក្រសួងក៏សូមអំពាវនា វ ឲ្យអាជ្ញាធរមា នសមត្ថកិច្ច ជួយចាត់កា រតាមផ្លូវច្បាប់ជាធរមានផ ងដែរ»។
ការអំពាវនាវ បែបនេះ របស់លោកសាស្ត្រ ម៉ម ប៊ុនហេង បានធ្វើឡើង ក្រោយ លោក ជា សុខហេង បានបង្ហោះវី ដេអូនៅលើ Page Facebook ឈ្មោះ «Chea Sokheng ជា សុខហេង» អំពីការព្យាបាលជំ ងឺដល់ប្រជាព លរដ្ឋ តាមរ យៈការ លាបប្រេង និងកេះ សសៃ ដល់អ្នកជំងឺដោ យដៃ ទទេ គ្មានការ ស្កែន ឬពិនិត្យអ្នកជំងឺ ដោយ ម៉ាស៊ីនស្វ័យប្រវត្តិ ណាសមួយ៕