ជួនកាលគូស្វាមីភរិយាខ្លះ រួមរស់ជាមួយគ្នា ៥ឆ្នាំ ទើបមានកូន ពុំមែនផ្សំ ដំណេ កភ្លាម ប្រពន្ធមាន ផ្ទៃ ពោះភ្លែតនោះទេ។ យ៉ាង ណាមិញ ប្តីប្រពន្ធក្មេងៗ នេះ ទើបបានគ្នា ១ឆ្នាំ មិនទាន់ដឹងក្តៅត្រជាក់ រាក់ជ្រៅ អីផង ស្រាប់ តែប្តីជេរប្រពន្ធ “មេអារ” បណ្តា លឱ្យនាង ខឹងសម្បា ផ្តាច់ អាហាររាត្រី ឯប្តីនោះ ក៏ងរដូច ខ្ទួយ ចុះចោលបាត់ ធ្វើឱ្យរឿងអត់កូនកាន់ តែឆ្ងាយទៅៗ…។
នាងប៉ឹក ស្រីពៅ អាយុ២០ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូន ទី២ ក្នុងចំណោម បងប្អូន ៤នាក់ ឪពុក ឈ្មោះម៉ាង ហ៊ីង អាយុ៤០ឆ្នាំ ម្តាយឈ្មោះគឹម អ៊ូច អាយុ៣៩ឆ្នាំ។ រូបនាងជាកូនកសិករ មុជមិនជ្រៅ ទៅមិនឆ្ងាយ ទើបមិនបានរៀនសូត្រអ្វី នឹងគេទេ ពេលធំដឹងក្តី ចេះតែស៊ីឈ្នួលជួលព័ទ្ធគេប៉ុណ្ណោះ។
លុះចូលវ័យ១៩ឆ្នាំ ក៏មានកំលោះ ម្នាក់ឈ្មោះជិន ង៉ែត អាយុបងនាង ៣ឆ្នាំ ឧស្សាហ៍មកសួរសុខ ទុក្ខម្តាយចុង របស់គេ នៅក្បែរផ្ទះនាង លុះបាន ឃើញនាងក៏ លង់ស្នេហ៍តាម ចែចង់។ ហេតុតែនាង ពេញចិត្តគេដែរ ក៏យល់ព្រមប្រគល់ បេះដូង លង់ខ្លួន ផ្តេកផ្តិតនែបនិត្យ ខុសប្រពៃណី ដោយការញៀនញ៉ាម ចាស់ទុំហាមមិនស្តាប់។
នាងប៉ឹក ស្រីពៅ និងលោកជិន ង៉ែត ដោយសារអង្ករ ក្លាយទៅបាយទៅហើយនោះ ឪពុកម្តាយនាង ជេរស្តីអស់ចិត្ត ក៏ឯកភាពគ្នាជាមួយគ្រួសារខាងប្រុស រៀបចំសែនព្រេនពួកនាងឱ្យបានគ្នាជា គូស្វាមីភរិយាទៅ។ តាំងពីចាប់ដៃគ្នាមក នាង ស្រលាញ់ប្តីនេះណាស់ ទោះហត់នឿយយ៉ាងណា ក៏នាងនៅតែផ្តល់អាហាររាត្រី ជូនប្តីជានិច្ច មិនដែល រអ៊ូរទាំធុញទ្រាន់អ្វីឡើយ។
ចំណែកប្តីវិញ ក៏ជាប់ចិត្តស្នេហ៍ស្និទ្ធតែរូបនាងម្នាក់ បែ កគ្នាមួយយប់ស្ទើរមិនបាន ផង ទាស់ត្រង់មិនទាន់ ធុំក្លិនកូនង៉ែតទាល់តែសោះ ទោះជាម្នាក់ៗ ប្រឹងប្រែងចង់បានកូនក្តី។ នាងប៉ឹក ស្រីពៅ បន្តទៀតថា សុភមង្គលស្នេហ៍ តាំងនៅបាន១ឆ្នាំ ក៏ចាប់ផ្តើម រង្គោះរង្គើបន្តិចម្តងៗ ដោយសារតែប្តីបែ កគំនិតចេះ ស៊ី ផឹ ក នាងណែ នាំមិនស្តាប់ ឱ្យតែស្រ វឹ ងម្តងៗ ចូលមកដល់ផ្ទះ ជេរនាងថា ជាស្រី អារអត់កូន ឬជេរ “មេអារៗ!” ស្ទើរដាច់សាច់។
គេថា នាងមិនកំណើតទេ ព្រោះគេខំផលិត កូនតាំងពី លួចជួបគ្នាតាម គុម្ពោតព្រៃ រហូតក្លាយ ជាប្តីប្រពន្ធ ស្របច្បាប់ ដេកលើគ្រែត្រឹមត្រូវនៅតែ គ្មានកូនបន្តពូជ។ ពេលគេដៀលបែបនេះ នាងក៏ឆ្លើយតបថា មកពីប្រុស អារ បានជាអត់កូន មិនមែនមកពីស្រីនោះទេ។ ជម្លោះ ក៏ចាប់ផ្តើមរាល់ថ្ងៃ រហូតដល់នាងខឹងប្តី ផ្តាច់របប រាត្រី ឈប់ ឱ្យគេលូកលាន់ ធ្វើឱ្យប្តីង រង៉ក់ទៅបាត់បួនប្រាំថ្ងៃ ទើបចូលផ្ទះ បន្ទាប់ពីនាងទៅអ ង្វរដូចកូនក្មេង។
នាងប៉ឹក ស្រីពៅ បង្ហាញរូបថត ក្នុងថ្ងៃសែនព្រេន នាងស្រីពៅ បន្តទៀតថា លុះចូលមកដល់ខែតុលា ឆ្នាំ២០១៧ នេះ ប្តីផឹ កស្រវឹ ង រអ៊ូរ ទាំរករឿង ជេរនាង ដដែលៗថា “មេអារៗ!” កាន់តែធ្ងន់ជា ងមុន ធ្វើឱ្យ នាងទប់ កំហឹងមិនបាន ក៏ផ្តាច់របបដូ ចមុន ប្តីនេះក៏ង៉ក់ ទៀត គឺឱ្យតែង៉ក់រត់ៗ យកគំរូតាមឪពុកគេ ដែលខឹង ម្តាយគេក៏រត់ទៅរកស្រីផ្សេងៗទៀត ពីម្នាក់ទៅម្នាក់។
នាងប្រាប់ថា ធម្មតាប្តីប្រពន្ធ បើស្រលាញ់គ្នាស្មោះ លុះត្រាតែចេះគោរព គ្នាទៅវិញទៅមក តែបើប្តីចិត្ត ឆេវឆាវ ដូចភ្លើងចំបើងបែបនេះ ទោះជារួមរស់ជាមួយ គ្នា ក៏គ្មានសុភមង្គលដែរ។ ករណីមិនទាន់មានកូននេះ ពុំមែននាងប្រើថ្នាំ ពន្យារ កំណើត នោះទេ តែថា អាច មកពីមិនទាន់ដល់ពេល ដែលត្រូវពពោះ ឯប្តីមិនចេះពិចារណា ក៏ចុះចោលនាង ដែលម្តងនេះ ទោះមក ឬមិនមក ក៏នាងលែងធ្វើថោក តា មអង្វរទៀតដែរ។ ដោយឡែក លោកជិន ង៉ែត អាយុ២៣ឆ្នាំ ជាប្តី ដែលរត់ ចោល ប្រពន្ធមួយ ខ្យល់នោះ អ្នកយកព័ត៌មានយើ ងមិន អាចទាក់ ទងសុំកា របំភ្លឺបាន ឡើយ មានតែរូប ថតក្នុងថ្ងៃសែនព្រេនប៉ុណ្ណោះ។
អ្នកស្រីគឹម អ៊ូច និងលោកម៉ាង ហ៊ីង (ឳចុង) ក្នុងថ្ងៃសែនព្រេន អ្នកស្រីទូច ផូ អាយុ៥២ឆ្នាំ ជាម្តាយចុងខាងប្រុស បានឱ្យដឹងថា កាលនាងប៉ឹក ស្រីពៅ នៅក្រមុំ ឃើញស្លូតបូតសុភាពរាបសាណាស់ ទើបកូនចុងគាត់ (ជិន ង៉ែត) បាក់ចិត្តស្រលាញ់រហូតត្រូវរ៉ូវគ្នាលេងផ្លូវ កាត់ទុំមុនស្រគាល។ លុះអង្ករក្លាយជាបាយ ចាស់ៗក៏ឯកភាពសែនព្រេន ឱ្យបានគ្នាជាប្តីប្រពន្ធទៅ។
ក្រោយមក ឱ្យតែប្តីមកពីផឹ ក ស៊ី បន្តិចបន្តួច នាងប្រពន្ធនេះចេញក្បួនកាច ប្រដែប្រដៅប្តី ទើបប្តីចេះតែខឹងជេរ មេអារៗ នឹងងរង៉ក់ ទៅបាត់ ប៉ុន្តែពួកគេឈ្លោះត្រូវៗ ក្លាយ ជាទម្លាប់ទៅហើយ។ អ្នកស្រីគឹម អ៊ូច អាយុ៣៩ឆ្នាំ ជាម្តាយនាង ស្រីពៅ បានឱ្យដឹងថា ថ្វីដ្បិតតែ គ្រួសារគាត់មានជីវភាពក្រីក្រ ក៏ស្គាល់ប្រពៃណីទំនៀមទម្លាប់ខ្មែរដែរ លុះបានដឹង កូនស្រីឱ្យដៃប្រុសទុំមុនស្រគាល ធ្វើឱ្យគាត់និងប្តីខឹងសម្បាខ្លាំងណាស់ បានស្តីបន្ទោស កូនទឹកភ្នែករហាម។
ដោយសារតែមានព្រហ្មវិហារធម៌ ទើបគាត់បន្ទន់ចិត្តយល់ ព្រមរៀបចំសែនព្រេនពួកគេ ឱ្យមានខាន់ ស្លាត្រឹមត្រូវទៅ ដឹងអី! យកគ្នាបាន១ឆ្នាំ ស្រាប់តែកូនទាំងពីរ ទាស់គ្នាបែ កផ្សែង។ គាត់ឧស្សាហ៍ អប់រំ កូនស្រី និងកូនប្រសាដែរ តែពួកគេមិន ស្តាប់ ឥឡូវកូនប្រសាទៅ បាត់ទៀតហើយ ទាក់ទងតា មទូរស័ព្ទមិនចូលដែរ មានតែ ទុកឱ្យនៅតាមដំណើរទៅ។
អ្នកស្រីទូច ផូ រីឯអ្នកភូមិមួយចំនួន ដែលស្និទ្ធជាមួយភាគីប្តី បានឱ្យដឹងស្របគ្នាថា ទំនាស់នោះបណ្តាលមកពីបុរស ជិន ង៉ែត ចង់បានកូនប្រើ តែប្រពន្ធមិន ព្រមពពោះសោះ ដាក់ខុយៗ ជាហេតុនាំ ឱ្យគេមួម៉ៅជេរប្រពន្ធមេអារៗ យ៉ាងនេះទៅ។ លុះប្តីជេរមេអារ ប្រពន្ធអាច ផ្តាច់ អាហាររាត្រី ទើបអ្វីៗវាអ៊ីចឹងទៅ ឈ្លោះត្រូវៗស៊ាំ អស់ទៅហើយ។ គួរបញ្ជាក់ថា គូស្រករខ្លះរៀបការ រួច៥ឆ្នាំ ទើប ប្រពន្ធមាន ផ្ទៃពោះ បន្ទាប់ពីពួកគេ ព្យាយាមរកថ្នាំ រក្សា គភ៌មកប្រើ
អ្នកស្រីគឹម អ៊ូច និងទៅពិ គ្រោះ ជាមួយគ្រូពេទ្យ ជំនាញ។ ខ្លះទៀតបានដឹក ដៃគ្នាទៅបន់ស្រន់ ក្នុងព្រះវិហារ ឬ អាស្រមអ្នកតាសុំឱ្យបាន កូន ក៏បានដូចបំណង រហូត ដល់រៀបពិធីលា បំណន់។ ដូច្នេះករណីប្តីប្រពន្ធ ក្មេងៗ ខាងលើទើប យកគ្នាបាន១ឆ្នាំ ខ្វល់រឿងអ ត់កូននោះ មិនគួរ ឡើយ ចាំបាច់ត្រូវ តែប្រឹងប្រែង បន្តទៀត មិន ទាន់ហួស ពេលទេ។ គួរនាំគ្នា ទៅបន់ស្រន់ដូចគេ ឬ រកថ្នាំផឹ កជំនួ យដ ល់ស្បូន ឬទៅ ពិគ្រោះ ជាមួយគ្រូពេទ្យ ប្រសើរជាង ឈ្លោះគ្នា ឯប្តីអាងងរ ដូចខ្ទួយ ឱ្យប្រពន្ធតាម អង្វរ បើចេញ តែក្បួនហ្នឹង មិនដឹងជា ឆ្នាំណាបា នកូន ប្រើទេ គួរតែ សាមគ្គីគ្នាវិញ…”៕