ជីវិតជាប្តីប្រពន្ធ ដែលហៅ ថាគូជីវិតជានិរន្ត គឺមិនប្រក ដថា ទាល់តែស្រលាញ់ គ្នារាប់ខែ រាប់ឆ្នាំ នឹងតស៊ូជំនះ ជាមួយគ្នា គឺថាបានជួបគ្នា នោះឡេីយ ព្រោះមាន មនុស្សជាច្រេីន ហេីយ ដែលស្រលាញ់ គ្នាខ្លាំង តែចុងក្រោយក៏ បែ កគ្នា តែចំពោះ មនុស្សមួយចំនួនទៀត មិនដែល ឃេីញមុខគ្នាសោះ ក៏អាចក្លាយ ទៅជាគូជីវិត គ្នាបាន ដែរ។
ជាក់ស្ដែង ដូចទៅនឹងគូស្នេហ៍ មួយគូនេះយ៉ាងចឹង ដែលអ្នកទាំងពីរ ទេីបតែបានស្គាល់គ្នាមិន បានមួយឆ្នាំផងនោះ បែរជា អាចក្លាយទៅជាគូដណ្ដឹង នឹ ងគ្នាទៅវិញ ខណៈដែលកាល ពីមុននោះ កូនក្រមុំធ្លាប់មាន ស្នេហាស្រលាញ់គ្នា ជាច្រើនឆ្នាំ និងបានសន្យារឿងជាច្រើន ជាមួយគ្នា តែបែរជាមិន អាចឈា នដល់ ចំនុច នេះទៅវិញ។
បេីយោងតាម រយៈគណនីហ្វេសប៊ុករបស់កូនក្រមុំដែល មានគណនីឈ្មោះ Nan Nan បានមានការរៀបរាប់ ឲ្យដឹងថា៖«ស្រលាញ់គ្នា 4ឆ្នាំ តែមកចាញ់ មនុស្សទេីបតែ ស្គាល់គ្នាបាន 7ខែ 30ថ្ងៃ សន្យាជាមួយគ្នាចុងក្រោយ នៅតែបែ កគ្នា តែចុង ក្រោយ មកបានមនុស្ស ដែលមិនបាន និយាយ ពាក្យសន្យា រឿង អីមួយម៉ាត់»។
គូសបញ្ជាក់ថា គូស្នេហ៍មួយគូនេះគឺពិតជាសាកសម នឹងគ្នាខ្លាំងណាស់ ដែលកូនកំលោះ ក៏ស្រស់សង្ហារ ចំណែក ឯកូនក្រមុំក៏មានសម្រស់ស្រស់ស្អាត អ្វីដែរគួរចាប់ អារម្មណ៍ទៀតនោះ ពួកគេបាន បង្ហាញពីចំណងស្នេហ៍ ទៅកាន់មិត្តភ័ក្តិ បងប្អូន ក្រុមគ្រួសារទាំងសងខាងដោយ មិនមានការលាក់ បាំងតាម រយៈការដាក់ Relationship ជាមួយគ្នានៅ លេីគណនីហ្វេសប៊ុករបស់ខ្លួនទៀតផង។