នារីម្នាក់បាន ទម្លាយរឿងក្នុងគ្រួសារ ដែល បុរសជាប្តីបានរត់ចោលប្រពន្ធកូន ទៅដេក ឱបស្រីថ្មី ទុកឱ្យនាង ត្រូវរ៉ាប់រងសងបំណុល ធនាគារ និងចិញ្ចឹម កូនប្រុសស្រី ៣នាក់តែម្នាក់ឯង យ៉ាងវេទនា ទើបនាង ជាប្រពន្ធដង្ហោយ ហៅប្តីឱ្យវិល មករកប្រពន្ធកូនវិញ ព្រោះមិនទា ន់ហួសពេលទេ បើមិនដូច្នេះទេ នាងនឹងលុប រូបគេ ចេញពីបេះ ដូ ងជារៀងរហូតមិនខាន។
នារីដែលទម្លាយ រឿងប្តីរត់តាមស្រី ទុកនាងនិងកូនចោល និងដង្ហោយហៅ ប្តីវិលវិញនោះ មិនត្រូវបានប ង្ហាញអត្ត សញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យជាង ៣០ឆ្នាំ មានកូនបីនាក់ (ប្រុស១ ស្រី២)។ ចំណែកបុរសជាប្តីក៏មិន ត្រូវបាន បង្ហាញអ ត្តសញ្ញាណដូចគ្នា និងមាន វ័យស្រ បាលគ្នាដែរ។
នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីជាប្រពន្ធបាន បង្ហោះរូបថតនាង ជាមួយបុរសជាប្តីនិង កូនទាំងបី និងរូប ថតបុរសជាប្តីដេកឱបស្រីស្នេហ៍ថ្មី ក្នុងគណនី បណ្តាញសង្គមហ្វេសប៊ុក របស់នាង ជាមួយ សំណេរថា “នេះហើយមនុស្ស ប្រុសមួយចំនួនដែលមិនខ្វល់ ពីប្រពន្ធ កូនកំព្រា គ្មាន ឪពុក ហៅដូចគេ តើប្តីសប្បាយណា ស់មែ នទេ ដែលធ្វើបាប ចិត្តប្រពន្ធនិង កូន ដែលគ្នានៅតូចៗ មិនទាន់ដឹង សោះ កូនស្រែកយំរក ឪពុករាល់ ថ្ងៃរាល់យប់ តែឪពុក មិនដែលខ្វល់ពី កូនឡើយ គិត សប្បាយយក ប្រពន្ធមួយហើយមួយទៀត។
តើបងមានគិត ប្រពន្ធកូនខ្លះទេ ថា ប្រពន្ធកូនឈឺចាប់ ប៉ុនណា? កូននឹកឪពុកឡើងឈឺហើយ តើបងមាន ដឹងទេ ថាកូនឈឺរកឪពុក? បងគេច ប្រពន្ធកូន បងគេចបំណុលគេ ឱ្យខ្ញុំចេញរក សងតែម្នាក់ឯង និងចិញ្ចឹម កូនទាំង បីម្នាក់ឯង បងគេចរឿងគ្រប់ យ៉ាង ទុកឱ្យខ្ញុំដោះស្រាយ តែម្នាក់ឯងទាំងអស់។ ខ្ញុំចង់សួរបង ថា បងមានអា ណិតស្រលាញ់ប្រពន្ធ កូនខ្លះទេ ម្តេចបងទុកគេចោល? ដឹងទេថាគេឈឺ?”។
ស្ត្រីដដែលបាន សរសេរបន្តថា “បើនៅស្រលាញ់ ប្រពន្ធកូន បងឆាប់មករកកូន វិញមក តែបើបង អស់ចិត្តពីប្រពន្ធកូន សូមបងចុះមកដោះស្រាយ រឿងបំណុលឱ្យខ្ញុំផង បានទេ? ខ្ញុំមិនចង់ធ្វើជាឆ្អឹងទទឹង កបងទេ សូមសម្រេចចិត្តឱ្យ ច្បាស់ណា មុននឹងដើរចេញពីជីវិ តប្រពន្ធកូន គិតឱ្យច្បាស់ណាបង ទាន់មិនទាន់ហួសពេល”។
ស្ត្រីជាប្រពន្ធបានស រសេរបន្តទៀតថា “ខ្ញុំសុំសួរទៅអ៊ំពូមីង និង បងប្អូន មិត្តៗណាដែលបាន ស្គាល់មុខប្រពន្ធចុង និងប្តីខ្ញុំ ជួយប្រាប់គេផងថា កូនគាត់ ឈឺស្រែករក គាត់រា ល់ថ្ងៃ ឱ្យគាត់ចុះម កដោះស្រាយមក គេច បែបហ្នឹង មិនសមទេ ព្រោះ គាត់ជាប្តីជាឪពុកគេ ទុកគេចោលដោយគ្មានហេតុផលបែបនេះ តើសមទេបងប្អូន?
ខ្ញុំសួរដូចជាល្ងង់ទៅចុះ បងប្អូន។ ខ្ញុំសូមអរគុណ អ៊ំ ពូ មីង និងបងប្អូន ទុកជាមុនផង ! ជួយឡាច ជួយ ស៊ែរមួយផង និងខមិន ជួយជាកម្លាំងចិត្តឱ្យបាន តស៊ូដើរទៅមុខ ផងបងៗ ខ្ញុំគ្មានកម្លាំ ងចិត្តតស៊ូទេ…!។
ស្ត្រីប្តីរត់ចោលខាងលើ បានបង្ហោះរូបភាពដដែលក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយសំណេរបន្ថែមនៅយប់ថ្ងៃដដែលនោះថា “ផុសរូបនេះជាលើកចុងក្រោយហើយ ខ្ញុំនឹងលុបអ្នកចេញពីបេះដូងខ្ញុំឱ្យបាន ព្រោះអ្នកឱ្យខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយ ល្មមនឹងភ្លេចអ្នកបានហើយ ព្រោះអ្នកគេចរឿងគ្រប់យ៉ាងឱ្យខ្ញុំដោះស្រាយតែម្នាក់ឯង ទាំងបំណុល និងចិញ្ចឹមកូនៗម្នាក់ឯងដោយគ្មានអ្នក។
ខ្ញុំរឹងមាំហើយ ខ្ញុំនឹងតស៊ូម្នាក់ឯងដើម្បីកូនៗទាំងបីរបស់ខ្ញុំ ចាប់ពីយប់ថ្ងៃនេះ ខែនេះ ឆ្នាំនេះ ឬឆ្នាំណាក៏ដោយ ក៏លែងមានអ្នកក្នុងបេះដូងខ្ញុំទៀតហើយ។ លាហើយ លាមួយជីវិត ឆ្អែតហើយជាតិនេះ! សុំកម្លាំងចិត្តម្នាក់មួយម៉ាត់ផង បងៗ មិត្តៗ ណប់ៗ ឱ្យមានកម្លាំងចិត្តនឹងដើរទៅមុខបន្តទៀត… ពេលនេះអស់កម្លាំងចិត្តនឹងស៊ូហើយបងៗ…”។
ជុំវិញរឿងរ៉ាវខាង លើនេះ “នគរធំ” មិនអាចសុំការបកស្រាយ បំភ្លឺពីបុរសជាប្តីនិង ស្រីស្នេហ៍ថ្មី ដែលត្រូវ បានស្ត្រីជា ប្រពន្ធ ទម្លាយរឿងលួចសហាយស្មន់ និងរត់ តាមគ្នា ចោលប្រពន្ធកូន នោះបានទេ កាលពីល្ងាច ម្សិលមិញ។ ទោះជា យ៉ាងណា យើង រង់ចាំទទួលការ បំភ្លឺពី ភាគី ពាក់ព័ន្ធជានិច្ច៕