បុរសម្នាក់បានអះអាងថា ប្រពន្ធរបស់ខ្លួនព្រោះតែ លង់ស្នេហ៍ ជាមួយនឹងក្មេងស្ទាវ ណាមួយធ្លាប់ កើតមានរឿង រកាំរកូសក្នុងគ្រួសារខ្លះផងក៏ដាច់ចិត្ត វេចបង្វេចរត់ចោល ខ្លួនជាប្តី និងកូនប្រុសតូចម្នាក់ អស់រយៈពេល៤-៥ថ្ងៃមកហើយ
ដោយមិនដឹងជាទៅសម្ងំរួមរស់ ជាមួយនឹង ក្មេងស្ទាវម្នាក់នោះ ល់ណាទេ ប៉ុន្តែទោះជាយ៉ាង នេះក្តី បុរសជាប្តី ដែលមិនដាច់ អាល័យ ពីប្រពន្ធបានទួញយំ សោកបោ កខ្លួនអង្វរសុំ ឱ្យប្រពន្ធវិលម កវិញរួមរស់ជុំប្តីជុំកូន ហើយរឿងកន្លងហួស ប្តីដឹងខ្លួនខុ សសុំទោស គ្រប់យ៉ាង។
បុរសជាប្តីដែលត្រូវប្រពន្ធរត់ចោល ខាងលើនេះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Reach Chhuk។ ចំណែកស្ត្រីជា ប្រពន្ធមានឈ្មោះរ៉ែន និងមានគណនី ហ្វេសប៊ុកឈ្មោះ Da Ra Love។ ប្តីប្រពន្ធអ្នកទាំង២មានកូនប្រុសតូច ម្នាក់ ជាចំណងនិ ស្ស័យ និងទើបមាន វ័យប្រមាណ ជាង១ខួបប៉ុណ្ណោះ។
យោងតាមវីដេអូឃ្លីប រយៈពេលជាង៥នាទី គេឃើញបុរសអភ័ព្វ ដែលត្រូវប្រពន្ធរត់ចោលខាងលើ បានទួញយំ បណ្តើររៀបរាប់បណ្តើរថា “អូនបងសន្យា ឱ្យតែអូ ន ឯងមកវិញ បងដឹងខ្លួនខុស ហើយ បងដឹងថា បងធ្វើខុសពីមុនមក តែឥឡូវ បងសុំអង្វរអូនឯង វិលវិញមក ណាអូនណា ជួបជុំប្តី ជួបជុំកូន យើង វិញណាអូនណា”
បុរសរូបនេះ បន្តថា “អូនគួរអាណិតកូនបើមិន អាណិតបង ក៏ដោយអូនឯង អាណិតកូន សូមអូន មកវិញមក បង សុំអង្វរបងនឹកអូនឯងខ្លាំង ណាស់ សន្យាឱ្យ តែអូនឯងមកវិញ បងអត់ធ្វើបាបអូន ឯងទេ បងដឹងខ្លួនខុស ហើយ ដែល បង ធ្វើខុសពីមុនមក ពីមុនកន្លង មកដែល បងធ្វើបាបអូនបង សន្យាបង អត់អូនឯង អត់បានទេណា រ៉ែន បងនឹក អូន ឯង ណាស់ បងដឹងថាខ្លួន បងខុស ហើយដែល ធ្វើបាបអូន”។
បុរសរូបនេះ បន្តទៀតថា “៣-៤-៥យប់ហើយ ណាអូនមកវិញមក បងអត់ដឹងអូនឯង ទៅទីណាទេ បងរកអស់ ហើយរកអត់ឃើញទេ ឥឡូវអូនឯង មកវិញម កណាចង់និយាយថា បងនឹកអូន ធ្លាប់តែ ជួបជុំគ្នា ឥឡូវមកបែ ក បា ក់ គ្នាអូន ទៅដោយស្ងាត់ៗ អត់មាន ប្រាប់បងតិចសោះ ឥឡូវបង សុំអង្វរណា អូនណា បងដឹងខ្លួនខុស ហើយអូន មកវិញមក បងកែ ខ្លួនទាំងអស់ឱ្យតែអូន ឯង មកវិញណា អូនស ម្លា ញ់ ណា”។
បុរសត្រូវប្រពន្ធរត់ចោលនេះ បន្ថែមថា “រ៉ែន បងសុំអង្វរ អូនឱ្យបងធ្វើអី ក៏បងធ្វើដែរឱ្យ តែអូនឯង មកវិញ កូនភ្ញាក់ ឡើងដឹងតែយំ រកអូនឯងហើយ ណាអូនណា មកវិញមកណា ពៅណា អូនអូនឃើញ អត់រូបថតយើង និងកូន ៣នាក់ កូនយើងណា អូនណាបង សុំអង្វរអូនហា បងនឹកអូន ឯងមែន បងសុំអង្វរ ណាអូនណាមកវិញ មកអូន បងសុំអង្វរ មែនទែន ហ្មង បងសន្យា បងកែខ្លួនហើយ ឱ្យតែអូនឯង មកវិញ…”។
ជុំវិញរឿងរ៉ាវ ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទង សុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធ បាននៅឡើយទេ កាលពី ម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបក ស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕