បុរសវ័យចំណាស់ម្នាក់ បានព្យាយាម ដើរតាមរក ប្រពន្ធក្មេង ដែលបានបាត់ ពីផ្ទះមិនដឹង មូលហេតុ ធ្វើឱ្យគាត់ភ័យ ព្រួ យបារម្ភពីសុវត្ថិភាព របស់ប្រពន្ធយ៉ាងខ្លាំង ព្រោះ ទើបរៀបការ បានប៉ុន្មានឆ្នាំ កំពុង ពេញស្រឡាញ់ ស្រាប់ តែប្រពន្ធក្មេង ខ្ចីញ៉េញបាត់ខ្លួន ក៏នាំម្តាយ ក្មេកយំ សស្រាក់ ដើរតា មរកប្រពន្ធគ្រប់ច្រក ល្ហកនៅតែមិនបា នទទួល ដំណឹងអ្វីសោះ ទើប ប្រកូកប្រកាស អំពាវ នាវដល់ មហាជ នថា “បាត់ប្រពន្ធខ្ញុំហើយ បងប្អូនអើយ ឃើញប្រពន្ធខ្ញុំទេ?”។
បុរសដែលបាត់ ប្រពន្ធនោះ មានឈ្មោះ រ័ត្ន ណាវី អាយុ៥៩ឆ្នាំ រស់នៅ ក្នុងរាជធានីភ្នំពេញ។ ចំណែកនារីវ័ យក្មេង ជាប្រពន្ធ មានឈ្មោះខុន ដាវិន អាយុ១៩ឆ្នាំ។
តាមសម្តីស្ត្រីជាម្តាយ បង្កើតរបស់ នារីក្មេងដែលបាត់ខ្លួនដែ លបានតា មដើររកកូនស្រីជាមួយកូ នប្រសាវ័យ ចំណា ស់នោះ បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីគាត់បាន បាត់ខ្លួនកាល ពីវេលា ម៉ោង៣រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ ដោយ នៅជាប់ខ្លួនកូនស្រីនោះ មា នពា ក់គ្រឿងអ លង្ការមាស ជាងមួយ តម្លឹង និងទូរស័ព្ ទដៃមួយគ្រឿង។
ស្ត្រីជាម្តាយបាន បន្តថា គាត់បារម្ភខ្លាចកូនស្រី (នារីដែលបាត់ខ្លួន) នោះត្រូវចា ញ់ បោកគេ ឬត្រូវគេចាប់ យកទៅ ដូច្នេះគាត់សូមអំពាវនាវដល់ម ហាជនទាំងឡាយ បើសិនជា បានឃើ ញកូនស្រីគាត់ ដែលមានភិនភា គដូចក្នុងរូបថ តនេះ សូម ជួយផ្តល់ដំណឹងដល់គាត់ ផង គាត់នឹងជូនស គុណជា ទីគាប់ចិត្ត។
ជាមួយនេះ គាត់សូម អង្វរដល់អ្នកដែលបានចាប់កូនស្រីគា ត់យកទៅ សូមដោះលែងកូនស្រីគា ត់មកវិញ ចំពោះ របស់របរនៅជាប់ខ្លួននាង មាន មាស សរុបមួយតម្លឹង និងបីជីនោះ យកទៅ ចុះ គាត់សុំ តែកូ នស្រីម កវិញទេ។
ជាមួយនេះ បុរសឈ្មោះ រ័ត្ន ណាវី ជាប្តីរបស់នារីដែលបាត់ ខ្លួនបានប្រកាស អំពាវនាវ ដល់បងប្អូនទាំងអស់ បើបា នឃើញប្រពន្ធរបស់គាត់ ឈ្មោះខុន ដាវិន ដែលមានភិនភាគ ដូចរូបថតដែ លគាត់បានបង្ហាញតា មសារព័ត៌ មាននេះ សូមជួយ ផ្តល់ដំណឹងដល់គាត់ផង ឬប្រាប់ឱ្យនាង វិលមកផ្ទះវិញ ព្រោះគាត់ជាប្តីបារម្ភពីប្រពន្ធនេះ ណាស់ ហើយបើទោះជានា ងជ្រុលខុស ដោយប្រការណាមួយ ក៏គាត់ ជាប្តី លើកលែងទោសឱ្យនា ងទាំងអស់ សំខាន់ ឱ្យតែនាងវិ លមកផ្ទះវិញ គឺប្តីរង់ចាំ ទទួលដោ យ ដៃទាំងទ្វេ។
បុរសជាប្តី បានអំពាវនាវ ដល់ប្រពន្ធជាទីស្រឡាញ់ថា “សូមអូន វិលត្រឡប់មកផ្ទះវិញ ទោះបីមានកំហុស ឆ្គងយ៉ាង ណា បងមិនប្រកាន់ ទោស អូនទេ ព្រោះអូនជាប្រពន្ធដ៏ល្អរបស់បង បងទន្ទឹងចាំមើល ផ្លូវអូនគ្រប់វិនាទី បើអូនបាន ឃើញហើយ សូមអូនប្រញាប់ ម កផ្ទះ យើងវិញ”៕