នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នេះ កំពូលតារា ចម្រៀង ព្រាប សុវត្ថិ និង ឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំង ក្រុមគ្រួសារ Galaxy Navatra បានរៀបចំ នូវអង្ករ ៥០តោន និង គ្រឿងប រិភោគផ្សេងៗ ជាច្រើន ដើម្បីចែក ជូនដល់
បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតា លោកយាយ ដែលរ ង គ្រោះ ដោ យសា ជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយ មានជ័យ ។នេះបើតា មការអោយ ដឹងរបស់លោក ព្រាប សុវត្ថិ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ។
សូមរំលឹកផងដែរថា ក្រោយឈរជើងក្នុងផលិតកម្ម ហង្សមាស អស់រយៈពេល ២៣ឆ្នាំ លោកព្រាប សុវត្ថិ បាន សម្រេចចិត្តចាកចេញពីផលិតកម្មចាស់ មកជ្រកក្រោមដំបូលផលិត កម្មថ្មី ដែលការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពី អំឡុងចុងខែសីហា ឆ្នាំ២០២០។
តារាចម្រៀងរូបនេះមិនបាន បញ្ជាក់លម្អិតច្បាស់អំពី មូលហេតុនៃការចាកចេញនេះនោះទេ ។ ទោះជាយ៉ាងណាការចាកចេញនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីទស្សនិកជន និងអ្នកគាំទ្រ៕