ស្ត្រីម្នាក់បានស្គាល់ បុរសម្នាក់ តាមហ្វេសប៊ុក តែមិន ធ្លាប់ជួប មុខសោះ លុះចុងក្រោយ ស្រា ប់តែភាគី ខាងប្រុស ប្រើល្បិច សុំខ្ចីប្រាក់ចំនួន ៨១០០ដុល្លារ ដោយសន្យាឲ្យ ការប្រាក់ក្នុង១ថ្ងៃ ៥ពាន់បាត តែដឹងអីក្រោយ ពីបានលុយ ដល់ដៃ ស្រាប់ តែប្រុស ថ្លើមថ្លៃបិទទាំង ទូរស័ព្ទ ប្លុកទាំងហ្វេស ប៊ុក ចោល ទាក់ទងគ្នា លែងបាន ធ្វើឲ្យខាងស្រីរន្ធត់ ចិត្តធ្លាក់ ផ្លើមក្ឌុក។
ករណីប្រុស ជើងល្អ ប្រើល្បិចបោក លុយនេះ បានបែកធ្លាយ និងការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ស្ត្រីរ ង គ្រោះ ដែលចា ញ់គេ នេះ មានឈ្មោះ ដួង សុគន្ធាវី ហៅផួង អាយុ៣៧ឆ្នាំ មានលំនៅភូមិ ប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ចំណែក ជនសង្ស័យត្រូវបានស្ត្រីរ ង គ្រោះ អះអា ងថា មានឈ្មោះ វាសនា មុខរបរអ្នក រកស៊ី និង រស់នៅខេត្តស្ទឹងត្រែង។
ស្ត្រីរ ង គ្រោះ បានរៀបរាប់ ប្រាប់ សមត្ថកិច្ចថា នាងបានស្គាល់ បុរសនោះ (ជ នស ង្ស័ យ) តាមគណនីហ្វេស ប៊ុក ឈ្មោះ វាសនាអ្នករកស៊ី និងមាន ទំនាក់ទំនង ជាមួយគ្នា អស់រយៈពេលជិត ១ឆ្នាំមកហើយ គឺទុកចិត្តរាប់ អានគ្នាដូចបងប្អូន តែពុំ ដែលបានឃើញ និងស្គាល់មុ ខគ្នាផ្ទាល់ទេ តែគេបា នប្រាប់ថា នៅខេត្តស្ទឹងត្រែង។ លុះនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជ ន ស ង្ស័ យ បានទាក់ទង តាមទូរស័ព្ទដែ លមានលេខ ០៩៧ ២៦៨ ៤៣០០ មកខ្ចីប្រាក់គាត់ ចំនួន៨១០០ដុល្លារ ដោយ ឲ្យការប្រាក់១ ថ្ងៃ៥ពាន់បាត។
ស្ត្រីរ ង គ្រោះ បន្តថា ដោយយល់ថា ជាមនុស្សធ្លាប់ រាប់ អានគ្នាជាង ១ឆ្នាំមកហើយ ណាមួយគេ ហ៊ានឱ្យថ្លៃការ ប្រាក់ ខ្ពស់ ទៀត ទើបនាង យល់ព្រមឱ្យលុយ គេខ្ចី និងវេរលុយ តាម វីងឱ្យគេ ចំនួន ៨១០០ដុល្លារ តែដឹងអី ក្រោយពី បានលុ យដ ល់ដៃ ស្រាប់តែបុរសរូបនោះ បិទទូរស័ព្ទ ប្លុ កទាំ ងហ្វេសប៊ុកចោល ទៀត ទាក់ទងគ្នា លែងបាន ទើបនាងភ្ញាក់ខ្លួន ដឹងថា ថាចា ញ់ បោក បុរសនោះក៏រត់មក ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួ យអន្តរាគមន៍ តែម្តង។
លោក យ៉ត សុផល អធិការនគរបា លស្រុកភ្នំស្រុក បានឱ្យដឹងថា ជុំវិញករណីខាង លើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបុរសខាងលើ ដើម្បីនាំយកម កសាកសួរ និងចាត់ការ តាមនីតិវិធី៕