ប្តីមកលេងផ្ទះ ប្រពន្ធឆែកទូរស័ព្ទ ឃើញមាន ទំនាក់ ជាមួយស្រីមាន ប្តីកូន ២ រហូតដល់មានការ សន្យា ស្បថ ស្បែថា លែងលះប្រពន្ធដើម ទៅស្ម័គ្ រស្មោះជាមួយប្រពន្ធចុង ពេលប្រពន្ធដើម លេងមែនទែន ដោយនាង បានទៅ ប្រាប់ភូមិ ឃុំសុំ លែ ង លះប្តីបានបដិសេសថា «ខ្ញុំមិនចោលទេប្រពន្ធ តែស្រីអាចចោលបាន»។
យ៉ាងណាស្នេហា ត្រីកោណនេះ ត្រូវបានដោះ ស្រាយតាម ប្រពន្ធទូរស័ព្ទ និងស្ត្រីជា ប្រពន្ធស្របច្បាប់ ថែមទាំងឡាយ វីដេអូលើបណ្តាញសង្គម ហ្វេសប៊ុក ធ្វើឲ្យកក្រកើក តែម្តង ដោយបុរស ជាប្តីបានប្រាប់ ទៅស្រីកំណាន់ថា «ចាប់ពីថ្ងៃនេះត ទៅយើងឈប់ទាក់ទង គ្នាទៅ វាគ្មាន ប្រយោជន៍ ទេ ខ្ញុំមិន ចោល ប្រពន្ធ និងកូនខ្ញុំទេ»។
លុះនិយាយ គ្នាអស់ជាច្រើនម៉ោង ស្ត្រីម្នាក់ដែលទទួលងារ ជាអ្នកដណ្តើម ប្តីគេ នោះបានប្រាប់ថា «បើវិល ទៅត្រូវរ៉ូវ ជាមួយប្រពន្ធវិញ តើមានអ្វីសង ជំងឺចិត្តខ្ញុំ ព្រោះអ្នកឯង (បុរស) បានយកខ្ញុំទៅដេក ជាមួយ សុទ្ធតែសន្យាថា ចិញ្ចឹមខ្ញុំ ចុះពេលនេះមានអ្វីសងខ្ញុំ»។
ភ្លាមៗនោះ ស្ត្រីជាប្រពន្ធស្របច្បាប់បានតបថា «គ្មានសំណងអ្វី ទាំងអស់ ព្រោះអ្នកទាំង ២បានព្រមព្រៀងជាមួយគ្នា តើហេតុអ្វីឲ្យខ្ញុំសង ទៅវិញ? ហើយពេលនេះ ប្តីខ្ញុំមានតែខ្លួនទទេ បើចង់យកមក កា ត់ ក្ត យក ទៅ ខ្ញុំឲ្យ»។