ពេជ្រ សោភា នៅតែមិន ដាច់អា ល័យពី ហង្សមាស បើទោះជាមុននេះ លេចឮថា អ្នកមេម៉ាយ រូបនេះត្រូវបាន ផលិតកម្មមួយតាមទិញ ដោយឲ្យតម្លៃរាប់ សែនដុល្លារ និងថែមកាដូផ្ទះវីឡា និងរថយន្ដ ទំនើបឲ្យក្ដី ប៉ុន្ដែគិត មកដល់សប្ដាហ៍ទី៣ នៃខែ តុលា នេះ សោភា នៅតែជាអ្នក ចម្រៀងហង្សមាស ដដែល ខណៈដែល ហង្សមាស ចាប់ផ្ដើម ចំណាយលុយធំ ធ្វើ MV ឲ្យនាង ដោយសម្រិត សម្រាំង តាមរយៈការថត បទចម្រៀងទាក់ទង បុណ្យ កឋិននេះ។
ប៉ុន្ដែសោភា បានប្រាប់ថា អាជីពសិល្បៈ គឺត្រូវធ្វើទៅតាម ពេលវេលា ហើយដោយសារ តែនាងមិនមែន ជាតារាចម្រៀងចុះកុងត្រានៅហង្សមាស ហេតុនេះហើយបានជា គេយល់ថា ឱកាសនៃការចាកចេញ អាចកើតមានគ្រប់ពេល វេលាទាំងអស់។
អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ ទោះជាសោភា មិនទាន់ទទួលបានកាដូ ពីថៅកែធំផលិតកម្ម មួយក្ដី ក៏ពេលនេះគេកត់ សម្គាល់ថា រយៈពេលចុង ក្រោយនេះ គេឃើញនាងមាន ជីវភាពផ្លាស់ប្ដូរដូចមេឃ និងដី បើប្រៀបធៀប កាលពីប៉ុន្មាន ឆ្នាំមុន និងឆ្នាំ ២០២០នេះ។
សោភា មានរថយន្ដទំនើបៗមិនក្រោម៥គ្រឿង ជិះឆ្លាស់គ្នា មានដូចជា Porsche, Range Rover និងថ្មីៗនេះ លេចឮថា នាងទើបទិញរថយន្ដទំនើប Mercedes ១គ្រឿងទៀតផងដែរ ខណៈដែលរថយន្ដមួយ ចំនួនទៀត ចតចោលក្បែរ របងផ្ទះនាង ដោយគ្មានអ្នកជិះ។
ដោយឡែក ផ្ទះវីឡាវិញ សោភា ដែលមិនសូវចេះ បង្ហាញអួតអាងដូច គេនោះ ត្រូវបានគេ បង្ហើបថា នាងមានលើស ពី២កន្លែងផ្សេងគ្នាទៀតផង ទើបធ្វើឲ្យគេគិតថា សោភា ជាអ្នក ចម្រៀងម្នាក់ ដែលមាន ទ្រព្យ ដោយស ម្ងា ត់។
ទាក់ទងពេជ្រ សោភា កើនទ្រព្យចំ រដូវកូវីដ-១៩ នេះ តារាចម្រៀង ហង្សមាស រូបនេះ វាចាថា នាងមិនចង់ ធ្វើអត្ថាធិប្បាយលើរឿងទាំង នេះទេ។ នាងថា ដឹងចរិតនាង ហើយ តើចង់បង្ហាញបញ្ចេញអីរបស់ ទាំងអស់នេះ ព្រោះមនុស្ស ជាច្រើនកំពុង តែមានកង្វល់ ដោយសារ កូវីដ-១៩ អីចឹងនាង មិនចង់ និយាយ ច្រើនទេ។
មិនមែនមាន តែផ្ទះវីឡា និងរថយន្ដទំនើបៗ មិនចា ញ់ តារាប្រទេសជិត ខាងនោះទេ ប៉ុន្ដែពេជ្រ សោភា ក៏ជាអ្នក ចូលចិត្តពាក់នាឡិកា ដែលមាន តម្លៃរាប់ ម៉ឺន ដុល្លារ ក្នុង១គ្រឿងផងដែរ។ កន្លងមក គេឃើញនាង ពាក់នាឡិកាដៃ ម៉ាក ល្បីៗ ដូចជា Rolex និង Richard Mile ជាដើម ដែលនាឡិការ ប្រភេទនេះ ច្រើនតែជា ត្រកូលអភិជន ឬអ្នកជំនួញ និងថ្នាក់ដឹក នាំធំៗ ទើបមានសមត្ថភាព ទិញពាក់ តែពេលនេះ តារាចម្រៀង ស្រុកខ្មែរ មានដែរ ហើយនោះ គឺពេជ្រ សោភា នេះឯង៕