បុរសជាប្តី ត្រូវបានសមត្ថកិច្ចចា ប់ ខ្លួនហើយ ក្រោយ ពីប្តីរូបនេះ វា យប្រពន្ធ បណ្តាលឲ្យ ពេញមុខ ហើយថែមទាំង គ្មានប្រាក់ដើម្បីព្យាបាល ខ្លួនទៀត ជាហេតុធ្វើឲ្យផ្អើលដល់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប្រកាសស្វែងរកស្ត្រីរ ង គ្រោះដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់ ។ ហេតុការណ៍ឃាត់ ខ្លួនជន ប ង្កនេះធ្វើឡើងនៅ ចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែកបន្ទាប់ពីឃា ត់ខ្លួនបុរសជាប្តី នោះបាន បានផ្តល់កិច្ចសំភាសន៍ ជាមួយអ្នកសារព័ត៌មាន ពីមូលហេតុឈាន ដល់ការប្រើប្រាស់ហិ ង្សាបែបនេះ ដោយលោកបានប កស្រាយថា « ដោយសារតែ ឈឺចិត្ត ដោយដំបូងឡើយមក ពីធ្វើការ ហើយខ្លួន តាមទាន់ឃើញ ប្រពន្ធលួច ក្បត់ចិត្ត ថតរូបឱបគ្នាជាមួយ នឹងប្រុសថ្មី ទាំងដែលមាន ប្តីនិងកូនរួចទៅហើយ ដល់ពេលខ្លួនជាប្តីដេញដោល និងនិយាយណែនាំ
ប្រពន្ធក៏ខឹងហើយប្រើហិង្សាមកលើគាត់មុន ទើបគាត់ជាប្តីការពារខ្លួន ក៏ជ្រុលមួយដៃ ចំ មុខប្រពន្ធរបួសបែប នេះតែម្តង។ ចំណែករឿងដែលថាគាត់ ជាប្តីចង់យក កាំ បិ តមកឆូតមុខនោះ គឺមិនពិតនោះទេ នាងជា ប្រពន្ធពន្លើស ទាំងអស់ ហើយកន្លងមកដែលធ្លាប់
មានរឿងនឹងគ្នា ក៏មិនមែន គាត់ជាប្តីវាយប្រពន្ធមុនដែរ ឬប្រពន្ធវាយមក លើគាត់មុន គាត់ គ្រាន់តែការពារខ្លួនតែ ប៉ុណ្ណោះ បើមិនជឿ មានម្តាយ និងប្អូនស្រីអាចធ្វើសាក្សីបាន »។យ៉ាងណាមិញករ ណីហិ ង្សា បណ្តាលឲ្យមានរ បួ ស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ធ្វើការសាកសួរ និងកសាង សំណុំរឿង ចាត់ការតាមច្បាប់ បន្តទៀត ៕