Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ម្តាយខាងប្រុស មិនពេញចិត្តកូនប្រសារស្រី តាមបំបែកជិត២០ឆ្នាំ ពេលធ្លាក់ខ្លួនក្រ ប្តីព្រមតាមម្តាយ

Posted on October 23, 2020

ស្ត្រីម្នាក់នេះ មានវាសនា អភ័ព្វខ្លាំងណាស់ រួមរស់ នឹងប្តីជិត ២០ឆ្នាំ ប៉ុន្តែរកក្តីសុខ មិនឃើញសោះ ព្រោះតែ ត្រូវម្តាយក្មេកព្យាយាមតាម បំបែ កបំបា ក់ជាប់រហូត លុះចុងក្រោយ គ្រាន់តែ ទាស់សម្តីគ្នាតិចតួច ស្រាប់ តែប្តីចុះចេញ ទៅផ្ទះម្តាយ បង្កើតវិញ ជាហេតុធ្វើឱ្យ ម្តាយក្មេក បានដៃ រារាំងបង្ខាំងកូនប្រុស មិនឱ្យជួប មុខប្រពន្ធដោះស្រាយបញ្ហា និងថែមទាំង ទា មទារបង្ខំឱ្យឡើង តុលាការលែងលះគ្នាទៀតផង ធ្វើឱ្យកូនប្រសាស្រីឈឺចាប់ ខ្លាំងពេក បានត្រឹមស្រែកទួញយំ ដង្ហើយហៅប្តីត្រឡប់មករួមរស់ ជុំប្រពន្ធកូនវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីអភ័ព្វ ដែលត្រូវម្តាយក្មេកតាមបំបែ កប្តី មិនឱ្យជួបមុ ខប្រពន្ធកូន មានឈ្មោះវិត នាង ហៅស្រីអូន មានស្រុក កំណើតនៅខេត្តកំពង់ធំ ប៉ុន្តែត្រូវឪពុក ម្តាយនាំចេញទៅរស់នៅ ខេត្តព្រះវិហារតាំងពីតូចៗ សព្វថ្ងៃស្នាក់នៅភូមិឯក ភាព សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ។ ចំណែកបុរស ជាប្តី មានឈ្មោះឃុន វិចិត្រ ហៅគ្រូចឹក មុខរបរ ជាប្រធានការិយាល័យ សេដ្ឋកិច្ច ប្រចាំសាលា ខេត្តព្រះវិហារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមស ម្តីនាងវិត នាង បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងនិងប្តី បានរួមរស់ នឹងគ្នាដោយមិនបាន រៀបការអ្វីនោះទេ ប៉ុន្តែប្តីប្រពន្ធនាង បានចុះសំបុត្រ អាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ត្រឹមត្រូវ និងបានរួមរស់នឹង គ្នាតាំងពីឆ្នាំ២០០១ រហូត មកដល់សព្វថ្ងៃ មានកូនជាចំណង និស្ស័យ ដល់ទៅ ៣នាក់ទៅហើយ មិន នឹកស្មានថា ម្តាយក្មេក និងសាច់ថ្លៃខ្វះ ក្តីមេត្តា តាមបំបែ ក បំបាក់ គ្រួសាររបស់នាង ទាល់តែបាន ធ្វើឱ្យនាងរស់ នៅខ្វះប្តី កូនៗខ្វះភាពកក់ ក្តៅពីឪពុក ដេកយំ ចាំផ្លូវឪពុកត្រឡប់មកវិញ ជារៀងរាល់ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងវិត នាង បានបន្តថា ដំបូងឡើយ ពួកនាងបានស្រលាញ់គ្នា តាំងពីប្តីរៀនមហា វិទ្យាល័យឆ្នាំទី១មកម៉្លេះ ហើយ ពេលនោះ ដោយសារតែជីវភាព គ្រួសារប្តីធូរធា ទើបឪពុកម្តាយ ក្រុមគ្រួសារ ខាងប្តីមិនពេញចិត្តនឹងនាង នោះទេ តាមបំបែក តាំងពីពេលនោះម៉្លេះ ប៉ុន្តែប្តីនាងមិនព្រមធ្វើតាម ដោយសារតែស្រលាញ់នាងខ្លាំងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការរួចមក ពួកនាងរស់នៅភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយប្តីរបស់នាង បានធ្វើជាគ្រូបង្រៀន។ ថ្ងៃមួយ ប្តីរបស់នាងបាន ចេញទៅផឹ ក ស៊ីដោយយ កកូនទៅជាមួយ លុះនាងទៅតាមយក កូនមកវិញ ចំពេលប្តី ស្រវឹ ង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ត្រូវប្តីច្រាន ធ្លា ក់ពីលើលូ បង្ហូរទឹកកាត់ ទទឹងផ្លូវ បណ្តាលឱ្យនាង ដាច់ សរសៃ ឈា មខួរ ក្បាល ធ្វើឱ្យប្តីនាង ប្រវេសប្រវះ ខ្ចីលុយគេផង ដេញតុង ទីនផង ព្រមទាំងប្រមែប្រមូលលុយកាក់ ទាំងអស់ យកមកព្យាបាលនាង រហូតដល់បានជា សះស្បើយ ហើយតាំងពីពេល នោះមក គ្រួសារនាង ក៏ត្រូវជាប់បំ ណុល រហូតមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងវិត នាង បានឱ្យដឹងទៀតថា លុះពេលនាងបាន ជាសះស្បើយ និងបន្ទាប់ពីរស់នៅស្រុក អង្គស្នួលនោះ បានជាង ២ឆ្នាំ នាងក៏បបួលប្តីចេញ ទៅរស់នៅខេត្ តព្រះវិហារវិញ ហើយពេលនោះ នាងបានដា ក់ប្ល ង់ ដីឯខេត្តព្រះវិហារ នៅធនាគារ ដើម្បីយក លុយ មកឱ្យប្តីសង បំណុលគេផង និងរៀបចំផ្លាស់ប្តូរការងារប្តីពី ខេត្តកណ្តាល ឱ្យទៅបង្រៀន នៅខេត្តព្រះវិហារ វិញផង ធ្វើឱ្យបំណុល កាន់តែកើនឡើងទ្វេដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀត ប្តីរបស់នាង បានទា មទារប្តូរផ្លាស់ ក្របខណ្ឌចេញពីក្រសួងអប់រំ (គ្រូបង្រៀន) ទៅក្រសួង មហាផ្ទៃ បម្រើការងារនៅសាលាខេត្តព្រះវិហារវិញ ទើបនាង បានចំណាយប្រាក់ ដើម្បីផ្ទេរក្របខណ្ឌឱ្យប្តីទៀត។ លុះក្រោយមក ប្តីក៏ បានដាក់ឆ្នោតចេញទៅរស់នៅអាមេរិក តាមរយៈក្រុមហ៊ុនមួយ ប៉ុន្តែពេល សម្ភាសន៍នៅស្ថានទូត ក៏ធ្លាក់វិញ និងបាន ចំណាយប្រាក់អស់ប្រមាណជិត ៣ពាន់ដុល្លារឯណោះ។ សរុបមក ដោយសារតែស្រលាញ់ប្តី ចង់បំពេញបំណងប្តី ទើបនាង បានប្រឹងរកប្រាក់មកជួយ យិតយោងប្តីសព្វគ្រប់បែបយ៉ាង ទីបំផុត បំណុល វណ្ ឌក ឡើងដល់ ទៅ ៣៣៥០០ដុល្លារ។

នាងវិត នាង បានបញ្ជាក់ថា ក្រោយពីក្រុមគ្រួសារ ទាំងមូលជំពាក់បំណុល គេជុំទិសបែបនេះ ធ្វើឱ្យប្តីរបស់នាង ចាប់ផ្តើមតប់ប្រមល់ ក្នុង ចិត្ត្ត ក៏ចេះតែមួម៉ៅ ក្តៅក្រហាយរករឿងឈ្លោះ ប្រកែកជាមួយនាង មិនឈប់។ ចំណែកនាងក៏ទទួលស្គាល់ កំហុសដែរថា កន្លងមកធ្លាប់រករឿងប្តី និងថែមទាំងធ្លាប់ទាញ កាំ បិ តដេ ញគ ប់ ប្តីក៏មានដែរ ទើបធ្វើឱ្យជីវិតគ្រួសារចាប់ផ្តើម អួរអាប់ មានតែភាពរកាំរកូសមិនចេះអស់មិនចេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នាងនិងប្តីក៏បានកើតមានទំនាស់ពាក្យ សម្តីនឹងគ្នាតិចតួច ស្រាប់តែប្តីខឹងសម្បា ក៏ចុះចេញពីផ្ទះ ទៅរស់នៅផ្ទះម្តាយ បង្កើតរបស់គេវិញ។ ពេលនោះ នាងមិនបានទៅតាមប្តីភ្លាមៗ នោះទេ ព្រោះតែចិត្តក៏នៅក្តៅ ខ្លះដែរ ទើបទុកពេលឱ្យគ្នាប៉ុន្មានថ្ងៃ ដើម្បីត្រជាក់ចិត្ត ចាំរកពេលនិយាយ សម្រុះសម្រួលគ្នាវិញ មិននឹកស្មានថា ចន្លោះពេលដែល ប្តីប្រពន្ធខ្វែង គំនិតគ្នាមួយរយៈខ្លីនេះ ធ្វើឱ្យ ម្តាយក្មេក និងក្រុមគ្រួសារសាច់ ថ្លៃ បានដៃ រកលេស រកវិធីបំបែកប្តីប្រពន្ធ នាងសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធរូបនេះ បានបន្ថែមថា លុះប៉ុន្មានថ្ងៃ ក្រោយមក នាងក៏បានតាមទៅរកប្តីដល់ ផ្ទះម្តាយក្មេក ស្រាប់តែត្រូវម្តាយ ក្មេក និងសាច់ថ្លៃចេញមុខមកព្រួត គ្នាជេរស្តីនាង និងរារាំង មិនឱ្យនាងជួបប្តីដាច់ខាត និងថែមទាំងបានបោះពាក្យសម្តីឱ្យនាងថា ចាំទៅជួបគ្នានៅតុលាការវិញ ទៅ។ ចាប់ពីថ្ងៃនោះមក នាងក៏លែងបានជួបមុខ ជួបស្តីតទល់ជាមួយ ប្តីរហូត ទៅរកប្តីពេលណា តែងត្រូវម្តាយ ក្មេកប្រាប់ថា ប្តីនាងមិនចង់ជួបមុខ ចង់លែងលះ នាង និងបានជេរស្តីនាង សព្វគ្រប់បែបយ៉ាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែនាងយកកូនៗ ឱ្យទៅជួបមុខឪពុក ក៏ត្រូវម្តាយក្មេកស្តី បណ្តេញមិនឱ្យពួកគេជួបមុខ ឪពុកទេ ដោយមិនចាត់ ទុកកូនៗទាំង ៣នា ក់របស់នាង គឺជាចៅ ឬជាប់សាច់ឈា ម របស់គាត់ឡើយ។ បន្ទាប់មក នាងក៏បានស្កាត់ ទៅរកប្តីដល់សាលាខេត្ត ក៏ត្រូវប្តីគេចមុខ និងត្រូវម្តាយក្មេក ប្រាប់សន្តិសុខ កុំឱ្យនាងចូល ទៅជួបប្តីបានទៀត។

ស្ត្រីជាប្រពន្ធ បានត្អូញត្អែរថា អ្វីដែលនាងអាសូរ បំផុតុនោះ គឺកូនៗទាំង៣ តែងទួញយំសួររក ឪពុកជារៀងរាល់ថ្ងៃ ថាឪពុកទៅណាលែងស្រលាញ់ពួកគេ ហើយឬ? ចំណែកនាងក៏ចេះតែទន្ទឹង ចាំផ្លូវប្តីដែរ ដោយយល់ថា ខ្លាចពេលថ្ងៃត្រូវម្តាយ រារាំងមិនឱ្យមកជួប ចាំដល់យប់ ក្រែងប្តី លបវិលមកផ្ទះ ទើបនាងចេះតែអង្គុយចាំផ្លូវប្តីជា រៀងរាល់យប់ដោយ មិនហ៊ានដេកពួ ននោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគ្រាន់តែលឺសូរសំឡេងឆ្កែព្រុស នាងក៏ស្ទុះក្រោក ទៅបើកទ្វារភ្លាម ក្រែង ប្តីមក តែចាំបាច់ៗ មិនឃើញប្តីត្រឡប់ មកផ្ទះសោះ មិនដឹងថាត្រូវម្តាយ រួមនឹងបងប្អូន របស់គេផ្លុំត្រចៀក អូសទាញ យ៉ាងម៉េច ទើបលែងនឹក រលឹកដល់ ប្រពន្ធកូនបែបនេះ។ តាមពិតម្តាយ ក្មេក និងសាច់ថ្លៃ ធ្លាប់តាមបំ បែក តាំងពីពួកនាងទើប នឹងស្រលាញ់គ្នា ដំបូង ម៉្លេះ ហើយសូម្បី តែពេលដែលនាងឆ្លងទន្លេ ត្រូវម្តាយ ក្មេកហៅប្តីឱ្យត្រឡប់ ទៅផ្ទះវិញ ដោយយកលេ ស នេះលេស នោះ មិនឱ្យប្តីនៅមើ លថែ នាងឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep   Nov »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme