គូសង្សារមួយគូបាន ស្មោះ ស្ម័គ្រស្រលាញ់គ្នា អស់រយៈពេលជាង ៣ឆ្នាំ ខណៈឪពុកម្តាយ ខាងប្រុស មិនពេញចិត្ត រួច ក៏ឈ្លោះប្រកែកគ្នា ហើយបែ កបាក់គ្នាបាន ៣ខែ។ ចំណែកខាងប្រុស ដោយសារឃើញខាងស្រី ជិះម៉ូតូជាមួយ សង្សារថ្មី ក៏ឃាត់ ហៅមកជិះម៉ូតូ ជាមួយខ្លួន និងបានឌុប មកដល់ចំណុចស្ពាន បាឡេ រួចក៏ផ្តួលម៉ូតូចោល ហើយលោតទឹ កស.ម្លា.ប់ខ្លួនតែម្តង។ហេតុការណ៍ការ ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ២៖០០រសៀល
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានបាឡេ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បុរសជ នរ ង គ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ សាំង សុរៈ អាយុ២១ឆ្នាំ ស្នាក់នៅម្តុំជិតវត្ត សន្សំកុសល សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ចំណែកនារីជាសង្សារ មានឈ្មោះ អ៊ា ឆៃលី អាយុ១៩ឆ្នាំ មុខរបរ ជានិស្សិត វ៉ាន់ដាគណនេយ្យឆ្នាំទី១ ស្នាក់នៅសង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នារីដែលជា សង្សារចាស់ បានឲ្យដឹងថា បុរសរងគ្រោះ និងនាងបាន ស្រលាញ់គ្នា ក្នុងនាមជា សង្សាររយៈពេលជាង ៣ឆ្នាំមកហើយ រឿងនេះក៏បានដឹង ដល់ឪពុកម្តាយ ទាំងសង ខាង ប៉ុន្តែឪពុក ម្តាយខាងប្រុសមិនពេញចិត្តនាងទេ។
ក្រោយមកទាំង២នាក់ បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការបែ កបា ក់គ្នា រយៈពេលជាង ៣ខែមកហើយ រួចនាងក៏មានសង្សារថ្មីទៀតដែរ។នារីដែលជា សង្សារបាន បន្តថា មុនពេលកើត ហេតុ រូបនាងបាន ជិះម៉ូតូជាមួយ សង្សារថ្មី នៅ ម្តុំតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ខណៈពេលកំពុងតែជិះម៉ូតូឌុបគ្នាស្រាប់តែលេចមុខបុរសជាសង្សារ ចាស់ ដែលបានបែ កគ្នារយៈពេល ៣ខែមកហើយនេះ។ពេលបានជួបគ្នានេះ ជ ន រ ងគ្រោះឃាត់ នាងឲ្យឈប់ម៉ូតូ រួចហើយហៅនាង ឲ្យជិះម៉ូតូជាមួយខ្លួនវិញ ដោយសារនាងមិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏សម្រេចចិត្តឡើងជិះម៉ូតូជាមួយជ ន រ ង គ្រោះ។
លុះពេលជិះម៉ូតូឌុបគ្នា មកដល់លើស្ពានបាឡេ បុរសរ ង គ្រោះ បានផ្តួលម៉ូតូ ហើយ ឡើងលើប ង្កាន់ ដៃស្ពាន លោត ចុះមក ខាងក្រោមស.ម្លា.ប់ខ្លួន ហើយនារី ដែលជាសង្សារ ក៏លោតទៅតាមក្រោយ តែត្រូវ បានប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ស្ពាននោះឃើញ បានចាប់ឃាត់នាងមិនឲ្យលោ.តស.ម្លា.ប់.ខ្លួន ដោយបន្សល់ទុកម៉ូតូ មួយគ្រឿងនៅលើស្ពាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បាននាំខ្លួននារីខាងលើ មកធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីចង់ដឹងពីមូលហេតុ។ ក្រោយបញ្ចប់ការសួរនាំរួចមក សមត្ថកិច្ចបានទំទាក់ទងទៅក្រុមគ្រួសារទាំង២ខាងលើ មកទទួលយ កកូនស្រី និងស្វែងរក ស ព ជ ន រ ង គ្រោះ ដែលលិចទឹកបាត់នោះ៕