Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ខ្លាចប្តីជាប់គុក ខំខ្ចីលុយធនាគារទៅដោះ ពេលចេញប្តីទៅមានស្រីថ្មី ទុកឲ្យប្រពន្ធសងធនាគាម្នាក់ឯង

Posted on October 25, 2020

ស្ត្រីម្នាក់នេះ ស្រលាញ់ ប្តីខ្លាំងណាស់ ប្រឹងធ្វើគ្រប់យ៉ាងដើម្បីប្តី សូម្បីតែពេលខ្លួនគ្រប់ ខែសម្រាល ប្តីខ្ចីឡានគេបើក ទៅផឹ ក ស៊ីចូលខារ៉ាអូខេ ប ង្កគ្រោះ ថ្នាក់ បណ្តាលឱ្យអ្នករួមដំណើរ ២នាក់ស្លា.ប់ ត្រូវគេប្តឹង ក៏ប្រពន្ធសុខចិត្តបញ្ចាំប្លង់ដី ប្លង់ផ្ទះ យកលុយធនាគារមកដោះ ស្រាយរឿងឱ្យប្តី ខ្លាចប្តីជាប់គុក លុះប្តីរួចខ្លួន ក៏បែ.កគំនិតទាក់ទងស្រីថ្មី រហូតដល់វេចបង្វេចចុះចោលផ្ទះបាត់៣ខែ ទុកឱ្យប្រពន្ធចិញ្ចឹមកូន៣នាក់ និងរ៉ាប់រងសងបំណុលធនាគារតែម្នាក់ឯង រហូតរត់លែងរួចប្រកាសលក់ដីលក់ផ្ទះចោល ខណៈដែលប្តីហេងស៊យកំពុងសម្ងំ សោយសុខនឹង.ស្រីថ្មី យ៉ាងរំភើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីអភ័ព្វដែលត្រូវប្តីចុះចោល ៣ខែ ទុកឱ្យរស់នៅត្រដររកប្រាក់បង់ធនាគារ និងចិញ្ចឹមកូនតែម្នាក់ឯង ស្ទើរដាច់ ពោះស្លា .ប់ មានឈ្មោះគង់ លក្ខិណា មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានលំនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ចំណែកបុរសជា ប្តីហេងស៊យ មាន ឈ្មោះចេង សុខន មុខរបរបើកឡានដឹកដី សព្វថ្ងៃមិនដឹងជាសម្ងំ រស់នៅសោយសុខ ជាមួយស្រីថ្មី នៅឯណានោះទេ តែស ង្ស័ យ ថា កំពុងវក់នឹងស្រីស្នេហ៍ជាស្រីមេម៉ាយ ប្រកបរបរលក់ បុកល្ហុងនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងគង់ លក្ខិណា បានរៀបរាប់ទាំងអួលអាក់ថា នាងនិងប្តី បានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេលជិត ១៥ឆ្នាំមកហើយ និងបង្កើតបានកូនចំនួន ៣នាក់ (ប្រុស១ ស្រី២) ដោយក្នុងនោះ កូនស្រីច្បង ឈ្មោះខន លីហ្សា អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាសំរោងធំ ចំណែកកូនស្រីទី២ ឈ្មោះខន លីណា អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ ដោយឡែកកូនប្រុសពៅ ទើបនឹងមានវ័យមិនទាន់បាន ១ខួប ស្រួលបួលនៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងគង់ លក្ខិណា បានបន្តថា តាំងពីចាប់ដៃគ្នាដំបូងមក ប្តីប្រពន្ធនាងរួមរស់សុខស្រួល ល្អូកល្អិនគ្នាល្អណាស់ មិនដែលមានទំនាស់អ្វីធំដុំឡើយ ដោយប្តីប្រកបរបរ បើកឡានដឹកដី ឆ្លៀតពេលទំនេរចុះបឹង រកត្រី ធ្វើម្ហូបខ្លះ លក់ខ្លះគ្រាន់បានប្រាក់ចំណូលបន្ថែមទប់ទល់ ជីវភាព រហូតដល់មានលទ្ធភាព សង់ផ្ទះស្នាក់នៅបានសមរម្យ លើដីកេរដែលឪពុកម្តាយចែកឱ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនាងជាប្រពន្ធ ក៏មិននៅផ្ទះដេកស៊ីកម្លាំង ប្តីដែរ គឺបានចេញទៅធ្វើការងាររោងចក្រ គ្រាន់បានប្រាក់កម្រៃយកមក ផ្គប្កួគ្នា។ ក្រោយមក ប្តីរបស់នាងក៏ចាប់ផ្តើម ចេះដើរផឹ.ក.ស៊ីយប់ព្រលប់ តែមិនសូវជាញឹកញាប់ប៉ុន្មានទេ រីឯនាងក៏មិនហាមឃាត់អ្វីដែរ ព្រោះគិតថា បើកសេរីភាពឱ្យប្តីខ្លះទៅ ព្រោះប្តីប្រឹងរកប្រាក់ចិញ្ចឹម គ្រួសារណាមួយ ក៏មិនធ្លាប់គិតដល់ សោះថា យូរៗទៅប្តីវក់នឹងផឹ.ក ឈានដល់មានស្រីក្បត់ចិត្ត បោះបង់ចោលប្រពន្ធកូនដោយគ្មាន ស្រណោះអាល័យ បែបនេះសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងលក្ខិណា បានឱ្យដឹងថា កាលពីនាងមានផ្ទៃពោះកូនប្រុសពៅគ្រប់ខែ នាងតែងប្រាប់ប្តីជារឿយៗថា បើអត់បើកឡានដឹកដីទេ មកដេកផ្ទះមក ស្រួលយប់ព្រលប់នាងឈឺពោះសម្រាល មានប្តីនៅក្បែរ។ ដឹងអី យប់មួយនោះ ប្តីរបស់នាងបានរៀបចំខ្លួនចេញពីផ្ទះ លុះនាងសួរនាំ ប្តីក៏ថា ទៅដេកចាំឡាន ព្រោះគ្មានអ្នកនៅកន្លែង ពេលនោះនាងបានឃាត់ប្តីកុំឱ្យទៅដែរ តែប្តីនៅតែមានះចេញទៅទាល់តែបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដឹងអី ដល់ពាក់កណ្តាលអធ្រាត្រ នាងក៏ទទួលបានដំណឹងថា ប្តីនាងបានបើកឡានបុ.កគូទរថយន្តកុងតឺន័រ បណ្តាលឱ្យអ្នករួមដំណើរជាមួយ២នាក់បានស្លា.ប់ ចំណែកប្តីគ្រាន់តែរងរ បួ សស្រាលប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺប្តីមិនបានចេញទៅដេកចាំកន្លែងដូចប្រាប់នាងទេ គឺប្តីបានទៅជួបជុំ បនភឿនផឹ.កស៊ីរហូតដល់ស្រ.វឹ.ងធ្លាក់ភ្នែក ក៏លួចយកឡាននៅកន្លែងធ្វើការ បើកទៅចូលខារ៉ាអូខេបន្ត រហូតដល់ស្រវឹ.ងដាប ចេញពីខារ៉ាអូខេមកវិញ ក៏បើកបុកគូទរថយន្តកុងតឺន័រ បណ្តាលឱ្យមនុស្ស២នាក់ស្លា.ប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងត្រូវម្តាយរបស់គេប្តឹងប្តីរបស់នាង ឱ្យប៉ូលិសចាប់ឃាត់ខ្លួន។ ចំណែកនាង ដោយសារតែខ្លាចប្តីជាប់ខ្នោះច្រវាក់ ក៏បានឆ្លេឆ្លាយកប្លង់ដី និងផ្ទះ ទៅដាក់បញ្ចាំធនាគារ យកប្រាក់ចំនួន ៤ពាន់ដុល្លារ មករត់ការសងសំណងទៅ គ្រួសារអ្នកស្លា.ប់ និងដោះប្តីចេញវិញ។ ពេលប្តីចេញមកវិញ នាងក៏មិនបានស្តីបន្ទោស កោសរូសប្តីអ្វីទៀតដែរ ដោយយល់ព្រមលើកលែងទោសឱ្យប្តី និងបានអង្វរប្តីថា ឱ្យកែខ្លួនវិញទៅ និងប្រឹងពួតដៃគ្នាជាមួយនាង ដើម្បីរកប្រាក់ទៅដោះបំណុលធនាគារ ចំណែកប្តីក៏បានសន្យាថាកែខ្លួនដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងលក្ខិណា បានឱ្យដឹងទៀតថា ដូចពាក្យចាស់ថា “ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច” ប្តីនាងថាកែតែលើ បបូរមាត់ តែចិត្តគំនិតគ្មានកែបន្តិចណាសោះ និងថែមទាំងបានបែ កគំនិត លួចទាក់ទងស្រីម្នាក់តាមទូរស័ព្ទទៀតផង បន្ទាប់មកកាលពីអំឡុង៣ខែ មុននេះ ប្តីក៏បានសុំនាងចេញទៅធ្វើការសំណង់នៅភ្នំពេញ តែនាងបានឃាត់ឱ្យនៅផ្ទះ រកត្រីវិញប្រសើរជាងតែប្តីមិនព្រម លុះនាងនិយាយថា ឯងចង់ទៅរកស្រីថ្មីនោះមែន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីក៏ឆ្លើយរបៀបលេងសើចលាយមែនថា ធម្មតាម្ជូររាល់ថ្ងៃអ្នកណាទ្រាំបាន។ លុះស្អែកឡើងពេលដែលនាងចេញទៅធ្វើការរោងចក្រ ស្រាប់តែប្តីកំហូច បានរៀបចំបង្វេចចុះចេញពីផ្ទះទៅបាត់ លុះនាងទូរស័ព្ទទៅសួរ ប្តីក៏និយាយយ៉ាងខ្លីថា ឈប់ទាក់ទងមកគេទៀត រួចក៏ទៅបាត់ដំណឹងសូន្យឈឹង គិតមកដល់សព្វថ្ងៃមានរយៈពេល ៣ខែមកហើយ។ លុះក្រោយមក នាងបានទទួលដំណឹងពីអ្នកស្គាល់គ្នា ម្នាក់ថា ប្តីរបស់នាងកំពុងបើកឡានដឹកដីនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងកំពុងមានប្រពន្ធថ្មីម្នាក់ ជាអ្នកលក់បុកល្ហុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងលក្ខិណា បានបន្ថែមថា តាំងពីប្តីចុះចោលបាត់ទៅ នាងត្រូវរ៉ាប់រងតែម្នាក់ឯង តាំងពីចិញ្ចឹមកូន៣នាក់ និងរកប្រាក់បង់រំលោះ ធនាគារ ក្នុងមួយខែ ៤០០ដុល្លារ ចំណែកប្រាក់ខែនាងបានត្រឹមតែជាង ១០០ដុល្លារ ហេតុនេះ គ្មានលទ្ធភាពបង់ ទើបនៅខែទី១ នាងបានដាច់ចិត្តលក់ម៉ូតូ ដើម្បីយកប្រាក់បង់ធនាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះចូលដល់ខែទី២ ដោយរំពឹងថា ប្តីអាចនឹងត្រឡប់មកវិញ នាងក៏បានទៅខ្ចីលុយុប្អូនរបស់នាង ដើម្បីយកទៅបង់ធនាគារបន្តទៀត។ ប៉ុន្តែចូលដល់ខែទី៣នេះ មើលទៅគ្មានសង្ឃឹមថាប្តីហេងស៊យវិលវិញ នាងក៏សម្រេចចិត្តប្រកាសលក់ដី លក់ផ្ទះចោលតែម្តង ដើម្បីយកប្រាក់សងផ្តាច់ធនាគារវិញ រួចនាំកូនជញ្ជូនចៅទៅរស់នៅជាមួយឪពុកម្តាយបង្កើតវិញ ដែលពួកគាត់រស់នៅក្នុងភូមិជាមួយគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារី ខន លីណា អាយុ១០ឆ្នាំ ត្រូវជាកូនទី២ បាននិយាយទាំងអួលដើមកថា សព្វថ្ងៃនាងមិនបានទៅរៀនទេ ដោយសារត្រូវនៅផ្ទះ ជួយមើលប្អូនណាមួយនាងត្រូវមិត្តភក្តិប ង្អាប់ថា ឪពុករត់ចោល ទើបធ្វើឱ្យនាងខ្មាសគេលែងចង់ទៅរៀន។ចំណែកកុមារី ខន លីហ្សា អាយុ១៣ឆ្នាំ ជាកូនច្បង បានរៀបរាប់ទាំងទឹកភ្នែកថា រាល់ថ្ងៃនេះ នាងអាណិតម្តាយខ្លាំងណាស់ ខំរកប្រាក់មកចិញ្ចឹមកូនផង សងធនាគារផង ចំណែកឪពុកនាងមិនខ្វល់ទេ ព្រោះគាត់បានរត់ចោលពួកនាងនិងម្តាយ ៣ខែមកហើយ មិនដឹងជាទៅដល់ណា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងដឹងថា ម្តាយស្រលាញ់ឪពុកនាងណាស់ តែឪពុកនាងមិនស្រលាញ់ម្តាយ នាងទេ រត់ចោល ប្រពន្ធកូន ដោយមិនអាសូរ ហើយពេលនេះ នាងចង់ឱ្យ ឪពុកត្រឡប់មកផ្ទះ ដើម្បីជួយរកប្រាក់សង បំណុលធនាគារវិញ រួចទៅណាក៏ទៅចុះ ទោះមានស្រីថ្មី ក៏ពួកនាងជាកូនមិនខ្វល់ដែរ ព្រោះពួកនាងអាចរស់នៅ ជាមួយម្តាយ ដោយមិនចាំបាច់ មានឪពុកក៏បាន។ យ៉ាងណា នាងមិនចង់ឱ្យម្តាយលក់ផ្ទះនេះទេ ព្រោះបើលក់ទៅ ពួកនាង៤នាក់ម៉ែកូន គ្មាន កន្លែងជ្រកកោនទេ។​

កុមារីជាកូនច្បងរូបនេះ បានអះអាងថា ចិត្តនាងចង់ត្រឡប់ ទៅរៀនវិញខ្លាំងណាស់ ទោះម្តាយអត់ មានលុយឱ្យទៅរៀន ក៏នាងអាចទៅរៀនបានដែរ ដោយសុខចិត្តមិនចាំបាច់ទិញ អីហូបនៅសាលាក៏បាន ឱ្យតែបានរៀន ព្រោះនាងចង់ រៀនឱ្យបានខ្ពស់ អនាគតទៅយក ចំណេះដឹងទៅ រកការងារធ្វើ រកប្រាក់មកចិញ្ចឹម ម្តាយវិញ ព្រោះនាងអាណិតម្តាយ ខ្លាំងណាស់ រាល់ថ្ងៃលំបាកសព្វបែបយ៉ាង ដើម្បីកូន ខុសពីឪពុកដែលគ្មានការ ទទួលខុសត្រូវ ទាំងក្នុងនាម ជាប្តី ទាំងក្នុងនាមជាឪពុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងគង់ លក្ខិណា បានបញ្ជាក់ថា ដោយសារតែលំបាកចិត្តនឹងរឿងគ្រួសារខ្លាំងពេក ណាមួយប្តីរត់ចោល បំណុល ធនគារវ័ណ្ឌក អត់លុយសង និងត្រូវរ៉ាប់រង ចិញ្ចឹមកូន ៣នាក់ទៀត រហូតពេលខ្លះនាងធុញថប់ ក្នុងជីវិត លែងចង់រស់នៅ ចង់តែ គិតខ្លីទៀតផង ប៉ុន្តែពេលនាងគិតឱ្យបានវែង ឆ្ងាយបន្តិច ក៏អាណិតកូនទាំង ៣នាក់ ដែលមិនទាន់ ដឹងក្តី ពេលអត់ពីនាង ទៅមិនដឹងថា ត្រូវវេទនា កម្រិតណានោះទេ ហេតុនេះ ទើបនាង សុខចិត្ត ស៊ូទ្រាំប្រឹង រស់បន្តទៀត ដើម្បីកូនៗ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep   Nov »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme