បុរសជាប្តីហេងស៊យ ម្នាក់នេះ មានប្រពន្ធ និងមានកូនដល់ទៅ ២នាក់រួចទៅហើយ បែរជាបែ កគំនិតលួច ទៅរៀបការជាមួយនឹង ស្រីថ្មីសម្ងំ សោយសុខធ្វើព្រងើយ លុះបែ កធ្លាយរឿង ប្រពន្ធដើមដឹកដៃកូន ២ទៅសួររកខុសត្រូវ ស្រាប់តែប្តីហេងស៊យឆ្លើយយ៉ាងរំភើ យថា នាងគ្រាន់តែជាស្រីលេងសើច ហេតុនេះមិនចាំបាច់ទ ទួលខុសត្រូវអ្វីទាំងអស់ ចំណែក អ្នកក្រោយ ទើបជាប្រពន្ធពិត ដោយសារ តែពួកគេបានចុះ អេតាស៊ីវិល នឹងគ្នាត្រឹមត្រូវ ធ្វើឱ្យប្រពន្ធឈឺចាប់ រកពាក្យនិយាយមិនចេញ។
ស្ត្រីអភ័ព្វដែល រួមរស់នឹងប្តីរហូតបានកូន ២នាក់ បែរជាត្រូវប្តីហេងស៊យលួច ទៅរៀបការ សោយសុខជាមួយ ប្រពន្ធថ្មី ដោយគ្មានការទ ទួលខុសត្រូវ មានឈ្មោះណន សុម្ភស៍ អាយុ២៤ឆ្នាំ មុខរបរកម្មការិនី រោងចក្រ សព្វថ្ងៃរស់នៅភូមិព្រែក ល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកបុរសជាប្តីហេង ស៊យ មានឈ្មោះស៊ុនុ សេងហៀង អាយុ២៦ឆ្នាំ មុខរបរជា មន្ត្រីយោធា (កងកម្លាំងមួកខៀវ) មានស្រុកកំណើត នៅភូមិត្រពាំងស្វាយ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាងណន សុម្ភស៍ បានរៀបរាប់ប្រាប់ថា នាងនិងប្តីហេង ស៊យខាងលើ បានស្រលាញ់គ្នាដោយ ចិត្តនិងចិត្តតាំងពីឆ្នាំ២០០៩ មកម៉្លេះ ដោយកាលណោះ នាងនៅធ្វើការរោងចក្រ ចំណែកប្តីនេះ នៅរៀនជួសជុលម៉ាញ៉េ រួចក៏កើតមានទំនាក់ទំនងស្នេហានឹងគ្នា រហូតដល់ត្រូវរ៉ូវរួមរស់នឹងគ្នា ដោយមិនបានរៀបការ ប៉ុន្តែត្រូវបានម្តាយ របស់នាងរៀបចំសែនព្រេន ឱ្យបន្តិចបន្តួចដែរ។ បន្ទាប់មក ពួកនាងក៏ទទួលយកគ្នាជាប្តីប្រពន្ធរួមរស់ រហូតបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះកូនស្រីច្បង មានឈ្មោះគីម ហៀងឡេងលី អាយុ៥ឆ្នាំ ចំណែកកូនប្រុសពៅ ឈ្មោះគីម ហៀងរិទ្ធស័ក្តិ អាយុ៣ឆ្នាំ ។
នាងណន សុម្ភស៍ បន្តថា តាមពិតនៅពេលដែលពួកនាងរួមរស់ជាប្តីប្រពន្ធអត់ខាន់ស្លា នឹងគ្នា ម្តាយខាងប្តីក៏បានដឹងដែរ តែគាត់មិន ព្រមទទួលស្គាល់ដាច់ខាត ដោយមើលងាយថានាង គឺជាស្រីមិនល្អ តោងទាមកូនប្រុស របស់គាត់ និងចេះតែព្យាយាមតាមបំ បែកប្តី ប្រពន្ធនាងរហូត។
ក្រោយមក ពួកនាងមានកូន២នាក់ជាមួយគ្នា នឹកស្មានថាម្តាយក្មេកទន់ចិត្តនឹកឃើញអាណិតដល់ចៅតូចៗ តែផ្ទុយទៅវិញ ទោះជាគាត់បានឃើញមុខចៅប្រុសស្រីទាំង ២នាក់ហើយ ក៏គាត់នៅតែបដិសេធ មិនព្រមទទួល ស្គាល់ថាជាចៅរបស់គាត់ដែរ រហូតដល់ធ្លាប់ បោះពាក្យសម្តីដាក់នាងទៀតថា ទោះជាមានកូនជាមួយគ្នា ១ឡូត៍ ក៏គាត់នៅតែតាមយកកូនប្រុសរបស់គាត់ទៅរៀបការឱ្យទាល់តែបានដែរ។
នាងសុម្ភស៍ បានឱ្យដឹងទៀតថា ចំណែកប្តីរបស់នាងវិញ ដំបូងឡើយ ស្រលាញ់យកចិត្តទុកដាក់ជាមួយប្រពន្ធកូនណាស់ដែរ តែហាក់ខ្លាចសម្តីម្តាយរបស់គេខ្លាំងណាស់ ហើយនៅរាល់ពេលមានពិធីបុណ្យធំៗម្តងៗ ដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌ ប្តីតែងតែចេញទៅលេងស្រុកកំណើត របស់គាត់នៅឯខេត្តកំពង់ធំរហូត
ប៉ុន្តែនៅពេលដែលនាងសុំទៅជាមួយ ប្តីហាមឃាត់មិនឱ្យនាងនិងកូនទៅជាមួយដាច់ខាត ដោយសំអា ងថា គេមិនចង់ឱ្យម្តាយរបស់គេ ខឹងនោះទេ រីឯនាងក៏មិនហ៊ាន រឹងទទឹងជាមួយប្តីដែរ តែក៏ នៅតែមានកូនចិត្តមួយលួចរំពឹងថា គង់មានថ្ងៃណាមួយម្តាយក្មេកទន់ចិត្ត ព្រមទទួលយកនាងជាកូនប្រសា ពិសេសព្រមទទួលស្គាល់ចៅប្រុសស្រីទាំង២នាក់មិនខាន៕