ជារឿងគួរឱ្យភ្ញាក់ ផ្អើលសារជាថ្មីម្តង ទៀតហើយ ខណៈដែលគូស្នេហ៍ ថ្មោងថ្មី (គោចាស់ប៉ះស្មៅខ្ចី) មួយគូថ្មី ត្រូវបាន អ្នកប្រើប្រាស់ធ្វើការបង្ហោះ ចែកចាយផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីប្រទះ ឃើញកូនកំលោះវ័ យ ចំណាស់ អាយុខ្ទង ៦០ប្លាយ បានរៀបចំសែនព្រេន ជាមួយនារីវ័យ ក្មេងម្នាក់ធ្វើជា ប្រពន្ធ ទាំងដែលទឹក មុខកូនក្រមុំ ហាក់ ស្រពាប់ ស្រពោន ទំនងជា មិនពេញចិត្តនឹង ពិធីមួយនេះទាល់តែសោះ។
គូស្នេហ៍គោ ចាស់ប៉ះស្មៅខ្ចីខាង លើនេះ មិនត្រូវបានស្គាល់ពី អត្តសញ្ញាណនោះទេ គ្រាន់តែ ពិនិត្យតាម ភិនភាគ កូនកំលោះមានវ័យមិនក្រោម ៦០ប្លាយនោះទេ ចំណែកខា ងកូនក្រមុំ មានវ័ យត្រឹមតែជាង ២០ឆ្នាំប៉ុណ្ណោះ។
ថ្មីៗនេះ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មានការបង្ហោះចែកចាយតៗគ្នា នូវវីដេអូឃ្លីបមួយ បង្ហាញពីពិធីសែន ព្រេន រវាងកូនកំលោះវ័ យ ចំណាស់ ជាមួយ នឹងកូនក្រមុំវ័យ ក្មេងខ្ចី ព្រមទាំងមាន សំណេរភ្ជាប់ជាមួយថា “គោចាស់ ប៉ះស្មៅខ្ចី!!! ឆ្ងល់ណាស់ ហេតុអ្វីនៅ ថ្ងៃសិរីសួស្តី ខាងស្ត្រីធ្វើមុខស្រពោន បែបនេះទៅវិញ? សម័យនេះ ឱ្យតែមាន លុយ គឺអាច ធ្វើអ្វីបាន ទាំងអស់។ មានតែជូនព រ អ្នកទាំង២ ឱ្យស្រលាញ់គ្នា ឱ្យបានមាន សេចក្តីសុខចុះ…”។
យោងតាមវីដេអូឃ្លីបរយៈពេល ១៧វិនាទី គេឃើញលោកតាជាកូនកំលោះ ស្ថិតក្នុងសម្លៀកបំពាក់ ខោខ្មៅ អាវដៃវែងពណ៌ស មានពាក់វែនតា សក់ក្បាល សុទ្ធតែស្កូវ បានលើកខ្សែក១ខ្សែ បំពាក់ជូនកូនក្រមុំ ដែលស្លៀកពាក់ សំពត់ហូល អាវប៉ាក់ ពណ៌លឿង ពានាក្រមាពណ៌ស យ៉ាងរហ័សរហួន ហាក់ដូចជាចង់បញ្ជាក់ ប្រាប់ថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ព្រោះត្បិតអាយុរបស់កូនកំលោះច្រើន បន្តិចមែន តែនៅតែមានភាព វាងវៃរ ហ័ស រហួនល្អ នៅឡើយ។
ដោយឡែក កូនក្រមុំវិញ ត្រូវបានគេ មើលឃើញថា មានទឹកមុខហាក់ដូចជា មិនសូវសប្បាយ ចិត្តសោះ ចេះតែស្រពាប់ ស្រពោន និងមិនព្រមងាក សម្លឹងមើល ទៅមុខកូនកំលោះសោះ។ យ៉ាងណា ពិធីសែនព្រេនខាងលើ ត្រូវគេឃើញថា មានចាស់ ទុំចូលរួមជាច្រើននាក់ ផងដែរ ព្រមទាំងមានចាក់ ភ្លេងការ កំដរកម្មវិធីទៀតផង។
គួរបញ្ជាក់ថា ក្រោយការបង្ហោះចែកចាយ វីដេអូឃ្លីបខាងលើរួចមក ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗចាប់ អារម្មណ៍ត្រង់ថា កូនក្រមុំមានវ័យ ក្មេង សាច់សខ្ចី រូបក៏ស្រស់ បែរជាទៅរៀបការជាមួយ នឹងកូនកំលោះមានវ័យចំណាស់សក់សព្រោងទៅវិញ។
មិនតែប៉ុណ្ណោះអ្នកលេងហ្វេសប៊ុក រួមនឹងផេកហ្វេសប៊ុកមួយចំនួន បាននាំគ្នាវា យ ប្រហារ រិះគន់ទៅលើគូស្វាមីភរិយា ខាងលើ ដោយខ្លះថា ជាចំណង ស្នេហ៍ខុសវ័យ ដែលផ្តើមចេ ញពីទឹកប្រាក់ ខ្លះថាអំណាច ទឹកប្រាក់ស .ម្លា ប់ ទឹកចិត្តស្មោះបុរសអស់ទៅហើយ រីឯខ្លះទៀតហ៊ាន ទាំងប្រៀប ធៀបថា គោចាស់ ប៉ះស្មៅខ្ចីទៀតផង។យ៉ាងណាក្តី ជុំវិញរឿងរ៉ាវ ខាងលើនេះ “នគរធំ” នៅមិនទាន់អាច ទាក់ទងសុំការបំភ្លឺពីសាមីខ្លួនកូនកំលោះក្រមុំខាង លើបា ននៅឡើយ៕