នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលា រៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិថ្នល់បំបែ ក សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។បើតាមស្ត្រីដែលទាក់ ទងប្តីគេ និយាយប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ហើយក៏បានទាក់ទង គ្នារយៈពេល ២ឆ្នាំមកហើយ ដោយបុរសខាងលើបាន ប្រាប់នាងថា ខ្លួនមិន មានប្រពន្ធទេ
លុះបាន ខ្លួនប្រាណរយៈពេលជាង ១ឆ្នាំ ទើបបាន ដឹងថា ប្រុស ដែលខ្លួនទាក់ទង នោះ គឺមានប្រពន្ធ និងកូន ទៅហើយ ខ្លួនក៏បាន ដកចិត្តលែង ទំនាក់ ទំនង តាំងពីស្ត្រីប្រពន្ធដើម មកប្រាប់ម្តងម្ល៉េះ តែហួសពេល ទៅហើយ ដោយសារតែដឹងថា ខ្លួនមាន ទាំងកូនក្នុង ផ្ទៃពោះ ៥ខែមកហើយ។
ប្រពន្ធដើម និយាយប្រាប់ថា រូបគាត់ និងប្តីបានរៀបការអស់រយៈពេលជាង ១០ឆ្នាំមកហើយ បង្កើតបាន កូនស្រីប្រុសចំនួន៣នាក់ ផងដែរ ចំណែកមូលហេតុដែល គាត់និង បងប្អូនមករករឿងស្ត្រីអ៊ុតសក់ខា ងលើដល់ ហាងនោះ ព្រោះតែ៦ខែមុន រូបគាត់បានមក ប្រាប់ដល់ហាង អ៊ុតសក់ម្តងមកហើយ
ដោយប្រាប់ថា ប្តីរបស់ គាត់មា នប្រពន្ធ និងកូន ៣នាក់ហើយ ដូច្នេះកុំទាក់ទងប្តីគាត់ ទៀតអី តែនៅថ្ងៃដែលគាត់ ទៅហាងនោះមិន បានជួបស្ត្រីដែល លួចទាក់ទង ប្តីខ្លួនឡើយ គឺបានជួបជាមួយ បងស្រីរបស់គេ ហើយក៏បានយំ សំពះ អង្វរក ឱ្យប្រាប់ប្អូន ស្រីរបស់ខ្លួនផង កុំទាក់ទង ប្តីគាត់ទៀត។
បន្ទាប់មកគាត់បាន ដឹងថាស្ត្រីខាងលើ នៅតែលួចទាក់ទង ប្តីរបស់ខ្លួន ថែមទាំងមានផ្ទៃពោះ ជាមួយគ្នាទៀតផង ធ្វើឲ្យគាត់ខឹងទប់ ចិត្តមិនបាន ក៏នាំបង ប្អូនស្រីប្រុស ទៅដល់ ហាង អ៊ុតសក់ ខាងលើ រួចក៏វា យប្រវា យប្រតប់គ្នា ទៅវិញទៅមក បណ្តាលឲ្យបែកទូកញ្ចក់ ព្រមទាំងខូច របស់របរមួយចំនួនទៀត ហើយក៏ត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍មកអន្តរាគមន៍ភ្លាមៗ ឃាត់បក្សពួកភាគីប្រពន្ធដើមមកប៉ុស្តិ៍ ពីបទបំផ្លិច បំ ផ្លា ញ ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
សមត្ថកិច្ចនាំប្រពន្ធដើមដែលបាននាំបងប្អូនមក វា យ បំផ្លិចបំផ្លាញដល់ហាង អ៊ុតសក់ ហើយ បណ្តាល ឲ្យខូចខាតទ្រព្យសម្បត្តិខាងលើ ខាងភាគីខាងស្ត្រីដែលលួចលាក់ បានទាមទារសំណងចំនួន ៥០០ដុល្លារ សំរាប់ថ្លៃកា រខូចខាត។ ភាគីប្រពន្ធដើម មិនមានលុយ គ្រប់សង ស្ត្រីដែល ទាក់ ទងប្តីខ្លួន នោះទេ ប្រពន្ធដើម ក៏បា នទូរស័ព្ទទៅ ប្តីឱ្យមក សុំបញ្ចុះ តម្លៃសងចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍ ដោយធ្វើកិច្ចសន្យា រៀងខ្លួន៕