ចែដា ម្ចាស់ប្រេន DW ក្រោយពីចេញលក់ ក្តាមជ្រក់មួយរយៈ មកនេះ ឃើញថាមានជម្លោះ ពាក្យសម្តីជាមួយ អ្នកលេងបណ្តាញសង្គមមិនដែល ដាច់ អស់ពីរឿង មួយចូលរឿងមួយ តែម្តង។ ជាក់ស្តែងរឿងប្រើពាក្យ គ្រោតគ្រាត ឱ្យអ្នកទិញ ធ្វើច្រាស ខ្លួនឯងមិនទាន់ច ប់ផង ឥលូវចូល ដល់រឿងដៀលអ្នកលេង TikTok ថាល្ងង់ទៀត ដោយសា ឆាប់ជឿរពេក គ្រាន់តែ ខ្លួននិយាយកុហកថា មួយថ្ងៃលក់ ក្តាមអស់ជាង ១៣០តោនក៏ជឿរដែរ។
តាមរយៈវីដេអូមួយដែល ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី២៤ តុលាម្សិលមិញ ដោយគណនី ផ្ទាល់របស់ម្ចាស់ប្រេន DW បានរៀបរាប់ថា «សម្តីដែលខ្លួនបាន និយាយនៅក្នុង clip វីដេអូមុនដែលថា ក្នុងមួយ ថ្ងៃខ្លួនលក់ ក្តាមជ្រក់អស់ជាង១៣០តោន គឺជាការ និយាយលេងក្នុងបណ្តាញ សង្គម TikTok ប៉ុន្នោះ។
នាងបន្តថា អូនឯង គួរតែយក ខួរក្បាលមកគិតណាអូនណា…..អូ គេនិយាយថា លក់បានរាប់សិប ម៉ឺនតោនអូនឯងជឿគេដែរ? ឡេឡឺម៉េចអញ្ចេះ បើលក់ បានរាប់តោនអីចឹង នៅក្នុងសមុទ្រលែងមានក្តាម ហើយ បើអូនឯងជឿមានតែអូនឯងល្ងង់»។
ក្រោយពីការបង្ហោះភ្លាម ក៏មានអ្នកលេង TikTok ជាច្រើនបានចូលមកខ មិនសម្តែងការមិនពេញចិត្ត ចំពោះសម្តីអសុរោះ គ្មានសីលធម៌ របស់ម្ចាស់ ប្រេន DW ដោយអ្នកខ្លះខមិនថា «ចែលក់ដូរ សម្តីចឹងមានអ្នកណា គេគាំទ្រចែ បើធ្លាក់ភ្ញៀវកុំឆ្ងល់ ដោយបំណងល្អ»។ អ្នកខ្លះថា
«យើងជាអ្នកលក់គួរណាតែ ចិត្តឱ្យត្រជាក់ជាងនិង មិនមែនមកដៅៗចឹងទេ យើងមានបានរាល់ថ្ងៃ ក៏ដោយសារ តែអ្នកទិញដែរ»។ «ខួរក្បាលចែនិង កំពុងស្ថិត ក្នុងការតាមដាន របស់ពេទ្យ ហើយបន្តិចទៀតអាចនិងមាន ហានិភ័យ» និយាយ ខ្លួនឯងឡេឡឺខ្លួនឯងនិងហើយ»។ ហើយក៏មាន អ្នកខ្លះមតិខ្លះខមិនដោយហួសចិត្តថា មិនរកវិធី ដោះស្រាយជាមួយ អតិថិជនទេ បែរជា រកវីធីតឹងសរសៃក ជាមួយអតិថិជនវិញ»៕