Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

បានប្រពន្ធកញ្ជើធ្លុះ មិនព្រមកែចរិក លេងល្បែងលក់ទ្រព្យសម្បត្តិអស់ ហើយលួចមានប្រុស ប្តីខំធ្វើការសងធនាគារ

Posted on October 27, 2020

បុរសម្នាក់នេះចាប់ដៃគ្នា​ ជា​មួយប្រពន្ធតាំង ពីកំលោះក្រមុំ រហូតដល់មានកូន ធំទន្ទឹមស្មា ស្រាប់តែ ពេលប្តីចេញ ទៅធ្វើការស្រុកឆ្ងាយ យូរ ប្រពន្ធជូរ មាត់ ក៏លួចលាក់ទាក់ទង មានប្រុសស ហា យ ក្បត់ចិត្តប្តី និងថែមទាំង បំផ្លាញទ្រព្យ សម្បត្តិ លុយកាក់មិនសល់ រហូតជាប់បំណុលធនាគារទៀតផង។ លុះប្តីដឹង ប្តឹងសុំលែងម្តងដែរ តែមិនដាច់ ក៏ព្រមរួមរស់ជុំគ្នាវិញ តែដោយប្រពន្ធមិនព្រមកែខ្លួន ទើបប្តីខឹងក៏បណ្តេញប្រពន្ធចេញពីផ្ទះ រួចទៅសែនព្រេនយកប្រពន្ធទី២ ដើម្បីកុំឱ្យចាញ់ចិត្តប្រពន្ធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកណុប ខ្នាន អាយុ៤៦ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក បានរៀបរាប់ប្រាប់ថា កាលពី ក្មេង គាត់រៀនសូត្រមិនបានវែងឆ្ងាយ ចប់ចុងចប់ដើម នោះទេ ព្រោះតែជីវភាពគ្រួសារ ទីទ័លក្រពេក ហេតុនេះត្រូវឈប់ រៀន ងាកមកជួយការងារស្រែចម្ការឪពុកម្តាយ។​

ចូលដល់អាយុ ២១ឆ្នាំ ក៏ត្រូវឪពុកម្តាយរៀបចំផ្សំផ្គុំឱ្យ មានប្រពន្ធឈ្មោះឈួន ឃន អាយុប្អូនគាត់ ៣ឆ្នាំ រួចក៏បានរួមរស់ នឹងគ្នារហូតមកដល់ សព្វថ្ងៃ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកគាត់បាន ប្រកបរបរធ្វើស្រែ និងបិ ត ស្រា ចិញ្ចឹម ជ្រូកលក់ និងបានរួមរស់ជាមួយគ្នា រហូត បង្កើតបានកូន ៥នាក់ (ប្រុស៣ ស្រី២)។ ដោយសារតែធ្វើការ រកស៊ីនៅស្រុកកំណើត រកចំណូលបានតិចពេក ចិញ្ចឹមកូន មិនចង់រស់ ទើបគាត់បាន សម្រេចចេញទៅធ្វើការ នៅស្រុកថៃ ដើម្បីរកប្រាក់ ចំណូលបន្ថែម ដោយទុកឱ្យប្រពន្ធនៅរកស៊ីបិត ស្រា ចិញ្ចឹមជ្រូកនៅផ្ទះ និងមើល ថែកូនៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកណុប ខ្នាន បន្តថា លុះពេលគាត់ចេញ ទៅធ្វើការនៅស្រុកថៃយូរ ស្រាប់តែប្រពន្ធជូរមាត់ បែ កគំនិតលួច លាក់ មានប្រុសសហាយមិនតិចនាក់ ឡើយ ប៉ុន្តែគាត់ដឹងច្បាស់ តែម្នាក់ប៉ុណ្ណោះ គឺឈ្មោះរ៉ាត់ អាយុស្រ បាលគ្នា និងរស់នៅភូមិក្បែរគ្នា។ តាមពិត បុរសឈ្មោះ រ៉ាត់ នោះ មានប្រពន្ធកូន រួច ទៅហើយ និងជាមនុស្ស ដែលចូលចិត្តដើរ លេងល្បែង មិនសូវគិតខ្វល់ ពីប្រពន្ធកូនឡើយ ហើយ ឈ្មោះរ៉ាត់ នេះ ឧស្សាហ៍មក លេងផ្ទះរបស់គាត់ញយៗ លុះពេល ដឹងថា គាត់ជាប្តីមិន នៅផ្ទះចេញទៅ ធ្វើការឆ្ងាយ ក៏ចាប់ផ្តើមអន្ទងចិត្តទាក់ កាយប្រពន្ធរបស់ គាត់យកទៅរួម មេត្រីយ៉ាងឆ្ងាញ់មាត់ ហើយសមនឹងប្រពន្ធ របស់គាត់ចិត្តងាយផង ក៏លួចលាក់សប្បាយ ជាមួយគ្នាយ៉ាង អស់ដៃតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកណុប ខ្នាន បានឱ្យដឹងទៀតថា នៅពេលធ្វើការនៅស្រុកថៃ គាត់តែងផ្ញើ លុយឱ្យប្រពន្ធមិនដែលដាច់ ដោយ ក្នុងមួយខែ ហោចណាស់ ក៏ផ្ញើឱ្យប្រពន្ធចាប់ពី១ម៉ឺនទៅ ១ម៉ឺន៥ពាន់បាតដែរ ចំណែកខ្លួនឯងប្រឹងស៊ីឈ្នួលរស់នៅ ស្រុកគេទាំងត្រដាប ត្រដួស មិនហ៊ានស៊ីចាយអ្វីផ្តេស ផ្តាសទេ ព្រោះខ្លាចប្រពន្ធកូន នៅផ្ទះដាច់ពោះស្លាប់។ ដឹងអី! ទោះជាផ្ញើលុយ ឱ្យយ៉ាងណាក៏មិនសល់ និងថែមទាំង ជំពាក់ បំណុល គេវ័ណ្ឌក ទៀតផង ធ្វើឱ្យគាត់ស ង្ស័ យ ត្រឡប់មកស្រុកវិញ ស៊ើបសួរ ទើបដឹងថា ប្រពន្ធយកលុយដើរចាយ វា យបំពោកប្រុសស ហាយ ចាញ់ល្បែង គ្មានសល់ និងថែមទាំងជាប់ បំណុលធ នាគាររហូតដល់ទៅ ២ពាន់ដុល្លារទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកណុប ខ្នាន បានបន្ថែមថា នៅពេលដឹងថា ប្រពន្ធមានចិត្តមិនស្មោះត្រង់ គាត់ក៏ប្តឹងលែងលះ តែក្រោយ មក ដោយសារអាជ្ញាធរជួយ សម្របសម្រួលផង ប្រពន្ធព្រមទទួលកំហុស ផង ទើបធ្វើឱ្យគាត់ ចិត្តទន់ព្រមជានា រួមរស់នឹង ប្រពន្ធវិញ។ ប៉ុន្តែប្រពន្ធមានទៅ ស្មោះត្រង់នឹងប្តីឯណា មិនព្រមចោល ចរិតពុត ត្បុតក្បត់ ផិតប្តី ចេះតែលួចទាក់ទង ជាមួយបុរស ឈ្មោះរ៉ាត់ ម្តងហើយម្តងទៀត រហូតគាត់ តាមទាន់នឹងភ្នែក ដល់ទៅ២ដងឯណោះ ទើបធ្វើឱ្យគាត់ ខឹង ក៏ដេញប្រពន្ធឈប់ ឱ្យចូលផ្ទះ គ្រាន់តែមិនទាន់បាន លែងលះ គ្នាដាច់ ស្រេច នៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកខ្នាន បានបញ្ជាក់ថា ក្រោយពីរស់នៅ តែម្នាក់ឯងឯកោខ្លាំងពេក ទើបគាត់ បានសែនយកប្រពន្ធ ទី២ម្នាក់ទៀត ឈ្មោះមុំ អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ កូន១។ ពេលសែនព្រេនប្រពន្ធ ទី២ហើយ គាត់ក៏បាន ចុះចេញពីផ្ទះ ទៅរស់ នៅខាងប្រពន្ធទី២វិញ ស្រាប់តែពេលនេះ ប្រពន្ធដើមជើងល្អ បែរជាយកលេសថា គាត់ ជាប្តីចុះចោលផ្ទះ ទៅមានស្រីថ្មី ប្តឹងទាមទារ ចែកទ្រព្យសម្បត្តិវិញម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីឈួន ឃន អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធទី១ លោកណុប ខ្នាន បានឱ្យដឹងថា “គាត់ពិតជាបាន ប្តឹងលែងលះជាមួយប្តីមែន ព្រោះប្តីមិនទាន់លែងលះគ្នាដាច់ស្រឡះផង បែរជាហ៊ាន ទៅសែន យកប្រពន្ធថ្មីទៀត។ យ៉ាងណា ពេលនេះ ពួកគាត់ បានលែងលះគ្នាដាច់ស្រឡះហើយ ហេតុនេះម្ខាងៗ មានសិទ្ធិយកប្រពន្ធថ្មី ម្ខាងក៏មាន សិទ្ធិយកប្តីថ្មីទៀតដែរ មិនពាក់ព័ន្ធគ្នា ទៀតទេ ចំណែកទ្រព្យសម្បត្តិបានចែក គ្នាស្មើ ដោយឡែកផ្ទះ ទុកឱ្យកូនៗរស់នៅ រីឯលុយធនាគារ ដែលនៅសល់តិចតួច គាត់ជា អ្នករ៉ាប់រងទៅចុះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep   Nov »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme