បុរសម្នាក់ បានលក់ទូរស័ព្ទរបស់ខ្លួនជិត ១ឆ្នាំមកហើយ ប៉ុន្តែដោយសារ មានការធ្វេសប្រហែស ភ្លេចលុប គណនីហ្វេសប៊ុកផ្ទាល់ខ្លួនចោល ស្រាប់តែ ត្រូវអ្នកទិញ យកទៅប្រើប្រាស់ រួចបាន យកទៅបង្ហោះរូប អា ស អា ភា ស និងឆាត ទៅស្រីៗ ជាច្រើននាក់ ដោយ ប្រើពាក្យអា ស អា ភាស ដូចជា ចង់ខាំ ក្បាល ដោះ និងសម លិទ្ធ ប្រ.ដាប.ភេ.ទ ជាដើម លុះម្ចាស់ដើមប្រទះ ឃើញភ្ញាក់ខ្លួន ក៏ប្រញាប់ចេញមុខបំភ្លឺនិងបដិសេធ ព្រមទាំង សំណូមពរឱ្យសមត្ថកិច្ចជំនាញជួយស៊ើប អង្កេត វែកមុខជ នអនាមិករូបនោះផង។
បុរសរ ង គ្រោះ.ខាងលើ មានឈ្មោះលឿង លាង អាយុ៥៣ឆ្នាំ មានលំនៅក្នុងភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ជាម្ចាស់ដើមរបស់គណនីហ្វេសប៊ុកឈ្មោះ Hunii Love។
លោកលឿង លាង បានរៀបរាប់ ប្រាប់ថា លោកសុំបដិសេធ មិនទទួលខុសត្រូវចំពោះគណនីហ្វេសប៊ុកឈ្មោះ Hunii Love ដែលមានតាំងរូបលោក ដាក់ប្រូហ្វាល់ ពាក់អាវពណ៌ ផ្កាឈូក មួកពណ៌ខ្មៅ ដោយពុំមាន តាំងរូបខូវ័រ (Cover) ពីក្រោយ នោះឡើយ។ ដោយហេតុថា គណនីហ្វេសប៊ុកមួយនោះ លោកបាន ឈប់ប្រើប្រាស់រយៈពេលជិត ១ឆ្នាំ មកហើយ។
លោកលឿង លាង បានបន្តថា កាលពីចុងឆ្នាំ២០១៩ លោកបានលក់ ទូរស័ព្ទស្មាតហ្វូន ១គ្រឿង នៅហាង ចំណាន ផ្សារកំពង់ពពិល ស្រុក ពារាំង ដោយពុំបានលុប គណនីហ្វេសប៊ុកឈ្មោះ Hunii Love ចេញទេ ជាហេតុនាំ ឱ្យជនអនាមិក ដែលទិញទូរស័ព្ទនោះ មានឱកាស គ្រប់គ្រងគណនី Hunii Love ដោយលោកពុំ ដឹងខ្លួនទាល់តែសោះ។ បន្ទាប់មកលោក បានទិញទូរស័ព្ទថ្មី និងបង្កើតគណនីថ្មី ឈ្មោះ Hunii Love ដូចគ្នា ប៉ុន្តែតាំង រូបប្រូហ្វាល់ និងខូវ័រ ខុសគ្នា។
លោកលឿង លាង បានបញ្ជាក់ថា គណនីដែលលោក កំពុងប្រើប្រាស់ គឺឈ្មោះ Hunii Love “ អក្សរអង់ គ្លេសដូចគ្នា ប៉ុន្តែរូបខុសគ្នា ដោយគណនី ដែលលោកកំពុងប្រើប្រាស់ មានតាំងរូប លោកដាក់ (ប្រូហ្វាល់) ពាក់អាវពណ៌ស មួយពណ៌ខ្មៅ និងតាំងរូបផ្ទះ ជាខូវ័រ ពីក្រោយ ហេតុនេះសូមឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន ដែលត្រូវគណនីហ្វេសប៊ុកចាស់ របស់លោក ចូលទៅខមិនជេរប្រមាថ
បង្ហោះរូបអា ស អា ភា ស និងធ្វើទង្វើ អសីលធម៌ផ្សេងៗ កុំមានការយល់ ច្រឡំ មកលើរូបលោក ព្រោះលោកពិត ជាមិនបានដឹងខ្លួនទាល់ តែសោះ និងទើប ភ្ញាក់ខ្លួន ក្រោយពីមានការ បង្ហោះចែកចាយ នូវពាក្យពេចន៍ មិនសមរម្យ ទៅលើនារី ភេទ ព្រមទាំងការបង្ហោះរូប អាស អា ភា សមួយចំនួន ផ្សេងទៀត នៅក្នុងបណ្តាញ សង្គម ហ្វេសប៊ុក។
ជាមួយនេះ លោកលឿង លាង ក៏បានសំណូមពរឱ្យ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ មេត្តាជួយអន្ត រាគមន៍ វែកមុខជន អនាមិកដែលប ង្ក បញ្ហាទាំងប៉ុន្មានខាងលើ យកមកទ ទួលខុស ត្រូវចំពោះមុខច្បាប់ ផង៕