តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចហាង Pizza Company ស្ថិតក្នុងសង្កាត់ ជ័យជម្នះ ខណ្ឌដូនពេញ មានករណីដ៏ភ្ញាក់ ផ្អើលមួយដោយ បុរសម្នាក់ ទើបតែ ការថ្មីៗ ស្រាប់តែត្រូវប្រពន្ធ លួចផិតក្បត់ ទៅដេកជាមួយ ប្រុសថ្មីម្នាក់ទៀត ហើយតាម ទាន់ ធ្វើឲ្យប៉ះពាក្យ សម្ដីគ្នា ផ្អើលដល់បងប្អូន ទាំងសង ខាង មកធ្វើការ សម្របសម្រួលគ្នា។
បើតាមប្រភពពីជ ន រ ង គ្រោះ ដែលត្រូវជាប្តីមាន ឈ្មោះ ប៉ុន ឈឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើការ នៅ អើឌឺសេ ស្នាក់នៅបច្ចុប្បន្នម្តុំបាក់ទូក សង្កាត់វាលវែង ខណ្ឌ៧មករា បានឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ កល្យាណ ភេទស្រី អាយុ២៥ឆ្នាំ ទើប រៀបការជាមួយគ្នា បានមួយ ខែប៉ុណ្ណោះ ស្រាប់តែកើត រឿងធ្វើឲ្យគាត់នឹក ស្មានមិន ដល់ គឺប្រពន្ធគាត់ បានលួចទាក់ ទងជាមួយប្រុសថ្មី មិន ស្គាល់ អត្តសញ្ញាណ គ្រាន់តែ ដឹងថា ជាសាស្ត្រាចារ្យ នៅសកល វិទ្យាល័យន័រតុន។
ដោយមួយរយ:ចុងក្រោយនេះ ប្រពន្ធគាត់មាន ចរិតប្លែកៗ មិនដែលនៅផ្ទះ នោះទេ គឺចេញពីផ្ទះ បាត់ៗ ពេលខ្លះដាច់ យប់ទៀតក៏មាន ទើបគាត់ ស ង្ស័ យ ក៏លួចតាមដា នប្រពន្ធគាត់ រហូតដល់ម៉ោង ថ្ងៃត្រង់ ក៏ទាន់ប្រពន្ធគាត់ បានចូល ទៅផ្ទះសំណាក់ ជាមួយប្រុសថ្មី នៅម្តុំផ្សារ ដើមថ្កូវ ហើយគាត់បានតេ ហៅបងប្អូនទាំងខាង ខ្លួន ទាំងខាងស្រី ឲ្យមក ជុំគ្នា ដើម្បីមើលជាក់ស្តែក។
មួយសន្ទុះធំក្រោយ មក ប្រពន្ធ និងប្រុស កំណាន់ បានចេញពី ផ្ទះសំណាក់ រួចហើយក៏នាំគ្នា ទៅអង្គុយញ្ញាំPizza Company នៅផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខ មាត់ទន្លេ ក្បែរនឹងព្រះ រាជវាំង ទើបបុរស ជាប្ដីតាមមក ហើយកើត ជារឿងឈ្លោះប្រកែក គ្នា ភ្លាមៗនោះ សាច់ញ្ញាតិទាំង សងខាង ក៏បានសម្រប សម្រួលគ្នាព្រោះ មិនចង់ឲ្យមាន អំពើ ហិ ង្សា។
ក្រោយកើត ហេតុ ខាងជ ន រ ង គ្រោះ សូមកាត់កាល ប្រពន្ធគាត់ចោល ឈប់ទាក់ទង គ្នាជារៀងរហូត ចំណែក ខាងបុរស ដែលជាអ្នកយក ប្រពន្ធគេ វិញ ត្រូវបានក្រុម គ្រួសារ សុំដោះ ស្រាយគ្នា នៅពេល ក្រោយ ទៀត៕