Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ទាន់ប្រពន្ធ ឡើងម៉ូតូជាមួយប្រុសថ្មី ប្តីសុំអង្វរកុំទៅចោលកូន តែមិនស្តាប់ ប្តីស្រែកថាចោរៗ

Posted on October 28, 2020

ដោយមិនដឹងធ្វើ អីគេកើត ខណៈដែលប្រពន្ធរត់ឡើងម៉ូតូ ប្រុសស្ទាវ ស្រាប់តែ បុរសជាប្តី ស្រែកចោរៗ! ផ្អើលអ្នក ភូមិកាន់ កាំបិត ពូថៅមកជួយ ស្ទាក់ផ្លូវ លុះសាកសួរដឹង ពីរឿងប្រពន្ធផិត រត់តាម ស ហា យ ម្នាក់ៗ បានត្រឹម ហួសចិត្ត។ ករណី បែបនេះ បណ្តាល មកពីប្តីក្រីក្រពេក ឯប្រុសស ហា យនោះ មានម៉ូតូជិះឡូយ សង្ហា ប៉ុន្តែ វាសនា ស្រីផិត នោះ ប្រហែល មិនបាន យូរទេ គង់តែទឹក ភ្នែកជូត ក្បាលជង្គង់…។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកខុម សុខា អាយុ២៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោក ជាកូនច្បង ក្នុងចំណោម បងប្អូន៥នាក់ ឪពុកឈ្មោះខន ខុម ម្តាយឈ្មោះសន ខន។ លោកបានរៀបការ តាមប្រពៃណីជា មួយនារី ម្នាក់ឈ្មោះ ត្រេន ពុទ្ធារី ហៅក្តែង អាយុប្អូនលោក២ឆ្នាំ តាំងពីឆ្នាំ២០១៦ ដែលប្រពន្ធនេះមានស្រុកកំណើតនៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកខេត្តជាមួយគ្នា ដោយបង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃមានអាយុជាង១ខួប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ដៃគ្នាដំបូង ប្តី ប្រពន្ធលោកល្អូកល្អិននឹងគ្នាណាស់ ទាស់ត្រង់ជីវភាព យ៉ាប់យ៉ឺនបានមុខខ្វះក្រោយ បានព្រឹក ខ្វះល្ងាច ទើប លោកសម្រេចចែក ផ្លូវគ្នារកស៊ី។ លោកមានជំនាញ ខាងសំណង់ ក៏ចេញធ្វើការសំណង់ ឯប្រពន្ធជំនាញ ខាងការងាររោងចក្រ ក៏ទៅដាក់ពាក្យចូលធ្វើការនៅ រោងចក្រស្បែកជើង នៅកំពង់ស្ពឺ ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកត្រូវរស់នៅជាមួយឪពុកម្តាយក្មេក ព្យាយាមរកលុយ ទិញថ្នាំព្យាបាលជំងឺពួក គាត់ផង ឧបត្ថម្ភខ្លួន ឯងផង ដោយបែក គ្នាតាំងពីព្រលឹមទល់ ព្រលប់ទើបជួបគ្នា ជួនកាល ប្រពន្ធមានលេស ក៏ប្រាប់ថា នាងមិនបាន មកផ្ទះ ទេ ត្រូវដេក ជាមួយមិត្តភក្តិស្រីៗ ក្នុងបន្ទប់ជួល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកខុម សុខា បន្តទៀតថា តាំងពីបានការងារ ធ្វើក្រោមម្លប់ មានម៉ាស៊ី ន ត្រជាក់មក នាងក្តែង ប្រពន្ធ លោកធ្លាប់ដូររោងចក្រ ដើម្បីរកកន្លែងស្រួល និងធ្វើខ្លួនផាត់ក្រែមថែមម្សៅ ខុសពីធម្មតា។ ពេលដេក ជាមួយប្តីម្តងៗ នាងមិនសូវស្និទ្ធស្នាលដូចមុន ជួនកាលបែរ ខ្នងដាក់ប្តីក៏មានដែរ ដោយត្អូញថា ធ្វើការអស់កម្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកក៏មានគេប្រាប់ថា ប្រពន្ធនេះ ពេលចេញទៅធ្វើការ ឬទៅណាម្តងៗ តែងតែមានប្រុសស្ទាវម្នាក់ បើកម៉ូតូ និងអត់ស្លាកលេខ ឌុបនាងទៅ និងបង្កភាពស្និទ្ធស្នាលនឹងគ្នាលើសប្តីប្រពន្ធទៅទៀត។ អ្វីដែលធ្ងន់បំផុតនោះ កម្មការិនីរោងចក្រធ្វើការ ជាមួយនាងបើកលុយអស់ហើយ ប៉ុន្តែ រូបនាងម្នាក់ប្រាប់ប្តីថា មិនទាន់បើកទេ លុះបើកបាន ក៏កុហកថា សងគេអស់ហើយ បណ្តាលឱ្យលោកវេទនាចិត្ត រកលុយទិញទឹកដោះគោឱ្យកូនបៅស្ទើរមិនបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកខុម សុខា បន្តទៀតថា ថ្ងៃមួយលោក ក៏ព្យាយាមតាមដាន ប្រពន្ធ ស្រាប់តែឃើញនាង ឈរ ឱបថើបគ្នា ជាមួយ ប្រុសស្ទាវ ក្បែរចិញ្ចើមថ្នល់ ដោយ ចតម៉ូតូក្បែរនោះ។ បន្ទាប់ពីឃើញជាក់ស្តែង នឹងភ្នែក បែបនេះ លោកមិនហ៊ាន ទៅជិតពួកគេទេ បានត្រឹម អង្វរពីចម្ងាយប្រាប់ ប្រពន្ធថា ឱ្យឈប់ក្បត់ប្តីទៀតទៅ ប្រយ័ត្នទឹកភ្នែក ជួតក្បាលជង្គង់ ឱ្យចេះអាណិត អាសូរ ឪពុកម្តាយកំពុងមានជំងឺ ឯកូនតូច មិនទាន់ឈប់បៅ ទឹកដោះគោ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាលោកអង្វរក៏នាងក្តែង មិនរវល់ យកត្រចៀក ស្តាប់ដែរ រួចលោតឡើងកែបម៉ូតូ ពីក្រោយប្រុសស ហាយ និងបើកចេញទៅ មិនស្រណោះ ប្តី និងកូន ប៉ុនក្រចក ធ្វើឱ្យលោកទ្រាំលែង បានក៏ស្រែក ទាំងកំហឹងថា “ចោរៗ!” ដឹងអី! ស្រាប់តែផ្អើល អ្នកភូមិរត់ ប្រសេចប្រសាច ចេញពីផ្ទះ ខ្លះកាន់កាំបិត ពូថៅ ដំបង ដុំថ្ម មកជួយស្ទាក់ចោរ។ លុះលោកនិយាយ ប្រាប់ពីរឿង អាចោរស្ទាវមកឆក់ប្រពន្ធលោកទៅ ធ្វើឱ្យ អ្នកភូមិហួសចិត្ត បន្ទោសលោកថា អាវែកគ្រប់គ្នា រួចពួកគាត់ក៏ រំសាយជួរ បោះដុំថ្មចោល វិលចូលផ្ទះ បាត់អស់ទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីប៉ន នី អាយុ៥២ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា តាំងពីប្រពន្ធរត់តាម ប្រុសស្ទាវជាង១ខែ កន្លងមកនេះ គាត់ ឃើញលោកសុខា ដេកឱបកូន លួងកូន ពេលវាយំរកម្តាយម្តងៗ។ ជារឿយៗ សុខា តែងតែ យករូបថតប្រពន្ធផិតនោះ មកមើល ហើយមើលទៀត ទំនងអាឡោះ អាល័យប្រពន្ធខ្លាំងណាស់ ជួនកាល ក៏យំជាមួយកូនស្រីតូច ឃើញថា រកមិនបានទេ បុរស ស្មោះត្រង់នឹងប្រពន្ធបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីសន ខន អាយុ៥១ឆ្នាំ ជាម្តាយបង្កើត របស់លោកសុខា បានឱ្យដឹងថា គាត់ហួសចិត្តនឹងកូន ប្រសា ស្រីនោះណាស់ ដែលភ្លើតភ្លើននឹងកា.មត.ណ្ហា រត់ចោលប្តី និងកូន។ កូនប្រុសគាត់នេះស្មោះត្រង់នឹង ប្រពន្ធណាស់ សូម្បីតែមានគេប្រាប់ថា ប្រពន្ធផិត ក៏មិនហ៊ានប្រើអំពើ.ហិ.ង្សាអ្វីដែរ ឥឡូវបានត្រឹមទន្ទឹងមើល ផ្លូវប្រពន្ធវិលវិញ គាត់ហួសចិត្តតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីចិត្តដាច់ ដូចនាងក្តែង កូនប្រសាគាត់នោះ ក៏រកមិនសូវបានដែរ ព្រោះពេលរៀបឡើងម៉ូតូនោះ ប្តីពកូនទៅអង្វរនាង ឱ្យឈប់ភ្លើតភ្លើន តែនាងមិនអាសូរកូនតូចកំពុងយំ សស្រាក់នោះទេ បែរជាលោត ឡើងម៉ូតូចេញទៅបាត់។ តាមអ្នក ភូមិខ្លះ ដែលបានដឹង អាប្រុសស្ទាវ នោះជិះម៉ូតូ ស៊ុយហ្ស៊ុយ គីស្មាស់ គ្មានស្លាកលេខ ប្រហែលជា លួចគេក៏មិនដឹង ហើយស ង្ស័ យ ជាសមាស ភាព ញៀ.ន ថ្នាំទៀតផង ដែលគាត់សន្និដ្ឋាន បានថា មិនយូរមិន ឆាប់នាង ក្តែង នឹងដើរចូលគុក ជាមួយស ហាយ ទឹកភ្នែកជូតក្បាលជង្គង់មិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯអ្នកជិតខាង មួយចំនួន បាននិយាយ លាយ សំណើចថា ពេលឮលោកសុខា ស្រែកចោរៗ នោះ ពួកគាត់ ស្មានថា ចោរលួចម៉ូតូ ក៏ទាញកាំបិ តពូថៅ ទៅជួយស្ទាក់ផ្លូវ ចោរ ដឹងអី! ប៉ះអាចោរស្ទាវលួច ប្រពន្ធគេ សោះ។ ឥឡូវអាចោរ ម៉ូតូស្លាស់ នាំស្រីផិតនោះ ទៅបាត់ហើយ មិនហួសពី ទៅសំងំសុខ នៅភ្នំពេញ និង រកស៊ីលួច ឆក់នោះទេ ច្បាស់ជាក ម្មទាន់ជា ន់ កែង រ ង គ្រោះ ក្នុងពេលឆាប់ៗនេះ មិនខានឡើយ…”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….
  • និស្សិតអនុបណ្ឌិតម្នាក់ កើតជំងឺម្យ៉ាងរហូតបាត់ការចងចាំ សូម្បីឪពុកម្តាយខ្លួនឯង ទំរាំដឹង ស្ទើរ១ជីវិតទៅហើយ..

ប្រក្រតីទិន

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep   Nov »

Archives

  • March 2023 (30)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme