ខណៈដែលពេលនេះទីផ្សារចម្រៀងកា ន់តែមានការប្រកួតប្រជែងគ្នាខ្លាំងក្លា រវាងតាប្រុសទាំង ២ដួង គឺលោកព្រាប សុវត្ថិ របស់ Galaxy និងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នៅហង្សមាស នោះ គេកត់សម្គាល់ថា ក្រោយព្រាប សុវត្ថិ ដើរចេញ ពីហង្សមាស រយៈពេលជាង ២ខែនេះ ខេមរៈ សិរីមន្ដ ហាក់មានសង្ឃឹមច្រើនក្នុងការប្រជែង យកតំណែងតារាប្រុសឈា នមុខគេនៅហង្សមាស ព្រោះពេលនេះ សិរីមន្ដ ចេញបទញាក់ ល្បី២បទជាប់គ្នា ដែលគេនិយមចាក់ ស្ដាប់នៅតាមក្លឹប និងបៀរហ្គាឌិន មួយចំនួននោះ គឺបទ ”ពឺតៗ” និងបទ ”I’m Not The Gang“។
តាមរយៈការចេញ បទទាំងនេះ គេមើលទៅឃើញសិរីមន្ដ ហាក់មាន សន្ទុះឡើងដាច់ពីតារារួមក្រុម តែម្ដង ខណៈដែលតារាចម្រៀងព្រាប សុវត្ថិ នៅ Galaxy ឯណោះវិញ នៅមិនទាន់សាងភាព ភ្ញាក់ផ្អើលកក្រើកពេញផ្ទៃ ប្រទេសនោះទេ ព្រោះអ្នក និពន្ធសរសេរប៉ារ៉ូលបទចម្រៀង ឲ្យលោក ក្មេងជាងវ័យ ហើយមិនទាន់ត្រូវបច្ចេកទេស នៃការច្រៀងរបស់ព្រាប សុវត្ថិ ទើប មហាជនខ្លះនៅតែនិយមស្ដាប់បទ ចាស់ៗរបស់ព្រាប សុវត្ថិ នៅហង្សមាស ជាងកា រស្ដាប់បទថ្មីរបស់ លោកនៅ Galaxy។
ទោះជាពេលនេះ គេមើល ឃើញខេមរៈ សិរីមន្ដ កំពុងតែមានរាសីឡើងមែន ប៉ុន្ដែអ្នកជំនាញ សិល្បៈនៅតែចាត់ទុកថា សូមកុំអាលវាយតម្លៃថា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ដ ចាញ់ឈ្នះគ្នាពេលនេះឲ្យសោះ ព្រោះថា រយៈ ពេលព្រាប សុវត្ថិ ចេញពីហង្សមាស ទៅ Galaxy នៅថ្មីៗពេក។
អ្នកនិពន្ធភ្លេង (Composer) ម្នាក់ នៅហង្សមាស បាននិយាយប្រាប់ ”នគរធំ” កាលពីថ្ងៃទី២៧ ខែតុលា ដោយ សុំមិនឲ្យដាក់ឈ្មោះថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនអាចសន្និដ្ឋានបា ននៅពេលនេះបានទេ។ លោកថា បទចម្រៀ ងព្រាប សុវត្ថិ នៅ Galaxy ទោះជាមិនទាន់ខ្លាំង ដូចនៅហង្សមាស មែន ប៉ុន្ដែការច្រៀងសម្ដែងបទ ទាំងនោះ នៅលើឆាក មានទស្សនីយភាពល្អ ប្លែកជាងមុន ពិសេសគឺក្រុមរាំក៏ល្អទៀត។
ដោយឡែកសិរីមន្ដ ចេញបទញាក់ចុង ក្រោយនេះ ឃើញមានគេយកទៅចាក់នៅតាមក្លឹប និង Tik Tok ច្រើន មែន ប៉ុន្ដែមិនទាន់អាចយកឈ្នះព្រាប សុវត្ថិ បានទេ ព្រោះគិតមក ដល់ពេលនេះ ព្រាប សុវត្ថិ មិនទាន់ ធ្លាក់ចុះឡើយ គឺសមត្ថភាព នៅដដែល គ្រាន់តែផលិតកម្មថ្មី គេធ្វើបទឲ្យលោកច្រៀង វ័យក្មេងជាមុន គឺដូចកាលឆ្នាំ១៩៩៨ ដែលព្រាប សុវត្ថិ ច្រៀងនៅ ហង្សមាស អីចឹង។
ខេមរៈ សិរីមន្ដ ត្រូវបានថៅកែហង្សមាស សម្រិតសម្រាំងយ៉ាងពិសេស ទាំងការទម្លាក់ បទចម្រៀងឲ្យច្រៀង និងថត MV ដើម្បីកុំឲ្យចាញ់ព្រាប សុវត្ថិ ។ ដោយមើល ឃើញថា ពេលនេះ ខេមរៈ សិរីមន្ដ ជាតួឯករបស់ហង្សមាស បែបនេះហើយ ទើបធ្វើឲ្យតារារួមអាជីពនៅទ្រនំនេះ មានភាពច្របូក ច្របល់ ពិសេស មហាជនមើលឃើញ ថា ណុប បាយ៉ារិទ្ធនិងឆន សុវណ្ណារាជ ដែល ឈរជើងនៅហង្សមាស មុនសិរីមន្ដ នោះ ពេលនោះពួកគេ មិនអាចទៅអង្គុយកៅអីព្រាប សុវត្ថិ នោះបានទេ ព្រោះថាមាន តែលោកសិរីមន្ត ម្នាក់ប៉ុណ្ណោះ ដែលមានគីឡូប្រកួតប្រជែងជាមួយលោកស្នាយ។
ប៉ុន្ដែទោះជាពេលនេះ សិរីមន្ដ កំពុងតែមាន សង្ឃឹមច្រើនថា អាចយកតំណែងព្រាប សុវត្ថិ នៅហង្សមាស បានក្ដី តែមុននេះ អ្នកជំនិតព្រាប សុវត្ថិ បានទម្លាយសារ ព្រមានតារាទាំងឡាយណាចង់បានតំណែងព្រាប សុវត្ថិ ត្រូវឆ្លងឲ្យផុត ១០ដំណាក់កាលជាមុនសិន ដែលក្នុងនោះមានតែ ៣ចំណុចប៉ុណ្ណោះ ដែលសិរីមន្ដ ពិបាកតទល់ គឺទី១. ត្រូវល្បីឲ្យបានជាង ៣០ឆ្នាំ ទី២. ត្រូវបានបទ ចម្រៀងល្បីជាង៣០០០បទ និងទី៣. ត្រូវបានទ្រព្យច្រើនជាង៣០លានដុល្លារ។
គេថា ទាំង៣ចំណុចនេះ ធ្វើឲ្យលោកសិរីមន្ត ហាក់នៅ ទ្រឹង ប៉ុន្ដែអតីតតារាចម្រៀង U2, និង សាន់ដេ រូបនេះ ហាក់មិនបន្ធូរដៃនោះទេ ព្រោះបានចេញបទចម្រៀងតទល់ ជាមួយលោកព្រាប សុវត្ថិ ជាបន្ដបន្ទាប់ តាំងពីខែភ្ជុំ រហូតដល់កឋិនទាន។
យ៉ាងណា មានតែមហាជនទេដែលអាចមើលឃើ ញច្បាស់ថា រយៈពេល៦ខែ ទៅ១ឆ្នាំ តារាកូន៣ ព្រាប សុវត្ថិ នៅ តែខ្លាំង ឬមួយតារាកូន៣ ខេមរៈ សិរីមន្ដ វ៉ាវិញម្ដង?៕