នារីរ ង គ្រោះ ម្នាក់ ជាអតីតនារីខារ៉ា អូខេ ត្រូវបានស្វាមីអត់ ខាន់ស្លា ឃុបឃិតគ្នា ជាមួយអ្នកមានលុយ យកប្លង់ដី របស់នាងយកទៅ លក់ ក្រោម លេសថា ដាក់បញ្ចាំ ដោយមិន អស់ការប្រាក់ ដើម្បីយក មកសាង សង់ ផ្ទះបង្ហើយ ដោយសារ តែនាងមិនយល់អំពី ផ្លូវច្បាប់ ផង ទើបចា ញ់ បោ ក។
នារីរ ង គ្រោះ មានឈ្មោះ សួន ស្រីនាត អាយុ ៣៥ ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដីលំនៅឋាននេះ នាងបាន សន្សំលុយ ទិញពីលោក ប៉ុល ប៊ុណ្ណារ៉ា និង អ្នកស្រី អ៊ុ ផល្លារី កាលពីអំឡុង ឆ្នាំ២០១៤ ក្នុង តម្លៃ ២២០០០ដុល្លារ ព្រមទាំងបាន សាងសង់ផ្ទះអ ស់ប្រាក់ជាង ៤ម៉ឺនដុល្លារ បន្ថែមទៀត ដោយមិន ទាន់រួចជាស្ថាពរ នៅឡើយ។
នារីរ ង គ្រោះ បាននិយាយ ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះថា កាលណោះនាង ជាស្រីបម្រើនៅក្នុងខារ៉ាអូខេ មួយកន្លែង ហើយក៏ត្រូវបាន បុរសម្នាក់មកសុំស្រលាញ់ ព្រមទាំងបានរួមរស់ នៅជាមួយគ្នារហូត មានកូនស្រីមួយ ជាចំណងដៃ ដោយបុរសរូ បនោះមានឈ្មោះ ឈឹម ខាន់ អាយុ ៦៨ ឆ្នាំ រស់នៅភូមិ លោក តាស័ក្តិ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគេនោះមាន ប្រពន្ធរួចទៅហើយ។
នាងបានបន្តថា បន្ទាប់ពីមានការខ្វះខាត ប្រាក់ដើម្បីបន្តការសាងសង់ផ្ទះ នាងក៏បានយក ប្លង់ដីរបស់នាង យក ទៅដាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុមួយ ក្នុងតម្លៃ ១៧ ០០០ ដុល្លារ ប៉ុន្តែក្រោយមកដោ យសារតែដីមាន ហាងឆេង ស្រាប់ តែប្តីរបស់ នាងបានមកលួង លោមថា គេមានស្គាល់អ្នក នៅភ្នំពេញ ដោយយកដី ទៅដាក់បញ្ចាំមិន គិតការប្រាក់ទេ ហើយអាច ដាក់បានរហូតដល់ ១០ម៉ឺន ដុល្លារ។
មិនយូរប៉ុន្មានគាត់ក៏ នាំឈ្មោះ វិន មួយ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកនិយាយ ចរចាគ្នា ដោយព្រមឲ្យស្វាមីកាន់ លុយនាំនាង ទៅលោះ យកប្លង់ ពីហត្ថាកសិករមកវិញ ព្រមទាំងបានឡើងទៅភ្នំពេញ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៥ ហើយ ប្តីរបស់នាងប្រាប់ថា ទៅធ្វើកិច្ចសន្យា បញ្ចាំប្លង់ រួចហើយស្អែកឡើងគេ ក៏នាំនាងមកបាត់ដំបងវិញ
ដោយចូលទៅកាន់ មន្ទីរសុរិយោដីខេត្ត ដោយគាត់ បានប្រាប់ថា ទៅផ្តិតមេដៃលើលិខិតផ្ទេរកម្មសិទ្ធិបណ្តោះអាសន្ន ដោយសារ តែនាងមិនចេះអក្សរ ក៏ចេះតែផ្តិតតាម ទោះបីជានាង សុំឲ្យលោកប្រធានសុរិយោដី អានឲ្យស្តាប់ ក៏គេមិន ព្រម អានខ្លឹមសារឲ្យស្តាប់ដែរ។
នៅទីបំផុតទើបនាងដឹងថា ប្លង់ដីរបស់នាង ដែលមានក្បាលដីលេខ ០២០៣០៣០៤-០៣៨៣ ត្រូវបានប្តីរបស់នាង ដាក់បញ្ចាំទៅឲ្យឈ្មោះ វិន មួយ ក្នុងតម្លៃ ៤ ម៉ឺន ដុល្លារ ទៅហើយ ទើបនាងឆាប់រក មេធាវី និងបានដាក់ពាក្យប្តឹង ទៅតុលាការ ដើម្បីទប់ស្កាត់នូវការ ឃុបឃិតគ្នាលក់ ដីរបស់នាង។
រហូតមកទល់ នឹងពេលនេះ គឺមានរយៈពេល ៥ ឆ្នាំហើយ ដែលលោកចៅក្រមមិនទាន់បាន ចាត់ការក្នុងរឿងនេះឲ្យ ចេញជាផ្លែផ្កា ព្រោះកាលពីមុនសំណុំ រឿងនេះត្រូវបាន លោកចៅក្រម ធ្ធាំ ប៊ុណ្ណា ជាអ្នកកាន់ ប៉ុន្តែក្រោយពេលផ្លាស់ប្តូរ ត្រូវបានធ្លាក់ ទៅលើលោកចៅក្រម ឃី ឆៃ វិញម្តង ដោយគោលបំណង របស់នាង ប្តឹងសុំឲ្យតុលាការ ចេញសាល ក្រមសម្រេច សុំមោឃភាព លិខិតលក់ផ្តាច់ ចុះថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៥ សុំចុង ចម្លើយប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុលេខៈ ០២០៣០៣០៤ -០៣៨៣ ចុះថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២ មកវិញ និងសុំ សងប្រាក់ ១៧០០០ ដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងរបស់ ភាគីនារីខាងលើតែប៉ុណ្ណោះ យើងមិនទាន់ សុំការបកស្រាយពីភាគីម្ខាងទៀតបាននៅ ឡើយទេ។ កម្ពុជាថ្មីស្វាគមន៍នឹង រង់ចាំ ការបកស្រា យបំភ្លឺពីភាគីម្ខាងទៀត៕