បុរសម្នាក់បាន អះអាងថា ប្រពន្ធរបស់ ខ្លួនបាន រត់តាមប្រុសថ្មី ចោលកូនខ្ចី និងខ្លួនជាប្តី ដោយគ្មាន អាល័យ លុះក្រោយ ពីសម្ងំសោយ សុខបាន ២ឆ្នាំ ត្រូវប្រុសថ្មី ដោះដៃ ធាក់ ក្បាលចោល ក៏រត់មកទាមទារ កូនពីប្តីទៅ ចិញ្ចឹមវិញ ធ្វើឱ្យបុរស ជាប្តីទ្រាំលែងបាន ក៏ថតវីដេអូបង្ហោះផ្អើល ពេញបណ្តាញ សង្គមហ្វេសប៊ុក។
រឿងរ៉ាវគ្រួសារ ដ៏ចម្រូងចម្រាសនេះ បានកើតឡើងកាល ពីពេលថ្មីៗកន្លងទៅ នៅលើទឹកដីខេត្ត បាត់ដំបង និងបានកើតមានការភ្ញាក់ផ្អើលពេញក្នុង បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីមានការ ចែករំលែកតៗគ្នានូវវីដេអូឃ្លីបមួយ បង្ហាញពីជម្លោះ តឹងស រសៃ ករវា ងបុរសជាប្តី និងស្ត្រីជាប្រពន្ធ ពីរឿងដណ្តើម កូនតូចយកទៅចិញ្ចឹមមើលថែ។
បុរសជាប្តី បានសរសេរក្នុង គណនីហ្វេសប៊ុករបស់ខ្លួនថា “ទៅបាត់២ឆ្នាំ មកវិញមានតែសំ បកខ្លួន កាលទៅ មាន របស់ពេញខ្លួន ម៉ូតូ ទូរស័ព្ទ សុទ្ធតែល្អៗ ដល់ពេលអស់ពីខ្លួន គេធាក់ ក្បាលចោល ទើបរត់មករកកូន មុខក្រាស់ មិនចេះខ្មាសគេ…”។
យោងតាមវីដេអូឃ្លីប រយៈពេល ២នាទីនិង២៧វិនាទី ស្ត្រីជាប្រពន្ធបាននិ យាយថា “អញជាម្តាយ អញមាន សិទ្ធិមើល ម៉េចបានជាហួងហែង កូនម៉េះ? ទុកឱ្យខ្ញុំយកទៅពេទ្យ ក៏បានដែរ”។ ភ្លាមនោះ បុរសជាប្តី ដែលជាអ្នកកាន់ កាមេរ៉ាទូរស័ព្ទថតសកម្មភាព បានឆ្លើយតបថា “បើអ្ងែង ចេះមើល តាំងពីកូននៅ ៥ខែ អ្ងែងមើល បានហើយ មិនបាន រត់តាមប្រុស ហើយមករកកូនវិញទេ”។
ឮបែបនេះ ស្ត្រីជាប្រពន្ធបាន តបវិញថា “អញរត់តាមប្រុស ក៏មិនមែន យកស្រីមកដេកដល់ផ្ទះ ដូចអ្ហែងដែរ បើអ្ហែងខ្លាំង អ្ហែងមិនយកស្រីអ្ហែង មកទៀតមក អញចង់ជួបមុខស្រីអ្ហែង ទៅធ្វើឱ្យឆ្ងាយ ពីមុខផ្ទះអញ ពីដីអញ ខ្លាំងយកមក ដេក មក អញជម្រះបញ្ជីឱ្យអ្ហែង មើលថ្ងៃហ្នឹង”។ បុរសជាប្តី និយាយ ថា “អ្ងែងចេះគិត អ៊ីចឹងដែរ? អ៊ីចឹងអ្ងែង រត់ចោលកូនធ្វើអី?”។ ប្រពន្ធក៏តបថា “កូន អញ អញ មានសិទ្ធិមើល អញមាន សិទ្ធិលែង គ្មានអ្នក ធា ក់ក្បាល អញទេ សុំទោស !”។
បុរសជាប្តី បានបន្តថា “ដល់គេ ធាក់ក្បាលចោល បានមករក កូនវិញ បងប្អូនជួយមើល ស្រីរត់ តាមប្រុស ហើយដល់ ពេលគេបោះបង់ចោល រត់មកយក កូន យកប្តីវិញ ហើយកូនហ្នឹង ទៅចោលគ្នា តាំងពីអាយុ ៥ខែ នៅអត់ទាន់ ចេះក្រឡាប់ផង ហើយដល់ឥឡូវដល់គេ បោះបង់ចោល បានរត់មកផ្ទះសំបែង។
ផ្ទះនេះ ខ្ញុំនៅថែរក្សាជាង ២ឆ្នាំហើយ ទើបគេមកវិញ ហើយប្តីគេហ្នឹង អ្នកភូមិជិត ហ្នឹងដែរហ្នឹង កាលរត់នាំគ្នារត់ ទៅដល់កោះកុង ហើយដល់ ពេលឥឡូវ បាននឹកឃើញ ម៉េចអីម៉េច បានមករកកូនវិញ ហើយកូនហ្នឹងកាល វារត់ហ្នឹង វាថាលក់ឱ្យគេហើយ លក់ឱ្យពូយកទៅ ចិញ្ចឹម ដល់ពេលឥឡូវ តាំង មកដណ្តើម យកវិញ និង ប្រាប់ថា ឱ្យប្តឹងដល់ណាប្តឹងទៅ។
ហើយ បងប្អូន នៅខេត្តបាត់ដំបង វារត់ទៅ ដល់ខេត្តកោះកុង ដល់គេ បោះបង់ រត់មករកប្តី រកកូនវិញ វាលក់ កូនហើយ បោះបង់ចោលហើយ វារត់ទៅ តាមប្រុស ហើយឥឡូវនឹកឃើញម៉េច បានវិលត្រឡប់មករក កូនវិញ វាចូល២ឆ្នាំហើយ…”។
ជុំវិញរឿងរ៉ាវវិវាទ រវាងប្តីប្រពន្ធខាងលើ នេះ “នគរធំ” មិនអាចទា ក់ទងសុំការបំភ្លឺពីភា គីទាំងស ងខា ងបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើង រង់ចាំទទួលការបកស្រាយ បំភ្លឺ ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕