ពិតជាទឹក ចិត្តស្រឡាញ់ប្ដូរផ្ដាច់ មិនអាចបំ បែ កបំបាក់ នាងបានមែន ទឹកចិត្តស្រឡាញ់ របស់នាងចំពោះ គូរដណ្ដឹង មានការលះបង់ ខ្ពស់គួឲ្យកោតសសើរ និងអាចនិយាយបានថាវា ស្រដៀងទៅនឹងស្នេហាទុំទា វកាលពីសម័យដើម ដោយម្ដាយ របស់នាងសម្លឹង ឃើញអ្នកកម្លោះ នៅទីក្រុងភ្នំពេញ មានលុយកាក់ច្រើនមា នការងារល្អធ្វើ
អាចរកក្ដីសុខឲ្យកូនស្រីគាត់និងបានខ្ពស់មុខខ្ពស់មាត់ក្នុងសង្គមនឹងគេ ទើបដូនផាន់២០១៩រូបនេះទោះបីដឹងថាកូនទុំមុនស្រគាលមានគ័រ៣ខែទៅហើយក្ដីក៏សុខចិត្តចាប់កូនដាក់ច្រវ៉ាក់បង្ខាំងទុកដើម្បីបំបែ កកូនស្រីចេញពីគូរដណ្ដឹងរបស់នាងដែលជាកម្លោះស្រុកស្រែហើយ ទើបភ្ជាប់ពាក្យជាមួយគ្នាបាន ១ថ្ងៃប៉ុណ្ណោះ។
រឿងរ៉ាវទាំងនេះ ប ង្កឲ្យមានការ ភ្ញាក់ផ្អើល នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ ហើយត្រូវបានបែកធ្លាយបន្ទាប់ ពីនា រី រ ង គ្រោះទៅដា ក់ពាក្យបណ្តឹងឲ្យនគរបាល ស្រុកត្រពាំងប្រាសាទ ជួយរកយុត្តិធម៌ដល់រូបនាង ។
ប្រភពពីសមត្ថកិច្ចបា នឲ្យដឹងថា នារីរ ង គ្រោះ ឈ្មោះ ស៊ុន ស្រីនិច អាយុ១៩ឆ្នាំ ត្រូវម្ដាយ បង្កើតរបស់ នាង ឈ្មោះ ហៀង មុំ អាយុជាង៤០ រស់ នៅភូមិ តាសំ ឃុំអូរស្វាយស្រុកត្រពាំង ប្រាសាទ ខេត្តឧត្ដរមានជ័យ ប ង្កហិ.ង្សាដោយបាន ចាប់បង្ខាំង ចងនិងដាក់ ច្រវ៉ាក់ នៅក្នុងផ្ទះលោក រ៉ាត់ (ឈ្មោះហៅក្រៅ)ជាមេ ប៉ុស្ដិ៍នគរបាលរដ្ឋបាល បាក់ អន្លូងដែ លជា ដន្លងរ បស់ម្ដាយ នាង ព្រោះតែចង់ បំ បែ កនាងចេញពីគូដណ្ដឹង របស់នាង ឲ្យទៅយក ប្តីនៅក្រុងភ្នំពេញ ។
នាង ស៊ុន ស្រីនិច បានរៀបរាប់យ៉ាង ក្បោះក្បាយថា នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ ម្ដាយ បង្កើតរបស់ នាង បានប្រើហិង្សាមក លើរូបនាងយ៉ាងខ្លាំង ដោយចាប់នាងចង នឹងខ្សែ ព្រមទាំង ដាក់ច្រវាក់ យក ទៅឃុំខ្លួននៅផ្ទះ តារ៉ាត់ ជា មេប៉ុស្ដិ៍នគរបាលរដ្ឋាបាល បាក់អន្លូង អស់រយៈ ពេល ៧ម៉ោងគឺចាប់តាំងពី ម៉ោង ៣រសៀលដល់ម៉ោង ១០យប់ទើបដោះលែង ។
នាង ស៊ុន ស្រីនិច បានបញ្ជាក់ទៀតថា ម្តាយនាងបានធ្វើ ទា រុ.ណក.ម្ម វា យធ្វើបា បចាប់ច ងនិងដាក់ ច្រវា ក់ លើរូបនាងនេះព្រោះតែចង់បំ បែ កបំ បា ក់នាង ពីគូដណ្ដឹងឈ្មោះ សួរ ណេត អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នាក្រោយ នាងបានភ្ជាប់ពាក្យជាមួយគ្នាបានមួយថ្ងៃរួ ចមក
និងដើម្បីបង្ខំចង់ឲ្យនាង ទៅយកប្ដី នៅទីក្រុង ភ្នំពេញ ជាអ្នកមានទ្រព្យស្ដុក ស្ដម្ភនិង មានការងារល្អធ្វើនឹងគេ ។ ការបង្ខំនេះត្រូវបាននាង ប្រកែកមិនព្រម ទទួលយកដាច់ ខាតទោះ ស្លា.ប់ក៏មិនអាចបែ កគ្នាជា មួយបុរសជាគូដណ្ដឹងរបស់ នាងបានដែរ ព្រោះនាងបាន ទុំ មុនស្រគាល រហូត ដល់មា នគ័រ ៣ ខែ ទៅហើយ។
នាងរៀបរាប់ទៀតថា ពេលដែល ម្ដាយរបស់ នាងឃុំខ្លួននាងច ងនិងច្រវ៉ា ក់នៅលើផ្ទះ តារ៉ាត់ ជា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលនោះ លោក តារ៉ាត់ បាននិយា យទៅកា ន់ម្ដាយនា ងតាមទូរស័ព្ទថា អ្នកធ្វើអ៊ី ចឹងឃោ រ.ឃៅ ពេក ហើយ។ យ៉ាងណាតារ៉ាត់ និយាយបែបនេះមែន តែគាត់មិន អាចជួ យនាង បានទេព្រោះ គាត់ និងម្ដាយ របស់នាង ជាដន្លងនឹងគ្នា។
ទាក់ទិននឹងរឿងនេះដែរ លោកអ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទបាន ឲ្យដឹងថា រឿងនេះលោ កបានជួយធ្វើអន្តរាគមន៍រួចហើយដែរ នៅពេលម្ដាយនាង ស៊ុន ស្រីនិច តាមយាយី កូនស្រី រួចថែមទាំង បានឲ្យនាង សម្រាក នៅនឹងកន្លែងធ្វើការរបស់លោក អស់មួយ យប់ទៀតផង ដើម្បីការពារ សុវត្ថិភាពកុំឲ្យម្តាយនាងធ្វើបាប។
លោកបន្តថារឿងនេះ លោកក៏បានកោះ អញ្ជើញម្ដាយនារីខាងលើមក បំភ្លឺក្នុងករណីបង្ខាំងកូនស្រីខុស ច្បាប់ដែរ តែពួកគាត់មិនបានចូល បំភ្លឺទេ។ ម្យ៉ាងទៀតលោកបានព ន្យល់ដ ល់នាង ស៊ុន ស្រីនិច ថាបើស្រលាញ់ គ្នាប្តូរផ្តាច់ជាមួយ គូដណ្តឹង យ៉ាងនេះ នាងអាចដឹកដៃគូ ដណ្តឹងទៅចុះ អេតាស៊ីវីល(លិខិតទ ទួលស្គាល់អា ពាហ៍ពី ពាហ៍) នៅសាលា ឃុំបាន ។ ចំណែកនាង ស៊ុន ស្រីនិច វិញបានប្រាប់ថា នាងធ្វើតាម ការណែ នាំរបស់លោ កអធិការ ហើយ តែពេ លទៅដល់សា លាឃុំគេមិនព្រមធ្វើឲ្យទេ។
ចំណែកលោ កតា រ៉ាត់ជាមេប៉ុស្ដិ៍នគរ បាលបាក់ អន្លូងបាន បដិសេធ ថានា រីដែលត្រូវម្ដាយ ចា ប់ចង និងដា ក់ច្រវ៉ាក់នៅផ្ទះរបស់លោក នោះលោក មិនបា នដឹងទេ ព្រោះលោ កជាប់រវ ល់ការងារ នៅ ប៉ុស្ដិ៍ឯណេះ ។យ៉ាង ណារឿងរ៉ាវនេះ ត្រូវបានលោកអធិការនគរបាល ស្រុកត្រពាំងប្រាសាទ អះអាងថា បើមា នពាក្យបណ្តឹងពីកូ នស្រីទៅហើយ ស្រ្តីជាម្តាយ មិនរួចខ្លួនទេ សមត្ថកិច្ចរបស់លោ កនឹង ចាត់ការរឿងនេះទៅ តា មនីតិវិធី ៕