យុវជនចិត្តឆៅ ឈា មរាវម្នាក់ ទើបតែរៀបការ បាន៥ខែ សេពគ្រឿ.ង.ញៀ.ន.ជាមួយមិត្តភ័ក្កិបនភឿន កើតរោគ រវើរវាយ ប្រច័ណ្ឌ ថាមានប្រុស វា.យទាត់ធាក់កែង ជង្គង់ ពេលនេះ នារីជាប្រពន្ធ ដែលមាន ផ្ទៃពោះ៤ខែ សំរេច ប្តឹង លែងលះ ជាស្ថាពរហើយ ចំណែកបុរស ជាប្តីក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យក ទៅសាកសួរ ផងដែរជុំវិញ ករណីអំ បើ ហឹ.ង្សាលើស្ត្រីជាប្រពន្ធ ។
ករណីហឹង្សានេះ បានកើតឡើងកាល ពីវេលា ម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ បើតាមស្រ្តីជាប្រពន្ធ បានឲ្យដឹងថា ប្តីរបស់ ខ្លួនមានឈ្មោះ មុំ សឿ ភេទប្រុស អាយុ២០ឆ្នាំ ទើបតែរៀបការ នឹងគ្នាបាន រយៈពេល ៥ខែតែប៉ុណ្ណោះ។
ស្រ្តីជាប្រពន្ធបាន បន្តឲ្យដឹងថា បន្ទាប់ពីបាន ចាប់ដៃគ្នាជាប្តី ប្រពន្ធមក គ្រួសាររបស់ គាត់ពុំដែលមាន ក្តីសុខដូចគេទេ ពោលគឺប្តីតែងតែ ដើរលេង សេ ព គប មិត្តភក្ក័បន ភឿន ជ.ក់.គ្រឿ.ង.ញៀ.ន មកវិញតែងតែ រករឿង ក្នុងគ្រួសារ វា.យ ធ្វើបាបនាងគ្មានពេលលោះ។
ស្រ្តីជាប្រពន្ធឲ្យដឹងទៀតថា នៅថ្ងៃកើត ហេតុ រូបគាត់បានចូល បន្ទប់ទឹកដើម្បីងូតទឹក ស្រាប់តែចេញ មកវិញ ប្តីក៏បានមកដល់ ហើយសួរគាត់ថា”មកពីណា” រូបគាត់ក៏បាន តប វិញថា “ខ្ញុំមានទៅណា ខ្ញុំមកពីងូត ទឹកនឹង” ស្រាប់តែ លឺដូច្នោះ ប្តីរបស់គាត់ក៏ខឹង ហើយបានទាញ ដង្កាប់គប់ លើគាត់ រួចបានមកធាក់ គាត់មួយជើង ចំចុង ដង្ហើម បណ្តាលឲ្យចុក ងើបមិន រួច ទាំងខ្លួនគាត់មានទម្ងន់ ៤ខែទៀតផង។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុ ស្រ្តីជា ប្រពន្ធ ត្រូវបាន ក្រុមគ្រួសារ នាំយកទៅ មន្ទីរពេទ្យ ដើម្បីពិនិត្យ សុខភាពមើល កូនក្នុងផ្ទៃ ចំណែកឯជ ន ប.ង្កជាប្តី ត្រូវបាន សមត្ថកិច្ចយក ទៅសួរនាំ នៅប៉ុស្តិ៍នគរបាល រដ្ឋឃុំស្មោង។ នៅចំពោះមុខ សមត្ថកិច្ចជនបង្កបានសារភាពថា រូបគេ ពិតជា បាន ប្រើអំពើ ហិ.ង្សា លើប្រពន្ធពិត ប្រាកដមែន មូល ហេតុមកពី រូបប្រច័ណ្ឌ លើប្រពន្ធតាមបែប រវើរ វា យគ្មាន ហេតុផលច្បាស់លាស់។
បើតាមសមត្ថកិច្ចឲ្យដឹងថា ជ ន ប ង្ក ដែលបានប្រើហិ.ង្សាធ្ង ន់ធ្ងរលើគ្រួសារនេះ ជាមនុស្សញៀ.ន.ថ្នាំ ។ ប្រភពបន្ត ទៀតថា បន្ទាប់ពីប្រពន្ធបាន ចេញពីមន្ទីរពេទ្យវិញ គ្រូពេទ្យបញ្ជាក់ថា មិនមាន បញ្ហារអ្វីប៉ះ ពាល់ ដល់កូនក្នុង ផ្ទៃនោះទេ។ រីឯនារីជាប្រពន្ធ ក៏មិនបា នប្តឹងសមត្ថកិច្ចដែរ ដោយទុក ឱកាស ឲ្យក្រុមគ្រួសារខាង ប្រុស យកទៅ អប់រំណែនាំបន្ត ដោយ នាង គ្រាន់តែប្តឹងអាជ្ញាធរ ឃុំ សុំធ្វើការ លែង លះ ផ្តាច់ស ង្វាស់គ្នា អស់ប្តី អស់ ប្រពន្ធ ចាប់ពីថ្ងៃនេះតទៅ ដោយរូបនាង មិនអាចទ្រាំរស់នៅជាមួយប្តី ប្រភេទនេះ តទៅទៀតបានទេ សូមអធ្យាស្រ័យផង លោក មេបា ខាងប្រុស៕