ស្ដ្រីជាកម្មការិនីរោង ចក្រមា្នក់ វ័យជាង ៣០ឆ្នាំរស់នៅក្រុងបាវុិត ខេត្តស្វាយរៀង បានសម្រេច ចិត្តឡាយ វីដេអូរៀបរាប់ទាំងទឹកភ្នែកដើម្បីប្រាប់ ទៅមហាជន ឲ្យជួយ ដឹងឮក៏ដូចឲ្យស្ថាប័ន តុលាការជួយផ្ដល់យុត្តិធម៌ ដល់រូបនាង បន្ទាប់ពីលោកប្ដីរបស់នាងមានស្រីថ្មីចុះចោលនាង ទៅមានស្រីថ្មីអស់រយៈពេលជាង ១ឆ្នាំទៅហើយ មិនតែប៉ុណ្ណោះលោកប្ដីរូបនេះ បានប្រាប់ស្ដ្រីជាប្រពន្ធថាបានដាក់ពាក្យបណ្ដឹង នៅតុលាការរួចហើយ រងចាំដោះស្រាយគ្នានៅ តុលាការចុះ ។
យោងតាមការរៀបរាប់ឲ្យដឹងថា រវាងរូបនាងនិងប្ដីរៀបការជាមួយគ្នា កាលពីឆ្នាំ២០០១ មានកូនម្នាក់និង សុំក្មួយស្រីម្នាក់ទៀតយកមចិញ្ចឹម ។ការរស់នៅជាមួយគ្នាសុី អត់សុីឃ្លាន ទំរាំបានដល់ថ្ងៃនេះ មានផ្ទះសម្បែងនិង មានឡានជិះ សមរម្យ ស្រាប់តែបុរសជាប្ដីបែក គំនិតទៅ មានស្រីថ្មីឲ្យនាង កើតទុក្ខរីងរៃ ជាង ១ឆ្នាំមកហើយ សូម្បីលុយ ត្រូវបង់ធនាគា ដែលជំពាក់ ១មុឺនដុល្លារនោះក៏ ប្ដីមិនព្រមជួយសងដែរ ទុកឲ្យនាងដោះ ស្រាយម្នាក់ឯងទៀតផង ។
នាងបន្ដថា នាពេលកន្លងមក ស្រីថ្មីរបស់ប្ដីនោះដែលធ្វើការជាមួយប្ដីនាងមាន ឈ្មោះដូចនាងដែរ ជាស្ដ្រីមេម៉ាយ កូនពីរដែលប្ដីជនជាតិបានស្លា ប់ ក្នុងករណី គ្រោះ. ថ្នាក់ ការងារ នាងនោះក៏ធ្លាប់ បានប្ដីរបស់ នាងនាំមក លេងផ្ទះនាង ដែរ ស្រាប់តែក្រោយមកបែរ ជាពួកគេ ស្រឡាញ់គ្នា ហើយនាង សាហា យនោះបានឆាត និងខុមិន ផ្ញើសាឌឺដង ឲ្យនាងឈឺចាប់ ថែមទៀត នាងបានត្រឹមតែ ខឹងតែមិន អាចធ្វើអីគេ កើតឡើយ ។
នាងបានបញ្ជាក់ថានៅក្នុងដែលនាង ឡាយវីដេអូននេះនាង ក៏បានមានរឿង ជាមួយប្ដីមួយ ប្រាវដែរ នៅផ្ទះពូ សាច់ថ្លៃក្នុងកម្មវិធីបង្កក់កូនហើយប្ដីរបស់ នាងបានមកចូលរួមក្នុងកម្មវិធីនោះ ហើយនាង ក៏បានជិះឡានទៅជួប ដោយវៃដន្យនៅទីនោះ និងបាន អង្វរប្ដីឲ្យមកនិ យាយ ដោះស្រាយគ្នានៅឯផ្ទះតែ គាត់មិនចង់មក ចុងក្រោយ ស្រាប់តែក្រុម មនុស្សប្រុសៗនៅក្នុងកម្មវិធីនោះស្ទុះមក ចោមរោមប្រតាយ ប្រតប់ជាមួយ នាង ចំណែកលោក ប្ដីរបស់នាង អង្គុយធ្វើមិន ដឹង ដូចគ្មានរឿងអីកើតឡើអីចឹង ធ្វើឲ្យនាងឆ្អែតចិត្ដខ្លាំងណាស់ ។
នាងបន្ដថា ចំពោះប្ដី មានស្រីក៏មាន ទៅចុះ តែសុំតែម្យ៉ាង កុំបោះបង់ប្រពន្ធកូនចោល អីឧស្សាហ៍ចេញចូល ទៅមកផងហើយជួយផ្ដល់ លុយកាក់ ដោះស្រាយបញ្ហាក្នុង គ្រួសារផង ព្រោះក្នុងរយៈពេល ដែលប្ដីឈប់ មកជាន់ផ្ទះនេះគេ ឈប់ឲ្យលុយបង់ធនាគាហើយ តើឲ្យនាងទៅរំពឹង អី ។ នៅពេលនាងសួរនាំបែរជា លោកប្ដីឆ្លើយថា មិនពាក់ព័ន្ធគ្នា ទៀតទេ គេបានដាក់ពាក្យបណ្ដឹង នៅតុលាការរួចហើយ ។
នាងជាប្រពន្ធក៏បានសំ ណូមពរដល់ស្ថាប័នតុលាការផងដែរ ថានាងនិងប្ដីបាន រៀបការពេញច្បាប់និង បានចុះអេតា សុីវិលត្រឹមត្រូវជា មួយគ្នា ដូច្នេះសូមលោកតុលាការ មេត្តាផ្លល់យុត្តិធម៌ ដល់រូបនាងនិង កូនផង ជាពិសេស សុំទុកផ្ទះដែល កំពុងរស់នៅនេះឲ្យកូនរស់ នៅផងកុំគាត់ យកស្រីថ្មីមក រស់នៅទីនេះអី ។ចំពោះរឿងនេះ ភ្នាក់ងារគេហទំព័រយើង មិនអាចទាក់ទងសុំការ បកស្រាយពីខាងបុរសជាប្ដី ឈ្មោះកែវ សុភឺន នោះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕