បុរសបានរួមរស់ ជាមួយប្រពន្ធអស់រយៈពេល ៤ឆ្នាំមកហើយ និងថែមទាំង មានកូនស្រីម្នាក់ ទៀតផង ស្រាប់តែប្រពន្ធបែកគំនិត គំ.រាម.ស.ម្លា.ប់ខ្លួនឯង ដើម្បីបង្ខំឱ្យគាត់ ព្រមផ្តិតមេដៃលែងលះ ស្រាប់តែ ចុងក្រោយ មិនបាន ប៉ុន្មានផង ក៏ត្រៀមចូលរោងការ ជាមួយប្រុសថ្មី ទៅវិញ។
បុរសអភ័ព្វខាងលើ មានឈ្មោះអិន ភាព អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិ កោះស្នូក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ ចំណែកស្ត្រីជា ប្រពន្ធ មានឈ្មោះព្រំ ប៉ោ មានស្រុកកំណើត នៅភូមិស្វាយ ឃុំបឹងសាលា ខាងជើង ស្រុកកំពង់ត្រាច។
លោកអិន ភាព បានរៀបរាប់ប្រាប់ថា រវាងគាត់ និងស្ត្រីឈ្មោះព្រំ ប៉ោ បានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ តាំងពីឆ្នាំ២០១៥ មកម៉្លេះ ដោយគិតមក ដល់សព្វថ្ងៃ បង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យ។ ក្រោយមក លោកជាប្តីក៏ចេញ ទៅធ្វើការនៅភ្នំពេញ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ដោយទុកប្រពន្ធឱ្យរស់នៅជាមួយម្តាយ របស់គាត់នៅស្រុកកំណើត តែក្រោយ មក ប្រពន្ធក៏បានតាមមក ធ្វើរោងចក្រ នៅភ្នំពេញ ដែរ។ លុះមកដល់ឆ្នាំ២០១៨ លោក បានឈប់ពី ការងារសន្តិសុខ នៅហាង ម៉ាស្សា១ កន្លែង ក្នុងរាជធានី ភ្នំពេញ បានរស់នៅ ជាមួយ ប្រពន្ធដែលធ្វើការ នៅរោងចក្រ សេ៧ភ្នំពេញ។
លោកអិន ភាព បានឱ្យដឹងទៀតថា កាលដែលលោកមករស់នៅ ជាមួយប្រពន្ធជាប់ លាប់ រូបលោកមិនមាន សេចក្តីសុខក្នុងគ្រួសារ ឡើយ ដោយសារប្រពន្ធចាប់ផ្តើម ប្រែប្រួលចិត្ត ផ្លាស់ប្តូរអត្តចរិត បែរជារករឿង ជេរប្រមាថលាកជា ប្តីសព្វគ្រប់បែបយ៉ាង។
រហូតមកដល់ចុងឆ្នាំ២០១៨ ប្រពន្ធនេះបានបង្ខំលោក ឱ្យផ្តិតមេដៃលែងលះគ្នា ហើយបើលោក ជាប្តីមិនព្រមផ្តិតឱ្យនាងទេ នាង នឹងស.ម្លា.ប់ខ្លួន។ ចំណែកលោកដោយមិន ចង់ឱ្យប្រពន្ធស្លាប់ ខ្លាចកូនស្រីរស់នៅ កំព្រា អាណិតកូន ទើបយល់ព្រមផ្តិតមេដៃឱ្យប្រពន្ធនៅសាលាឃុំ សិនទៅ ហើយស្របពេលដែលមានការ បង្ខំពីអាជ្ញាធរឃុំផងនោះ។
ពេលនោះដែរ លោកស្រីអាន់ មេឃុំបឹងសាលាខាងជើង ថា ជួយធ្វើការសម្របសម្រួលគ្នា នៅពេលក្រោយ ស្រាប់តែមិនទាន់បានប៉ុន្មានខែផង បែរជាប្រពន្ធរបស់លោក គឺនាងព្រំ ប៉ោ បានល្អូកល្អឺនជាមួយប្រុសស្នេហ៍ថ្មី រហូតដល់បោះធៀបការ អញ្ជើញភ្ញៀវការផ្អើលពេញភូមិ ដោយពួកគេគ្រោងនឹងរៀបការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នេះ នៅផ្ទះខាងស្រី ដែលជា ហេតុធ្វើឱ្យលោកជា ប្តីកើតទុក្ខមិនសុខចិត្ត មិនគួរណាលោក ស្រីអាន់ អនុញ្ញាតច្បាប់ឱ្យនាងព្រំ ប៉ោ រៀបចំគ ម្រោងរៀបអាពាហ៍ពិពាហ៍ប្តីថ្មីទៅវិញ។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោកស្រីអាន់ មេឃុំបឹងសាលាខាងជើង បានបដិសេធ តាមទូរស័ព្ទថា ពាក់ព័ន្ធនឹងអាពាហ៍ ពិពាហ៍ របស់នាងព្រំ ប៉ោ ដែលរៀបការ ប្តីថ្មីនោះ ក្នុងនាមលោកជា អាជ្ញាធរឃុំ លោកស្រីមិនបាន ចេញលិខិត អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ នោះទេ។
ជុំវិញរឿងរ៉ាវ ស្នេហា ដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទង សុំការបំភ្លឺពីភាគី សាមីខ្លួនស្ត្រីជា ប្រពន្ធឈ្មោះព្រំ ប៉ោ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការ បកស្រាយ ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕